ភាគទី៥៧: រឿងសប្បាយៗនឹងកើតឡើង

5.8K 340 4
                                        

រឿងឈ្លោះទាស់ទែងគ្នាវាតែងតែមានក្នុងគ្រួសារប្ដីប្រពន្ធវាជារឿងធម្មតាទៅហើយឈ្លោះលួងៗដូចជា ជុងហ្គុក ពេលនេះអញ្ចឹងនាយនៅតែលួងលោមសូមទោសប្រពន្ធមិនឈប់រហូតទាល់តែរាងតូចព្រមលើកលែងទោសឲ្យឈប់ខឹងនិងឈប់ស្អប់គេទៀត។

« ប៉ុន្មានដងហើយដែលបងមិនស្ដាប់ហេតុផលរបស់អូន ?? បងមានអារម្មណ៍ចេះទប់កំហឹងខ្លះទេ ?? » រាងតូចគេងផ្កាប់ខ្លួននៅលើទ្រូងរបស់ ជុងហ្គុក លើសាឡុងជាមួយគ្នាដោយមានរាងក្រាស់គេងពីក្រោមអោបក្រសោបចង្កេះតូចអង្ក្រង។ បន្ទាប់ពីរាងក្រាស់លួងលោមរួច ថេយ៍ ក៏សួរពីអារម្មណ៍របស់គេថានាយជាប្ដីនេះដែលចេះមានអារម្មណ៍ទប់នូវកំហឹងមិនចេះគិតមិនចេះស្ដាប់ហេតុផលខ្លះឬអត់ ??

« នៅជាមួយគ្នារាប់ឆ្នាំហើយអូនក៏គួរតែយល់ដឹងពីចិត្តនិងចរិករបស់បងច្បាស់ដូចគ្នាដដែរថាបងជាមនុស្សឆាប់ឆេវឆាវកម្រិតណា ?? » រាងក្រាស់ក៏និយាយត្បកវិញ។

« ប៉ុន្តែអូនចង់ឲ្យបងកែចរិកនេះចេញពេលខឹងពេលហួងហែងឲ្យចេះស្ដាប់ហេតុផលរបស់អូនសិនហេតុអីបងមិនស្ដាប់ ?? បងចេះតែជះកំហឹងមកអញ្ចឹងមែនទេ ?? » រាងតូចបង្ហើបខ្លួនឡើងបន្តិចសួររាងក្រាស់ដោយប្រើទឹកមុខក្រម៉ូវសម្លក់សម្លឹងប្ដីព្រោះមើលទៅនិយាយគ្នាយូរហើយដូចជាមិនចូលគ្នាសោះ។

« ក៏បានៗ...ដើម្បីអូនបងនឹងព្យាយាមធ្វើ!! ល្មមឈប់ខឹងបងហើយន៎ ?? »

« មិនដឹងទេ!! លែងទៅអូនទៅមើលកូន » ថេយ៍ រើបម្រាស់ចេញពីរាងក្រាស់ប៉ុន្តែអ្នកខាងក្រោមមិនព្រមលែងនោះទេគឺមានតែទាញរឹតយកមកអោបថែម។

« មិនលែងទេទាល់តែអូននិយាយថាឈប់ខឹងបងហើយ រួចនិយាយទៀតថាអូនស្រលាញ់បងលោកប្ដីទើបបងព្រមលែង » ជុងហ្គុក ដាក់បញ្ជាឲ្យនាយតូចនិយាយមកកាន់នាយដូចនាយបាននិយាយប្រាប់ទើបនាយព្រមប្រលែងរាងតូចឲ្យចេញទៅវិញ។

« មិននិយាយ » មួយប្រយោគដាច់ខាតចេញពីបបូរមាត់តូចទៅកាន់រាងក្រាស់កាន់តែធ្វើឲ្យ ជុងហ្គុក បានដៃញ៉ោះរាងតូចបន្ថែមហើយ។

« អូនមិននិយាយបងក៏មិនលែងអូនដូចគ្នា!! » ជុងហ្គុក ធ្វើទឹកមុខច្រលឺមដាក់រាងតូចនិងញញឹមកំហូចដាក់គេធ្វើឲ្យ ថេយ៍ គ្រឺតខ្នាញ់ជាខ្លាំងក្នុងចិត្តចង់តែវៃគេឲ្យស្លាប់ទេ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now