ឡានពណ៌ខ្មៅរលើបរលោងមួយគ្រឿងក៏បានបើកចូលមកក្នុងបរិវេណភូមិគ្រឹះត្រកូល មីន ។ បុរសស្រោមមុខទាំងនោះក៏សែង វីលៀម ចេញពីខាងក្នុងឡានរួចយកគេទៅបន្ទប់ក្រោមដី។
« ចៅហ្វាយ...ខ្ញុំនាំគេមកហើយទាន!! » កូនចៅរបស់ យ៉ុនហ្គី ម្នាក់ក៏ចូលមកជម្រាបដល់ចៅហ្វាយរបស់នាយដែលអង្គុយធ្វើការចុច laptop ឲ្យញាប់ដៃនោះឲ្យបានដឹងថានាយនិងគ្នីគ្នាគេឯទៀតបានធ្វើតាមនាយជាចៅហ្វាយបញ្ជារួចហើយ។
« មើលការខុសត្រូវវាឲ្យបានល្អបន្តិចទៀត ជុងហ្គុក មកដល់យើងនឹងទៅ »
« បាទចៅហ្វាយ » នាយជាកូនចៅឱនគំនាបរួចក៏ចេញទៅវិញរួចក៏មានបុរសម្នាក់ទៀតដើរចូលមក។ ម្នាក់នោះគ្មាននរណាក្រៅតែពី ជីមីន នោះទេគេអាចចេញចូលបានដោយតាមចិត្តដោយមិនបាច់សុំការអនុញ្ញាតពីនរណាឡើយ គួរតែដឹងស្រាប់ហើយថា ជីមីន ជាមនុស្សរបស់នរណា ?
« ហ៊ា....»
« ហឹម!! ជីមីន អូនអត់ធ្វើការទេហេ៎ស ? » គ្រាន់តែឮសម្លេងភ្លាមនាយក៏ដឹងថាម្ចាស់វាជានរណាទៅហើយទើបនាយប្រញាប់ងើបមុខពី laptop មកសួរ។
« អត់ទេ...អូនឲ្យកូនចៅអូនចាត់ចែងរួចហើយ » ជីមីន ចូលមកដល់អង្គុយចុះជិតរាងក្រាស់រួចផ្អែកខ្លួននឹងសាឡុងដកដង្ហើមធំ។
« កើតអី ?? »
« គ្មានអីទេ...ហ៊ាធ្វើការបន្តទៅ »
« ឆាប់ប្រាប់មកបើពិបាកចិត្តរឿងអីបងនឹងជួយអូន »
« អត់ទេ...អូនអត់ចង់នាំហ៊ាមកលំបាកជាមួយទេ » ជីមីន គេចមុខចេញពីនាយងាកទៅសម្លឹងអ្វីផ្សេង។
« មិនអីយ៉ាងម៉េច ?? ធ្វើទឹកមុខបែបនេះអូនច្បាស់ជាមានរឿងអីលាក់នឹងបងហើយ!! » យ៉ុនហ្គី បិទ laptop ទុកមួយឡែកសិនងាកមករករាងតូចរួចទាញគេមកវិញ ក្រសោបមុខតូចច្រមិចរបស់គេមកជិតខ្លួនមុននឹងទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់តូច។
+ភូមិគ្រឹះ JEON
អ្នកស្រី ចន បានរៀបចំខោអាវនិងរបស់ប្រើប្រាស់របស់គាត់ទុករួចជាស្រេចសម្រាប់ចេញដំណើរទៅរស់នៅឯស្រុកកំណើតមួយរយៈនេះនៅព្រឹកស្អែកនេះ ព្រោះគាត់ត្រូវទៅប្រញាប់មិនចង់នៅទីនេះរំខានក្ដីសុខកូនៗនោះទេ គាត់ចង់ឲ្យគេរស់នៅបែបនេះតែពីរនាក់ប្ដីប្រពន្ធ។ ពេលដែលគាត់មកវិញគាត់នឹងនិយាយរឿងរៀបការជាមួយម៉ាក់របស់ ថេយ៍ ហើយគាត់នឹងទៅរស់ឯខេត្តវិញរហូតតែម្ដង។

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021