ភាគទី៣១: ថ្នាក់ថ្នមប្រពន្ធច្រើនពេក

8K 502 4
                                        

ចំណាយពេលឈរចាំ ថេយ៉ុង ស្លៀកពាក់និងតុបតែងខ្លួនហើយរួចរាល់រាងក្រាស់ក៏បើកទ្វារចូលមកខាងក្នុងវិញក៏រៀបចំអ្វីៗនៅក្នុងបន្ទប់ឲ្យបានរៀបរយទើបចុះទៅខាងក្រោមជាមួយគ្នា។

«ចុះមកហើយមែនទេ ?? កូនទាំងពីរញ៊ាំអីសិនទៅ» គ្រាន់តែឃើញពួកគេទាំងពីរចុះមកភ្លាមអ្នកស្រី ចន ដែលទើបតែស្រស់ស្រូបអាហារហើយមុននេះក៏ហៅពួកគេឲ្យញ៊ាំអីតែម្ដង។

« កូនមិនឃ្លានទេអ្នកម៉ាក់ » ជុងហ្គុក បន្លឺឡើងរួចក៏នាំ ថេយ៍ មកអង្គុយសាឡុងទល់មុខម៉ាក់របស់នាយ។

« ចុះអ្នកម៉ាក់ពិសារអីរួចហើយឬនៅ ?? » Tae

« ម៉ាក់រួចហើយ!! ប៉ុន្តែម៉ាក់មានរឿងនិយាយជាមួយកូន ជុង »

« រឿងអីទៅអ្នកម៉ាក់ ?? » ជុងហ្គុក

« គឺម៉ាក់ចង់ទៅនៅឯ ប៊ូសាន មួយរយៈសិនពេលដែលធូរស្បើយពេលណាម៉ាក់នឹងមកវិញហើយនិយាយរឿងកូន ថេយ៍ និងកូនតែម្ដង »

« ប៉ុន្តែអ្នកម៉ាក់ច្បាស់ជាគ្មានសុវត្ថិភាពនោះទេ!! » ជុងហ្គុក ជ្រួញចិញ្ចើមចូលគ្នាឆ្លើយទាំងមិនយល់ស្របនិងមិនព្រមឲ្យគាត់រស់នៅឯខេត្តឡើយ។

« មិនអីទេ!! ទីនោះមានអ៊ំស្រីឯងហើយតើម៉ាក់ទៅមិនយូរទេ ជុង »

« កក៏បានខ្ញុំឲ្យអ្នកម៉ាក់ទៅប៉ុន្តែខ្ញុំនឹងឲ្យអង្គរក្សទៅយាមចាំការពារអ្នកម៉ាក់នៅវីឡាអ៊ំ យ៉ាង »

« បែបណាក៏បែបហ្នឹងទៅ!! ម៉ាក់ទៅបន្ទប់វិញហើយអារម្មណ៍មិននឹងនរទេ » និយាយរួចអ៊ំ យ៉ុង ក៏គ្រាហ៍គាត់ទៅបន្ទប់វិញ។

« ថេយ៍ អូនឃ្លានអីឬអត់ ?? » ជុងហ្គុក ងាកមកសួររាងតូចដែលអង្គុយទាំងទឹកមុខស្លេកស្លក់គ្មានឈាមមើលទៅគេប្រហែលជាមិនទាន់មានអីចូលក្រពះនោះទេ។

« អឹម...ឃ្លានតើ!! »

«តោះក្រោកមកទៅញ៊ាំអាហារពេលព្រឹកសិនបងនឹងនាំលោក ដុកទ័រ ហ៊ូសុក មកពិនិត្យសុខភាពរបស់អូន» ជុងហ្គុក ងើបឈរឡើងកាន់ដៃរាងតូចឲ្យក្រោកមកតាមនាយរួចក៏នាំគ្នាដើរទៅរកតុបាយដែលមានអាហារចាប់ទុកឲ្យពួកគេរួចជាស្រេចនោះ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now