ថេយ៉ុង ចូលមកក្នុងបន្ទប់ទឹកទាំងបែកញើសជោគថ្ងាស់ព្រោះមុននេះគេភ័យណាស់គ្រាន់តែឃើញមុខនាយម្នាក់នោះភ្លាម គេឡើងញ័រដៃញ័រជើងអស់ទៅហើយគេរកធ្វើអ្វីមិនត្រូវទេ។
« ហើុយ....តើខ្ញុំគួរតែចេញទៅវិញឬអត់ ??» ថេយ៍ ឈរនិយាយជាមួយខ្លួននៅក្នុងបន្ទប់ទឹកទាំងញ័រខ្លួន។ នាយតូចរូបស្រស់សម្លឹងមើលសភាពភ័យខ្លាចរបស់ខ្លួនឯងនៅក្នុងកញ្ចក់ទាំងមិនយល់ថាហេតុអីគេចាំបាច់ខ្លាចនាយម្នាក់នោះដែរ ? បើមិនទាំងដែលស្គាល់គ្នាបន្តិចណាផងហ្នឹង ??
« សម្រួលអារម្មណ៍ៗ!! យើងនឹងចេញទៅហើយតាំងចិត្តឲ្យស្ងប់ » ថេយ៍ ដកដង្ហើមវែងៗមួយៗសម្រួលផ្លូវអារម្មណ៍ឲ្យល្អប្រសើរទើបចេញពីបន្ទប់ទឹកមកវិញ ដើរចូលទៅរកតុអាហារដែលមានមនុស្ស ៣ នាក់កំពុងអង្គុយរង់ចាំគេ។
« អ៎េ!! ឯងទៅយូរម្ល៉េះនេះពួកយើងខំចាំឯងញ៊ាំអាហារជុំគ្នាណា!! »
« អឺ....គឺឲ្យខ្ញុំសូមទោសផងដែលធ្វើឲ្យអ្នកទាំងអស់គ្នាចាំយូរ » ថេយ៍ និយាយពាក្យសូមទោសទៅកាន់ពួកគេរួចក៏ក្រវៀលៗដាក់គូទមកអង្គុយក្នុងតុក្បែរ ជុងហ្គុក ទាំងចិត្តមិនចង់។
« ហ៎េ...ជួបគ្នាទៀតហើយអាល្អិត » គ្រាន់តែ ជុងហ្គុក ហាស្ដីនិយាយជាមួយគេបន្តិចរាងតូចប៊ិះនឹងងើបចេញពីតុរត់បាត់ទៅហើយ នេះគេឡើងភ្ញាក់ក្រញាងតែម្ដង។ ថេយ៉ុង ធ្វើកាយវិការចម្លែកៗស្លន់ៗជាមួយ ជុងហ្គុក ធ្វើដូចនាយម្នាក់នោះជាខ្មោចអញ្ចឹង។ ថេយ៍ ខំប្រឹងប្រាប់ខ្លួនឯងថាមិនអីរួចក៏ញញឹមដាក់នាក់ម្ខាងទៀតទាំងមិនសូវសម។
« អ្ហ៎េ!! នេះអ្នកទាំងពីរស្គាល់គ្នាមែនទេ? » ជីមីន ធ្វើទឹកមុខឆ្ងល់រួចក៏សួរទៅកាន់គេទាំងពីរដោយស្រឹមភ្នែកចាំស្ដាប់ចម្លើយ។
« គឺអ...អត់... »
« អាល្អិតនេះដើរបុកបងកាលពីព្រឹកមិញ » រកតែរាងតូចល្អិតឆ្លើយប្រកែកមិនទាន់ ជុងហ្គុក ក៏ប្រាប់ទៅ ជីមីន បានមុនទាំងស្នាមញញឹមកំហូចរបស់នាយ។
« ចឹងតើបានជាខ្ញុំទៅទទួលគេព្រឹកមិញនេះឃើញដើរផងរអ៊ូផងមិនដឹងជាស្អីរបស់វាទេ » ជីមីន

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021