+ថ្ងៃថ្មី 🌞
កាយទទេស្អាតរបស់មនុស្សពីរនាក់គ្របដណ្ដប់ក្នុងភួយតែមួយកំពុងគេងគងអោបគ្នាយ៉ាងជាប់ស្អិតដូចជាសត្វតុកកែតោងជញ្ជាំង។ ថេយ៉ុង គេងកើយទ្រូងរបស់រាងក្រាស់ឯដៃក៏លើកអោបចង្កេះនាយរឹតយ៉ាងតឹងដៃដូចជាខ្លាចបាត់នាយទៅណាអញ្ចឹង!!
« ហឹម....» សម្លេងក្រហឹមក្នុងបំពង់.កក៏បន្លឺឡើងធ្វើឲ្យអ្នកដែលគេងក្បែរនោះក៏ភ្ញាក់មកតាម។ ថេយ៍ ជ្រួញមុខព្រោះតែចាំងនឹងពន្លឺព្រះអាទិត្យរះឡើងមកប៉ះទៅលើផ្ទៃមុខរបស់គេយ៉ាងពេញទំហឹង ក្រោយមកក៏មានបាតមាំធំរបស់ ជុងហ្គុក លើកឡើងទៅបាំងពន្លឺថ្ងៃដែលជះមកចំមុខរបស់ ថេយ៉ុង នោះធ្វើឲ្យរាងតូចងាកមុខទៅមើលគេ។
« អូនក្ដៅខ្លាំងមែនទេ ?? » ជុងហ្គុក សួរទៅកាន់នាយតូចជាមួយស្នាមញញឹមរបស់នាយតិចៗ។
« អឹម...ចាំងភ្នែកណាស់ »
« មកគេងខាងនេះវិញមក» រាងក្រាស់បម្រាស់ខ្លួនបន្តិចលើកបង្វិលរាងតូចឡើងកាត់ខ្លួនរបស់នាយដើម្បីឲ្យគេមកគេងកន្លែងរបស់ខ្លួនវិញ ព្រោះខាងនោះវាអាចនឹងក្ដៅដោយសារតែពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួចចំៗពេក។
« អ្ហា៎...ឈឺតិចៗ » ថេយ៍ ត្អូញត្អែរឡើងភ្លាមពេលដែលរាងក្រាស់លើកគេរំលងមកគេងខាងស្ដាំដៃដែលគ្មានពន្លឺវិញ ព្រោះពេលរើបម្រាស់បែបនេះវាផ្សាក្រហាយត្រង់ចំណុចទន់ជ្រាយរបស់គេណាស់។
« អា៎ៗ...បងសូមទោស!! » ជុងហ្គុក ងើបអង្គុយរៀបចំកន្លែងឲ្យនាយតូចគេងឲ្យបានត្រឹមត្រូវ។
« បងមិនក្ដៅទេហ៎េស ?? » នាយល្អិតសួរទៅកាន់ ជុងហ្គុក ពេលដែលគេសុខចិត្តទៅដេកកន្លែងក្ដៅហើយឲ្យខ្លួនមកនៅកន្លែងត្រជាក់វិញបែបនេះ។
« ចាំបន្តិច » នាយងើបឡើងដើរទៅទាញវាំងននបិទដើម្បីកុំឲ្យវាចាំងចូលមកម្ដងទៀត ឯរាងតូចពេលដែលឃើញគេដើរទៅទាំងគ្មានអ្វីបិទបាំងខ្លួនប្រាណបែបនេះក៏អៀនក្រហមមុខឡើងមកភ្លាមៗទាញភួយយកមកគ្របមុខទាំងលួចសើចញឹមៗ។
« អូនគេងតទៅ ថ្ងៃនេះបងត្រូវទៅក្រុមហ៊ុនមួយព្រឹក» បន្ទាប់ពីទាញវាំងននបិទរួចនាយក៏ដើរមកវិញកាន់កន្សែងនៅក្បែរនោះដើម្បីចូលបន្ទប់ទឹកងូតទឹកសម្អាតខ្លួនទៅធ្វើការ។

YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021