EP1 : ចាត់ទុកថាកម្មពារទៅចុះ

19.8K 856 16
                                    

    នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ដែលកំពុងតែប្រារព្ធឡើងក្នុងកណ្តាលទីក្រុង Seoul មានវត្តមានមនុស្សម្នាចូលរួមឱ្យច្រើនកុះករសន្ធឹកសន្ធាប់សឹងតែរកកន្លែងអង្គុយមិនបានឯណោះ ។ ពិធីមង្គលការកូនប្រុសទោលតែម្នាក់គត់របស់ត្រកូលអភិជនមានមុខមានមាត់វង្សត្រកូលក៏ខ្ពង់ខ្ពស់ ឯភាពល្បីល្បាញក៏មានសុះសាយឮដល់គ្រប់កន្លុកកន្លៀតតែម្តង ។

« ថើបទៅៗៗ »

« ឯងចង់ធ្វើស្អី?? » ស្តាប់តែការនិយាយស្តីដ៏ឆ្នាស់ឆ្នើមនេះក៏ដឹងបាត់ទៅហើយថាជាអ្នក គេគឺជា Kim Taehyung កូនទោលតែមួយរបស់លោក Kim និងអ្នកស្រី Kim ។ លោកទាំងពីរមហាស្រឡាញ់កូនថើបថ្នមដូចមាសដូចពេជ្រអញ្ចឹង តាមនិងផ្គាប់ចិត្តកូនគ្រប់រឿងសូម្បីតែរឿងពិធីមង្គលការនេះក៏ដូចគ្នា ។

« ក្រែងដល់ពេលថើបមិនអញ្ចឹង?? » Yingwin លើកចញ្ចើមម្ខាងត្បកសំណួរសួរទៅគេវិញទាំងហួសចិត្តហួសថ្លើមជាខ្លាំង កំពុងតែរៀបការជាមួយគ្នាឡើងជិតចប់រួចរាល់ហើយ នៅមកសួរអារឿងថើបប៉ុន្នឹងទៀត ។

« បើមិនចង់ឱ្យយើងធាក់ឯងទម្លាក់ពីលើឆាកនេះទេថយចេញឱ្យឆ្ងាយទៅ » នាយតូច ខាំមាត់និយាយខ្សឹបៗដាក់គេម្តង ហើយក៏បែរទៅមើលភ្ញៀវដែលនៅខាងមុខឆាកវិញធ្វើមិនដឹង ។

« ប្រហែលជាកូន Tae នៅអៀនណា៎ យល់ល្អកុំអីល្អជាង បោះផ្កាទៅកូន » ពេលដែលលោកប៉ាចេញមុខមកសម្រួលហើយរួចរាល់ នាយតូច ក៏បង្វែរខ្នងបោះផ្កាឡើងស្ទុយហួសផុតក្បាលអ្នកដែលឈរចាំពីក្រោមឆាកលោតកញ្ឆក់កញ្ឆែងច្រានក្បាលគ្នាដណ្តើមចាំផ្កា ហោះចូលទៅចំកណ្តាលមុខរបស់ CEO វ័យក្មេងវ័យ 20 ឆ្នាំគត់ឡើងប៉ឹបតែម្តង ។

« ព្រះជាម្ចាស់!!! » ភ្ញៀវនៅក្នុងពិធីក៏ភ្លាត់មាត់ស្រែកឡើងបន្ទរកន្ទុយគ្នាម្តងម្នាក់ៗ កាលដែលឃើញរូបភាពដ៏កម្រប្រទះជួបបែបនេះ ។ អូយ៎ៗ ល្បីថា CEO ម្នាក់នេះកាចណាស់ មកត្រូវបែបនេះតិចមានរឿងទៅ ។

« អូ៎!! ស្លាប់ហើយ!! លោក Jeon ឱ្យខ្ញុំសូមអធ្យាស្រ័យផង » លោក Kim ប្រញេប្រញាប់ចូលខ្លួនទៅសូមការអធ្យាស្រ័យពីកម្លោះវ័យក្មេង តែអ្នកដែលជាដើមហេតុបែរជាឈរអោបដៃសម្លឹងមកខ្លួនដោយប្រើក្រសែភ្នែកឱ្យនឹងធឹង គេពិតជាក្មេងឈ្លើយដូចដែលពាក្យល្បីមិនខុសមែន មើលចរឹកចុះសមតែមួយក្រញឱ្យធ្លុះខួរទេ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now