EP29 : បំផ្លាញឱ្យអស់ទៅ

4.1K 456 18
                                    

    ក្រោយពីងូចទឹកសម្អាតខ្លួនហើយរួចរាល់ Jungkook ក៏ឡើងមកគេងក្បែរ Tae បើកទូរទស្សន៍មើលរឿងជាមួយគ្នាយ៉ាងមានសេចក្តីសុខ ហើយមិនយូរពួកគេក៏លង់លក់យ៉ាងស្កប់ស្កល់ទៅទាំងគូ ព្រោះម្នាក់ក៏អស់កម្លាំង ឯម្នាក់ទៀតក៏កំពុងឈឺ ទើបនៅមិនបានយូរគេងលក់ទាំងម៉ោងទើប 9 ជាងតែម្តង ។

« ផុតយប់នេះយើងគ្មានថ្ងៃឱ្យឯងស្គាល់ពាក្យថាក្តីសុខទៀតទេ » ខណៈស្វាមីភរិយាមួយគូកំពុងតែគេងអោបគ្នាទាំងស្កប់ស្កល់ទាំងមានសេចក្តីសុខ ក៏មានមនុស្សម្នាក់ទៀតកំពុងមើលទៅ នាយតូច ដោយក្រសែភ្នែកពោរពេញទៅដោយការស្អប់ ច្រណែនឈ្នានីស ដូចជាសត្រូវស៊ូពូជយ៉ាងអញ្ចឹង ។

« អាឡូ!! ចាត់ការបំផ្លាញគ្រួសាររបស់វាទៅ ស្អែកនេះព័ត៌មានត្រូវតែលេចឮពេញកូរ៉េខាងត្បូង ធ្វើឱ្យគ្រួសារវាដួលហើយគ្មានថ្ងៃអាចក្រោកបាន បំផ្លាញឱ្យអស់ទៅ »

( ទទួលបញ្ជា អ្នកប្រុស ) ក្រោយពីខ្សែរយៈម្ខាងទៀតបានតប.តហើយ Doyun ក៏ទាញទូរស័ព្ទមកបិទក្រវីវាចុះឡើងៗទាំងញញឹមពង្រាយ ហើយក៏ប្រញាប់បិទទ្វារដើរចេញទៅវិញជៀសវាងឱ្យមានអ្នកមកឃើញទាន់ ។

[ S K I P ]

    ព្រឹកព្រលឹមថ្ងៃថ្មីបានឈានចូលមកដល់ Jungkook បានក្រោកចាត់ការជូតខ្លួនឱ្យប្រពន្ធ ព្រោះបន្តិចទៀតអ្នកគ្រូពេទ្យនឹងចូលមកមើលហើយ គេខ្លាចថាខ្លួនប្រពន្ធមិនក្រអូបមានអ្នកយកទៅនិយាយ តែទោះមិនជូតក៏ក្រអូបដែរ ក្រអូបរហូតនឹង ។

« អរុណសួស្តីចា៎!! ស្រួលខ្លួនខ្លះឬនៅ?? » ក្រោយពី Jungkook បានចាត់ការជូតខ្លួនឱ្យភរិយារួចហើយ គេក៏ទៅក្រៅរកទិញផ្លែឈើបន្ថែម ហើយអ្នកគ្រពេទ្យក៏ត្រូវចូលមកមើលនិងកំដរមិនអាចឱ្យគេនៅម្នាក់ឯងទេ បើសិនជា Jungkook មិននៅពេទ្យប្រចាំការត្រូវមកមើល ។

« ស្រួលដាច់ហើយអ្នកគ្រូពេទ្យ បន្តិចទៀតទៅផ្ទះ » នាយតូច បន្លឺឡើងទាំងញញឹមពង្រាយ ឯមាត់នៅទំពាផ្លែប៉ោមមិនឈប់ ។

« បើបែបនឹងក៏ល្អ អ្នកជំងឺអាចទៅសម្រាកព្យាបាលនៅផ្ទះបានណា៎ ប៉ុន្តែត្រូវការការយកចិត្តទុកដាក់មើលថែខ្លាំងហើយក៏ដិតដល់បំផុត ជៀសវាងកុំឱ្យជើងឈឺលើសដើមណា៎ »

ᗕ till i met you ᗒ (✔️)Where stories live. Discover now