EP77 : រៀបការ??

3.2K 435 32
                                    

                      ៚ ង៉ឺត ៚

« រួចរាល់ពេលណា call ប្រាប់យើងឮទេ? ហាមជិះ taxi ទៅវិញ » ពេលដែលខ្លួនបានបើកឡានជូនគេរហូតមកដល់របងទ្វារផ្ទះហើយ មុននឹងបើកឡានចេញទៅវិញ Jimin ក៏ឆ្លៀតផ្តែផ្តាំប្រាប់គេម្តងទៀត ទាំងដែលនៅក្នុងឡានគេផ្តែផ្តាំសឹងតែបែកពពុះមាត់ស្គុលទៅហើយ ។

   Tae សកដៃទៅយកសោរពីក្នុងហោបាវមកចាក់សោររុញទ្វាររបងបើកបន្តិចរួចក៏ឈានជើងដើររហូតមកដល់មុខទ្វារផ្ទះ ឃើញសភាពផ្ទះពេលនេះក៏យ៉ាប់យ៉ឺនណាស់ដែរ ចុះទម្រាំតែសភាពម្ចាស់ទៀតនោះយ៉ាប់កម្រិតណាទៅ??

« ក្រាក* » នាយតូច បោះជំហានដើរចូលមកខាងក្នុង ហើយក៏ប្រញាប់បិទទ្វារចាក់សោរជាប់វិញ ព្រោះមើលទៅ Jungkook គេតឹងតែងក្នុងការចេញចូលណាស់ គឺចាក់សោរជាប់គ្រប់កន្លែងតែម្តងហើយ តែយ៉ាងណាៗក៏គេមិនបានដូរសោរដែរ គេកំពុងតែបង្ហាញថាមានតែខ្លួនតែប៉ុណ្ណោះដែលអាចចូលបាន ។

« តុកៗ* »

« Jung?? អូន Tae ណា៎.. » Tae អើតមុខចូលមកហៅរកគេតិចៗ ព្រោះតែបន្ទប់គឺងងឹតឈឹងឃើញបានតែស្រមោលព្រាលៗនៅក្បែរគ្រែតែប៉ុណ្ណោះ មើលតេពីក្រោយក៏ដឹងបាត់ហើយថាជាគេ ។

« អូនមករកបងវិញហើយមែនទេ?? » Jungkook ស្ទុះងើបរត់ទៅអោបក្រសោបកាយតូចច្រឡឹងយ៉ាងណែន ។ ខ្សឹបសួរគេទាំងត្រេកអរស្ទើរតែហោះ លើកនេះគេមិនបានស្រមើស្រមៃទៀតទេ ប្រពន្ធរបស់គេគឺពិតជាមកមែន ។

« អឹម!! អូនមកហើយៗ » នាយតូច លើកដៃមកអោបគេវិញ នឹកអើយ!!! សែននឹករង្វង់ដៃដ៏កក់ក្តៅមួយនេះ បែកគេមួយអាទិត្យខ្លួនគេងក៏មិនសូវលក់ ព្រោះតែគ្មានគេអោបរិទ្ធដូចរាល់ដងនឹងឯង ។

« បងនឹកអូន...បងនឹកអូនណាស់.. »

« យំទៀតហើយហ្ហេស?? មើល៎!! ឈប់យំទៅ ហេតុអ្វីក៏បងបិទភ្លើងបន្ទប់?? ងងឹតឈឹងបែបនេះមូសខាំបងគិតយ៉ាងម៉េច? » នាយតូច ទាញគេខិតចេញពីការអោបបន្តិច រួចក៏លើកដៃទៅជូតទឹកភ្នែកនៅលើថ្ពាល់គេចេញថ្នមៗ ។ ចេះមកសំងំនៅក្នុងបន្ទប់ទាំងងងឹតសូន្យឈឹងបែបនេះទៅកើត វាំងននអ្វីក៏មិនបើកនេះទៀត ។

   គ្រាន់តែចុចកុងតាក់បើកភ្លើងឡើងមកភ្លាម Tae ក៏ភាំងសឹងតែនិយាយមិនចេញ ព្រោះតែនៅក្នុងបន្ទប់គឺសុទ្ធតែរូបថតរបស់ខ្លួននិងគេនៅពេញជញ្ជាំង បើរូបថតរៀបការវិញគឺគេយកទៅតាំងនៅឯក្បាលដំណេកឯណោះ ប្រុសម្នាក់នេះចំមែនហើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now