EP56 : គ្រប់យ៉ាងបានសម្រេចហើយ

3K 404 20
                                    

    កន្លងអស់ទៅជាច្រើនម៉ោងហើយដែល Jungkook នៅអង្គុយរង់ចាំ Tae ដឹងខ្លួន ប៉ុន្តែអ្វីៗនៅតែដដែលគ្មានអ្វីផ្លាស់ប្តូរដូចជាពេលវេលាទេ Tae មិនបានដឹងខ្លួនឡើយគេនៅគេងនៅលើគ្រែយ៉ាងស្កប់ស្កល់បែបនេះដដែល ទុកឱ្យអ្នកជាប្តីនៅអង្គុយចាំយ៉ាងកណ្តោចកណ្តែង ។ បងគេចូលមកមើលពេលណាក៏ឃើញគេនៅអង្គុយឈ្ងក់ក្បែរប្រពន្ធបែបនេះគ្រប់ពេល អាណិតប្អូនក៏គេអាណិតតែគេមិនដឹងថាត្រូវជួយយ៉ាងមិចទេ ។

« ឯងមិនគិតសម្រាកខ្លះទេឬ?? » មិនដឹងថានេះជាលើកទីប៉ុន្នានហើយទេដែល Junghyun ចូលមកហើយឃើញគេនៅអង្គុយបែបនេះ តែទម្រេតខ្លួនទៅលើសាឡុងក៏គេមិនទម្រេតដែរ អង្គុយឈ្ងក់បែបនឹងដូចអ្នកតាទៅហើយ ។

« ឯងធ្វើនេះដូចជាធ្វើបាបខ្លួនឯងអញ្ចឹង ឆ្លៀតសម្រាកខ្លះទៅក៏ល្អ ឯងអង្គុយបែបនេះក៏គេមិនដឹងខ្លួនដែរ បើសិនជាគេដឹងថាឯងធ្វើបែបនេះដោយសារគេ គេប្រាកដជាបន្ទោសខ្លួនឯង » ឃើញគេមិនតបអ្នកជាបងក៏និយាយបន្ត ម្នាក់ក៏កំពុងសម្រាកព្យាបាលខ្លួន ឯម្នាក់ទៀតដូចជាកំពុងតែធ្វើបាបខ្លួនឯងទៅហើយ បាយទឹកក៏មិនញ៉ំាទៀត មិនដឹងថាគួរនិយាយជាមួយគេយ៉ាងមិចទេទើបគេស្តាប់ ។

« ប្រពន្ធខ្ញុំបែបនេះហើយខ្ញុំសម្រាកយ៉ាងមិចនឹងបាន?? ម្ចាស់បង កុំខ្វល់ពីខ្ញុំពេកអី ទ្រង់ក៏គួរតែសម្រាកដែរ ម្សិលមិញទ្រង់មិនបានសម្រាកទេពេញមួយយប់ ខ្ញុំរំខានទ្រង់ពេកហើយ » Jungkook និយាយឡើងទាំងភ្នែកនៅមើលទៅរង្វង់ប្រពន្ធរហូតហាក់ដូចជាកំពុងតែរង់ចាំថាពេលណាទើបត្របកភ្នែកគេកម្រើកបើកឡើង គេគេងច្រើនម៉ោងពេលហើយ តើក្រពះគេមិនឃ្លានខ្លះទេឬ??

« គ្មានស្អីទេរឿងប៉ុន្នឹងនោះ »

« ម្ចាស់បងបាត់ទៅមុននេះទៅជាមួយគ្រូពេទ្យនោះហ្ហេស?? » ដោយសារតែមិនចង់ឱ្យស្ងាត់ Jungkook ក៏ចេះតែសួរបងពីនេះពីនោះកំដរមាត់ ម្យ៉ាងក៏ដើម្បីកុំឱ្យគាត់អក្សុកផង ឃើញដើរចុះដើរឡើងមួយថ្ងៃហើយប្រហែលជាអក្សុកនឹងឯង ។

« ឯងចេះខ្វល់ដែរ? » Junghyun បង្អាក់ដៃឈប់ចុចទូរស័ព្ទ ងាកមុខទៅត្បកសំណួរសួរទៅប្អូនវិញ មុនពេលចេញទៅឃើញគេអង្គុយធ្មឹងៗមើលតែប្រពន្ធទេ តែបែរជាដឹងថាខ្លួនទៅជាមួយគ្រូពេទ្យម្នាក់នោះទៀត ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now