EP5 : រឿងរបស់ពួកយើង

6.1K 629 18
                                    

ជាធម្មតាហើយរាល់ពេលដែលកូនកម្លោះកូនក្រមុំបំពាក់ចិញ្ចៀនទទួលយកគ្នាជាប្តីជាប្រពន្ធហើយ កម្មវិធីរាំរែកក៏ចាប់ផ្តើម ឯប្តីប្រពន្ធថ្មីថ្មោងមួយគូនេះក៏រវីរវល់បណ្តើរគ្នាទៅរាក់ទាក់ភ្ញៀវតាមតុ សឹងតែដូចជាមនុស្សដែលស្រឡាញ់គ្នាសឹងតែលេបទៅហើយ តែសាកសួរទៅមើលគ្មានម្នាក់ណាថាស្រឡាញ់គ្នាទេ គ្រាន់តែពួកគេអាចចុះសម្រុងជាមួយគ្នាបាន ។

« ចៅប្រសារ »

« បាទ!! លោកយាយ » Tae ដកកែវស្រាចេញពីមាត់វិញ ហើយក៏ហុចទៅឱ្យប្តីជាអ្នកបង្ហើយ ដើរមួយតុគេហៅឱ្យផឹកមួយកែវ ដើរមួយតុបានមួយកែវ តែមិនអីឡើយមួយកែវនេះផឹកពីរនាក់ ។ នាយតូច ងាកមុខទៅញញឹមតបនឹងលោកយាយវិញតិចៗ ព្រោះតែមុននេះរវល់តែលោកប៉ាអ្នកម៉ាក់នាំទៅភ្ញៀវខាងគាត់ ទើបតែមកដល់ភ្ញៀវខាងប្តីបានមុននេះដែលទេ មិនទាន់បានទៅរកគាត់ផងតាំងពីទៅទទួលពាក្យជូនពរហើយ ។

« ទៅខាងនោះជាមួយយាយបន្តិចមក » Jungkook ងក់ក្បាលបន្តិចទុកជាការអនុញ្ញាតិឱ្យប្រពន្ធទៅជាមួយលោកយាយ ព្រោះថាគាត់នាំទៅនេះគឺនាំយកទៅអួតតែម្តងនឹង ចរឹកលោកយាយគេ គេដឹងច្បាស់ដូចថ្ងៃ ។

« ចៅប្រសារ នេះមិត្តភក្តិរបស់យាយណា៎ » ធម្មតាហើយមនុស្សចាស់ តែគាត់បានរបស់ល្អគាត់តែងតែលើកយកមកអួត ហើយក៏ដូចលោកយាយរបស់ Jungkook អញ្ចឹងគាត់កំពុងតែសប្បាយអរក្នុងការអួតចៅប្រសារសម្រស់ល្អស្រស់ស្អាតដូចផ្កាសួគ៌ និយាយពីថាសមអើយសមជាមួយចៅប្រុសរបស់គាត់តែម្តង ។

« ជម្រាបសួរ លោកយាយ »

« នៅជិតៗបែបនេះកាន់តែស្រស់ស្អាតខ្លាំងជាងនៅលើអាខ្ពស់នោះទៀត ចៅឯងភ្នែកមុតមែន »

« អរគុណច្រើន លោកយាយ » នាយតូច ញញឹមអោនក្បាលទទួលយកការសរសើរហើយក៏ពោលពាក្យអរគុណទៅគាត់វិញ នាំនេះគឺនាំឱ្យមកស្តាប់ការសរសើរតែម្តងហើយ សម្តីមនុស្សចាស់ស្តាប់ឆាប់អៀនជាងភ្ញៀវផ្សេងទៅទៀត មុខនេះមិនដឹងថាក្រហមប៉ុណ្ណាហើយទេ ។

« សាច់ឈាមស្រស់បស់ដល់ហើយ មុខឱ្យឡើងពេញមូលឡើងក្លង់តែម្តង Jung ស្រឡាញ់ស្លាប់ហើយបានប្រពន្ធស្អាតបែបនេះ ពេលការរួចមើល៎បបួលប្តីទៅលេងស្រុកផងណា៎ចៅ » គាត់និយាយបណ្តើរដៃក៏ច្បិចថ្ពាល់ ច្បិចចង្ការរបស់ នាយតូច តាមរបៀបមនុស្សកំពុងតែក្រឺតក្នាញ់ មនុស្សម៉ាកអ្វីទៅនេះពិតជាគួរឱ្យចាប់ក្រញិចខ្លាំងណាស់ ។ ស្តាយណាស់ដែលមិនបានទៅលើចៅប្រុសរបស់គាត់ បើបានវិញមិនដឹងថាល្អយ៉ាងមិចទេនេះ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now