EP93 : បងស្រឡាញ់អូនខ្លាំងជាង

2.3K 228 21
                                    

« ខ្ញុំឃើញលោកងាកឆ្វេងងាកស្តាំមិនឈប់លោកចង់ធ្វើស្អីប្តីរបស់ខ្ញុំ? អ៎!! មិនឆ្លើយមែនទេ? មុខលោកនេះមិនសមជាមនុស្សល្អស្អីប៉ុន្នានទេ ខ្ញុំស្មានមិនខុសទេលោកច្បាស់ជាចង់ធ្វើអ្វីជាមិនខាន »

« លោកឯងចង់អូសប្តីខ្ញុំឡើងគ្រែឬក៏យ៉ាងម៉េច?? »

« ហ្ហាស៎??? » អាប្រយោគខាងលើដែលគេនិយាយចេញមកដំបូងដូចជាមិនសូវជាអ្វីប៉ុន្នានទេ ក៏ព្រោះតែខ្លួនពិតជាមិនមែនមនុស្សល្អមែន ប៉ុន្តែអាប្រយោគបន្ទាប់ដែលគេថាខ្លួនចង់អូសប្តីគេឡើងគ្រែនេះវាអាចទៅរួចបានដោយរបៀបណា?? ព្រះជាម្ចាស់អើយ៎!!! ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស កំពុងតែបាក់មុខដោយសារតែប្រពន្ធបុត្រាស្តេចនេះមែនទេ??

« Tae មិនមែនបែបហ្នឹងទេ ចេញទៅខាងក្រៅសិនចាំបងប្រាប់ណា៎ តែពេលនេះពួកយើងគួរតែចេញទៅខាងក្រៅសិន ខ្លាចមានមនុស្សមកឃើញ »

« លោកឯងក៉ំគិតចង់រត់ឱ្យសោះ » Tae លើកដៃទៅចង្អុលមុខអ្នកម្ខាងទៀតគម្រាមទុកជាមុនជៀសវាងក៉ំឱ្យគេហ៊ានរត់ទៅណា រួចទើបស៊កដៃទៅឱបស្វាមីសំណព្វចិត្តយ៉ាងណែន ។ ក្រសែភ្នែកឆ្នាស់ឆ្នើមរបស់អ្នកកំពុងពរពោះនៅតែដៀងសម្លក់សម្លឹងអ្នកម្ខាងទៀត ខណៈឯអ្នករងការសម្លក់សម្លឹងឯណោះក៏គ្រវីក្បាលហួសចិត្ត ។ តែគេបន្ទោសក៏មិនត្រូវដោយសារតែគេក៏មានភរិយាមួយចរឹកមិនចាញ់ដូចគ្នា គ្រាន់តែមើលទៅសម្តីមិនឆ្នាស់ដល់ថ្នាក់នេះទេ កម្លាំងក៏មិនណយទៀតឮថាមានពោះមានពង្សផង រុញគេបានខ្លាំងមិនធម្មតាទេ ។

« បកស្រាយឱ្យអូនស្តាប់ »

« គាត់អម្បាញ់មិញជាជុងហ្គុក ហ្គោលដេនហ្វៀលវីដែស! ស្គាល់តែឈ្មោះគាត់ក៏បងដឹងថាអូនមិនត្រូវការបកស្រាយទេ »

« គាត់នោះឬ?? ឮថាកាចណាស់មិនអ៊ីចឹង? »

« បងក៏មិនដឹងដូចគ្នា! បងមិនដែលជួបគាត់ផ្ទាល់ឡើយ គ្រាន់តែជាអ្នកធ្វើការជាមួយគ្នាតែប៉ុន្នឹង ទើបតែជួបលើកដំបូងហើយប្រពន្ធបងនេះក៏ក្តៅឆាវភ្លាម »

ᗕ till i met you ᗒ (✔️)Where stories live. Discover now