EP71 : គេលួចស្រឡាញ់លោក

2.9K 423 10
                                    

« ប្តីអូន » ស្របជាមួយសម្លេងហៅបែបរំអុក នាយតូច ក៏ដើរចូលមកអោប.កប្តីពីក្រោយ ដាក់ចង្ការអឹបនិងស្មាគេអោបរិទ្ធគេជាប់ មិនដឹងថាមកចង់រករឿងអ្វីទៀតហើយទេ ក្មេងក្បាលខូចអើយ!! កូរគេឡើងច្របូកច្របល់ពេញមួយព្រឹកទៅហើយនៅមិនឆ្អែតទៀត ។

« បាទ?? » Jungkook ដកភ្នែកចេញពី Computer ងាកមុខទៅក្រោយប្រឈមជាមួយប្រពន្ធពេលនិយាយគ្នា ព្រោះគេមិនចង់ឱ្យប្រពន្ធមានអារម្មណ៍ថាខ្លួនទុកការងារសំខាន់ជាងគេឡើយ មាត់គេនិយាយបែរណាកាយវិការក៏គេបង្ហាញមកដែរ គេមិនដែលនិយាយតែមាត់ឡើយ ។

« ប្តីអូនគួរឱ្យស្រឡាញ់ណាស់ ឆ្លើយពិរោះដល់ហើយ ជុប៎!!* តែពេលនេះអូនឃ្លាន ឃ្លានខ្លាំងណាស់ »

« អូនកម្មង់អ្វីញ៉ំាមុនបងទៅ បងបង្ហើយដៃបន្តិចសិន រួចាំបងទៅញ៉ំាជាមួយអូនតាមក្រោយ ឃ្លានញ៉ំាមុនបងទៅណា៎ ប្រយ័ត្នខូចក្រពះ »

« មិនអីទេ រាល់ដងថ្មាលនេះអូនគេងមិនទាន់ភ្ញាក់ផង អូនចាំបងចុះ ធ្វើការបន្តទៅប្តីអូន »

« អញ្ចឹងអូនគេងវិញសិនទៅយ៉ាងម៉េចដែរ?? ម៉ោះ!! មកគេងលើភ្លៅបងមក » កាលដែលបានឮប្តីអនុញ្ញាតិហើយ Tae ក៏ស្ទុះដើរមកផ្តេកខ្លួនគេងលើភ្លៅគេមួយជំហរខ្លួន ទុកឱ្យគេជាអ្នកអោបអ្នកទប់ដោយខ្លួនឯង ។

« អូនចង់ធ្វើការ »

« អូនចង់ធ្វើការអី? »

« អូនមិនទាន់ដឹងទេតែចាំរកនឹកសិន នេះអូនរៀនអស់លុយគគោកតែមិនធ្វើការ គិតតែពីដេកសុីៗឱ្យបងចិញ្ចឹមទៅវិញ » នាយតូច បើកភ្នែកភ្លឹសៗមើលទៅគេហាក់ដូចជាក្មេងមិនដងខ្យល់អ្វីម្នាក់ ទើបគេអត់មិនបាននឹងអោនទៅថើបក្រញិច ពិនធ្វើចរឹកគួរឱ្យស្រឡាញ់ដាក់គេបែបនឹងបានជាគេញិចក្រហមមុខក្រហមមាត់រហូត ។

« អូនជាប្រពន្ធបង បងចិញ្ចឹមអូនមានអ្វីខុសទៅហ្ហឹម?? នៅទំនេរបែបនេះហើយបងមិនចង់ឱ្យអូនហត់ទេ រាល់ថ្ងៃការងារអូនមានច្រើនស្រាប់ហើយ បងឮរអ៊ូហត់រហូត »

« អូនដូចជាមិនដែលធ្វើអ្វីទេ តែអូនហត់មែនណា៎ អូនមិនបានកុហកបងទេ ថ្ងៃខ្លះក៏ដៃ ថ្ងៃខ្លះក៏ឈឺជើង ចុករោយពេញខ្លួន បើចង្កេះវិញនៅឈឺមិនទាន់បាត់ទេនេះ »

ᗕ till i met you ᗒ (✔️)Where stories live. Discover now