EP17 : ផ្អែមល្ហែមខ្លាំងណាស់

6.1K 531 4
                                    

    ព្រឹកព្រលឹមថ្ងៃថ្មីក៏ឈានចូលមកដល់ ពួកគេក៏រៀបចំខ្លួនទៅដើរលេងអស់រលីងឡើងស្ងាត់ជ្រាបគ្មានអ្នកណានៅផ្ទះម្នាក់ទេ ដោយសារតែលោកយាយឮថាថ្ងៃទើបគាត់ចេញមកវិញ ទើបពួកគេប្រាប់ឱ្យហើយតែម្តងថាពួកខ្លួនចេញទៅដើរលេង កន្លែងដំបូងដែលប្រពន្ធទារឱ្យជូនទៅនោះគឺក្នុងព្រៃ ប្រញាប់ទៅក្រែងឆាប់បានមកវិញ ។

« ពស់ Tae ពស់ មកនេះវិញកុំទៅជិតវា!!! » ចំណាយពេលដើរនៅក្នុងព្រៃរហូតដល់កន្លះថ្ងៃ តែតាមផ្លូវចេញមកវិញគេក៏ប្រទះភ្នែកឃើញពស់ ទើបប្រញាប់ទាញដៃប្រពន្ធឱ្យរត់ចេញ តែគេមិនព្រមរត់មានតែរុញខ្លួនឱ្យចេញតែម្នាក់ឯង ។

« ហេតុអី?? ហក៎!! » មិនត្រឹមតែមិនចេញ Tae ក៏អោនលើកដុំថ្មីទៅទម្លាក់ពីលើវា ជាន់ថែមមួយជើងទៀតដើម្បីឱ្យប្រាកដជិតថាវាបែកអំពិលអំពែកហើយ រួចទើបចាប់វាមកកាន់នឹងដៃដូចជាគ្មានខ្លាចគ្មានអីសោះ ទៅភ័យប្តីគេឯណោះវិញ ។

« កុំចាប់វា វាចឹកណា៎ សូមអង្វរណា៎ Tae បោះវាចោលទៅ »

« អត់!! ឯងលាអណ្តាតរកស្អី?!! ដឹប* » នាយតូច ប្រកែកមិនព្រមបោះ ចាប់កាន់ពស់ក្រវីចុះក្រវីឡើងបើវាជាមនុស្សប្រហែលជាក្អួតបាត់ទៅហើយបើក្រវីៗយ៉ាងនឹងនោះ តែសុខៗវាក៏លាអណ្តាតមកធ្វើឱ្យ នាយតូច ទាស់ចិត្តមួយរំពេច មិនចាំយូរ...

« ងាប់!! ងាប់ពស់ហើយ » Jungkook បើកភ្នែកធំៗ សម្លឹងមើលសត្វពស់ដែលទើបតែត្រូវប្រពន្ធបោកនឹងថ្មមួយទំហឹងហើយលទ្ធិផលចេញមកឥឡូវងាប់ពស់បាត់ហើយ ។

« ងាប់មែន?? » Tae លូកជើងទៅឆ្កឹះក្បាលវាតិចៗ តែក៏មិនឃើញវាកម្រើកទេដេកធ្មឹងបាត់ទៅហើយ លេងតែបន្តិចសោះងាប់បាត់ ស្អីក៏ចិត្តអាក្រក់ម្ល៉េះ??

« Tae ហ្ហា!!! អូនកុំរពឹសពេក បើវាចឹកគិតយ៉ាងមិច? បងចង់គាំងបេះដូងដោយសារតែអូនហើយ »

« បងខ្លាចវា? » នាយតូច ជ្រួញចញ្ចើមងាកមុខទៅមើលគេ ចាប់ពស់នោះលើកឡើងបោះទៅកន្លែងផ្សេង បោសដៃចេញដោយសារតែប្រលាក់ដី ។

« បងហ៊ានសម្លាប់វា បើវាហ៊ានចឹកអូន »

« ប្តីអូន » Tae រត់ប្រុចទៅអោបគេជាប់ ដាក់មុខអឹបនឹងទ្រូងរបស់គេបូញមាត់ស្រួចៗដាក់គេយ៉ាងច្រឡើម អត់មិនបានរំលោភកណ្តាលព្រៃឥឡូវហើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now