EP85 : គ្រប់យ៉ាងគឺសុទ្ធតែជាបំណងរបស់អូន

4.4K 553 27
                                    

    ព្រឹកព្រលឹមថ្ងៃថ្មីពន្លឺព្រះអាទិត្យរះឡើងខ្ពស់ដាស់រាល់មនុស្សសត្វឱ្យក្រោកពីដំណេក ហើយក្នុងចំណោមនោះក៏មានមនុស្សម្នាក់ដែលបានភ្ញាក់ដោយសារតែពន្លឺដូចគ្នា ។ កាយតូចច្រឡឹងសន្សឹមៗកម្រើករើបម្រះតិចៗ បើកភ្នែកឡើងមកព្រឹមៗដើម្បីឱ្យស៉ំាជាមួយនឹងពន្លឺព្រះអាទិត្យខ្លះ ។

    Tae ជ្រួញចញ្ចើមបញ្ចេញអាការៈឈឺចុករោយនៅតាមដងខ្លួនហើយក៏ឈឺក្បាលខ្លាំងណាស់ដែរ ភ្លាមៗគេក៏ចាប់ផ្តើមមានអារម្មណ៍ថាគេគេងទាំងល្ហល្ហេវគ្មានសម្លៀកបំពាក់នោះទេហើយថែមទាំងគេងអោប Jungkook ទៀតផង ព្រះអើយ!! យប់មិញនេះគេបានធ្វើស្អីខ្លះទៅ?!!

« ឈឺក្បាលខ្លាំងណាស់ » នាយតូច ទប់ខ្លួនក្រោកអង្គុយទាំងលំបាកលំបិន លើកដៃមកគោះក្បាលតិចៗក្នុងបំណងសម្រាលការឈឺចាប់ចេញខ្លះ ងាកមុខមើលជុំវិញខ្លួនហើយក៏ឃើញសម្លៀកបំពាក់នៅធ្លាក់របាត់របាយពេញបន្តិច អូយ៎!! គេឈឺក្បាលខ្លាំងជាងមុនទៅទៀត តែបើគេមិនរកនឹកគេម៉េចនឹងដឹងទៅថាយប់មិញនេះកើតអ្វី??

" ផាច់!!* មែន!! ខ្ញុំខឹងលោក ខ្ញុំប្រច័ណ្ឌលោកដែលទៅស្និតស្នាលជាមួយនាងផ្សេង ឮទេថាខ្ញុំប្រច័ណ្ឌ?!! ហ៉ឹកៗៗ ប្រុសឡប់លោកគ្មានសិទ្ធអ្វីទៅស្និតស្នាលជាមួយនាងទេ..ហ៉ឹកៗៗ ខ្ញុំជាប្រពន្ធរបស់លោក!! លោកមានប្រពន្ធហើយ!! " ខ្ញុំបានទះ Jung ឬ?? ឱ!! ព្រះអើយ!!! ឆ្កួតបំផុតៗៗ ហេតុអ្វីក៏ទៅទះគាត់?? ខ្ញុំពិតជាឆ្កួតមែនហើយ ។

" អូនទ្រាំទៀតមិនបានទេ..ហ៉ឹកៗ..អូន..អូនឈឺខ្លាំងណាស់បងដឹងទេ?? អូនមិនបានកុហកទេវាពិតជាឈឺខ្លាំងណាស់ នៅត្រង់នេះគឺនៅត្រង់នេះ ចងចាំអូនវិញតែបន្តិចក៏បាន ប្តីអូន...!! " Jung ថើបខ្ញុំ?? អេ៎!! តែបើខ្ញុំឈឺពេញខ្លួនបែបនេះគាត់មិនបានធ្វើត្រឹមតែថើបទេ ខ្ញុំជឿជាក់ ។

" បើអូនភ្លេចរឿងយប់នេះ បងនឹងធ្វើជាភ្លេចអូនបន្តជាមិនខានទេ " នឹកឃើញមកដល់ត្រឹមប្រយោគនេះ Tae ក៏ងាកមុខទៅមើលអ្នកកំពុងគេង តែពេលងាកទៅក៏ឃើញថាគេក៏កំពុងបើកភ្នែកមើលមកខ្លួនវិញដូចគ្នា ។

« អូនមិនបានភ្លេចរឿងយប់មិញទេ »

« ច្បាស់?? »

ᗕ till i met you ᗒ (✔️)Where stories live. Discover now