EP92 : លោកចង់ធ្វើស្អីប្តីរបស់ខ្ញុំ??

4.5K 349 33
                                    

❗️ នៅក្នុងវគ្គមួយនេះមានលេចមុខតួឯកនៅក្នុងរឿងផ្សេងមកចូលរួម អ្នកអានចង់ស្រម៉ៃមុខមាត់របស់តួបានតាមចិត្តណា៎ ❗️

ពេលវេលារបស់ថ្ងៃថ្មីបានរំកិលចូលមកដល់ថ្ងៃសំខាន់ កម្មវិធីដែលបានរៀបចំឡើងមកយ៉ាងធំគគ្រឹកគគ្រេងនៅក្នុងទីក្រុង Los Angeles ដែលពួកយើងអាចស្គាល់ទីក្រុងនេះបានដោយឈ្មោះកាត់ថា LA ។ ហើយខណៈនេះផងដែលវត្តមានរបស់បុត្រាពៅនៃប្រទេសកូរ៉េខាងត្បូងដែលគ្រប់គ្នាបានស្គាល់ថាជា CEO វ័យក្មេងទទួលបានការជោគជ័យយ៉ាងគួរឱ្យសរសើរ កំពុងនៅខាងមុខកម្មវិធីព្រមជាមួយភរិយាជាទីស្រឡាញ់របស់គេនោះអី ។

៚ ង៉ឺត ៚

« មួយៗអូន » ព្រមជាមួយនិងប្រយោគខ្លីៗតែបង្កប់ទៅដោយអត្ថន័យយ៉ាងកក់ក្តៅ ប្រអប់ដៃមាំធំម្ខាងក៏ស៊កទៅចាប់កាន់ដៃតូចស្រឡូនថ្នមៗនាំគេចេញពីក្នុងឡានដោយការប្រយ័ត្នប្រយែងជាទីបំផុត ឯដៃម្ខាងទៀតក៏លើកទៅដាក់នៅលើគែមដំបូលឡានការពារក៉ំឱ្យមានការប៉ះទង្គិចអ្វីដល់គេ ។

« នៅទីនេះធំគួរសម » នាយតូចងាកមើលឆ្វេងមើលស្តាំសង្កេតមើលរាល់អ្វីៗនៅទីនេះរួចក៏ពោលពាក្យសរសើរចេញមក ត្រឹមតែនៅខាងក្រៅក៏រៀបចំបានល្អដល់ថ្នាក់នឹងហើយ ចុះទម្រាំចូលទៅដល់ខាងក្នុងកម្មវិធីទៀតនោះ?

« នៅខាងក្រៅស្រូបខ្យល់អាកាសបន្តិចទៅចាំចូលទៅខាងក្នុង...ដឹប!!* » និយាយមិនទាន់នឹងផុតប្រយោគចេញពីមាត់ស្រួលបួលផង ពេលដែលនាយបង្វែរខ្លួនបម្រុងនឹងនាំប្រពន្ធទៅមើលអ្វីនៅជិតៗនេះ គេក៏ជ្រុលដើរប៉ះស្រីម្នាក់ធ្វើឱ្យនាងដួលខ្ពោកទៅលើឥត្ឋយ៉ាងដំណំតែម្តង ។

« ជើងរបស់ខ្ញ៉ំអូុយ៎!! ឈឺខ្លាំងណាស់... »

« គ្រាលនាងទៅអង្គុយលើបង់ខាងនោះសិនទៅបង ចាំអូនរកមើលថ្នាំនៅជិតៗនេះឱ្យ »

« នៅខាងក្នុងឡានមាន អូនប្រយ័ត្នប្រយែងផង » គេងាកមុខទៅប្រាប់ប្រពន្ធឱ្យទៅយកនៅខាងក្នុងឡាន បើទោះជាមិនចង់បណ្តោយឱ្យទៅតែម្នាក់ឯងក៏មិនដឹងធ្វើយ៉ាងម៉េច ព្រោះឱ្យប្រពន្ធកំពុងពរពោះមកគ្រាលនាងជំនួសយ៉ាងម៉េចនឹងកើត?

ᗕ till i met you ᗒ (✔️)Where stories live. Discover now