EP42 : អូននឹងការពារបង

3.7K 445 8
                                    

    CEO រូបសង្ហា បោះជំហានដើរចូលទៅរកប្រពន្ធតាមឋានៈជាប្តី សកដៃចូលទៅក្រសោបចង្កេះតូចច្រឡឹងពីក្រោយ រួចក៏បណ្តើរគេដើរកាត់លើកម្រាលព្រំក្រហមឆ្ពោះចូលទៅក្នុងកម្មវិធីជាមួយគ្នា ឯអ្នកកាសែតគឺកាន់តែញាប់ដៃញាប់ជើងថតយកៗគ្មានសំចៃដៃទេ ។

« ថ្ងៃនេះអូនស្អាតណាស់ » បន្ទាប់ពីបណ្តើរគេចូលមកដល់ខាងក្នុង Jungkook ក៏នាំគេមកកន្លែងមួយរាងស្ងាត់ល្មមមួយ ទាល់តែបែបនេះទើបអាចនិយាយលេងជាមួយគ្នាបានសុខ នៅម្ខាងទៀតសម្លេងអ៊ូរអ៊ររញ៉េរញ៉ៃណាស់ ។

« ឆឹស!! » Tae ពេបមាត់អោបដៃចូលគ្នាបែរមុខគេចធ្វើហី ធ្វើដូចជាកំពុងតែខឹងនឹងគេតែមិនដឹងឡើយថាខឹងរឿងអ្វី ចេះតែធ្វើខឹងចុះទុកឱ្យគេលួង ។

« អូនឥឡូវគេងច្រើនណាស់ មើលមុខចុះឡើងហើមហើយ តែពេលអូនមានសាច់បែបនេះគួរឱ្យក្នាញ់ណាស់ដឹងឬអត់?? » គេប្រញាប់ក្រវីក្បាលទាំងសើចព្រោះតែអស់សំណើចនឹងកាយវិការរបស់ប្រពន្ធ ទាញថ្ពាល់គេច្បិចលេងព្រោះតែក្រឺតពិតមែន មុខឡើងមូកដូចបាល់ហើមស្ពីងតែម្តង ។

« អូនឃ្លានណាស់ មានអ្វីញ៉ំាទេ?? » នាយតូច អោនមុខចុះលួចញញឹមកុំឱ្យគេដឹង រួចទើបងើបមកវិញប្រាប់គេរឿងឃ្លាន ព្រោះតែមិនបានញ៉ំាអ្វីទេតាំងពីថ្ងៃមក តែគេចាប់បានគេបន្ទោសស្លាប់ហើយ បើគេងៗដល់ថ្នាក់ភ្លេចបាយភ្លេចទឹកបែបនេះ ។

« បងត្រៀមទុករួចហើយ ម៉ោះ!! » Jungkook អោនមុខទៅថើបថ្ពាល់ប្រពន្ធមួយខ្សឺត ហើយក៏នាំគេទៅបន្ទប់ដែលខ្លួនរៀបចំអាហាររង់ចាំ ។ វាបានជាក្លាយជាទម្លាប់មួយរបស់ពួកគេទៅហើយដែលតែងតែញ៉ំាអាហារពេលល្ងាចជាមួយគ្នា ញ៉ំាមុនក្រោយគ្នាក៏មិនបានដែរ បាយមិនឆ្ងាញ់អត់ជាតិ ។

« បង!! អូនសួររឿងខ្លះបានទេ?? » គ្រាន់តែដាក់ខ្លួនអង្គុយប៉ុក Tae ក៏នឹកសំណួរចង់ជីកឫសជីកគល់សួរភ្លាម ហើយ Jungkook ក៏ងក់ក្បាលព្រមឱ្យសួរ យកដៃមកទះភ្លៅខ្លួនតិចៗបង្ហាញកន្លែងឱ្យប្រពន្ធមកអង្គុយ ។

« បងស្និតស្នាលជាមួយម្ចាស់ក្សត្រីខ្លាំងទេ?? » Tae ដាក់ខ្លួនចុះទៅអង្គុយលើភ្លៅគេ លូកដៃទៅអោប.កគេជាប់ឯគេក៏សកដៃមកអោបក្រសោបចង្កេះតូចវិញដូចគ្នាជៀសវាងកុំឱ្យធ្លាក់ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now