EP58 : បងនឹងសងសឹកឱ្យប្រពន្ធរបស់បងវិញ

3.5K 446 9
                                    

« ប្តីអូន » Tae បន្លឺឡើងប្រហើរៗសឹងតែស្តាប់មិនបានថាគេកំពុងតែនិយាយពីអ្វី នៅលើរង្វង់មុខក៏លេចស្នាមញញឹមដោយហាមមិនបាន ទោះជាគេរាងពិបាកបញ្ចេញមកក៏ដោយក្តី ក៏គេត្រូវតែញញឹមចេញមកព្រោះតែខ្លួនបានឃើញស្វាមីកំពុងលងលក់ក្បែរដៃ ។

    នាយតូច លើកដៃសន្សឹមៗយកទៅប៉ះចុងច្រមុះស្វាមីថើរៗបំណងចង់ដាស់គេឱ្យក្រោកមកមើលខ្លួន តែមើលទៅគេដូចជានឿយណាស់ខ្លួនគួរតែឱ្យគេសម្រាកមិនបាច់រំខានគេទេ ។ Tae ងាកមុខរកមើលទឹក ព្រោះគេស្ងួតបំពង់.កខ្លាំង គេស្រេកទឹកណាស់បែបនេះហើយទើបគេចង់ដាស់ស្វាមី បើគេល្អិតល្អៃយ៉ាងនឹងឱ្យក្រោកទៅណារួចទៅ ។

« ប្តីអូន »

« ហ្ហឹម?? Tae?!! » Jungkook ក្រហឹមដើម.កចេញមកតិចៗកាលដែលខ្លួនមានអារម្មណ៍ថាមានមនុស្សកំពុងរំខានដំណេក ពេលបើកភ្នែកមកគេក៏ឃើញដៃតូចស្រឡូនកំពុងតែឆ្កឹះមុខគេចុះឡើងៗមើលមកខ្លួនភ្លឹសៗដូចជាកំពុងតែរកអ្វីអញ្ចឹង ។

« ប្រពន្ធបង អូនដឹងខ្លួនហើយ សឺតៗ បងនឹកអូនខ្លាំងណាស់អូនដឹងទេ?? សឺត!! » អារម្មណ៍រំភើបត្រេកអរពេលបានឃើញមនុស្សជាទីស្រឡាញ់ដឹងខ្លួនវិញ ក៏ធ្វើឱ្យគេងើបពីកៅអីត្រដាងដៃអោបរិទ្ធប្រពន្ធយ៉ាងណែន ក្រសោបរង្វង់មុខតូចច្រមិចថើបខ្សឺតៗ ទាំងថ្ងាស ទាំងថ្ពាល់ ទាំងបបូរមាត់គេថើបគ្រប់កន្លែងតែម្តង ។

« ទឹក » Tae បន្លឺឡើងតិចៗ ចាប់កាន់ដើមដៃគេច្របាច់ប្រាប់ថាខ្លួនកំពុងតែស្រេកទឹក ចាំមកអោបថើបពេលក្រោយទៅសំខាន់សុំផឹកទឹកសិន ។

« ទឹកឬ?? ចាំបន្តិចបងទៅយកឱ្យអូន »

« ម៉ោះ!! ក្រោកយឺតៗណា៎ » Jungkook ដាក់ទឹកទៅលើតុក្បែរដៃសិន ដាក់ខ្លួនអង្គុយក្បែរប្រពន្ធជួយទប់គេឱ្យក្រោកអង្គុយប្រើទ្រូងរបស់ខ្លួនធ្វើជាទីបង្អែក រួចទើបយកទឹកមកបញ្ចុកប្រពន្ធ ចាក់មួយកែវហើយមួយកែវទៀតរហូតដល់កែវទី 5 Tae ក៏ខ្ជិបមាត់ងាកមុខចេញ បង្ហាញថាលែងចង់ផឹកបន្តហើយ ។

« អូនគេងយូរណាស់ថ្ងៃនេះ ផឹកឱ្យបានច្រើនទៅណា៎ មួយកែវទៀតចុះ » រាងសង្ហា និយាយឡើងបណ្តើរដៃក៏អង្អែលសក់ប្រពន្ធទៅវិញទៅមកស្រាលៗ លួងគេឱ្យផឹកថែមមួយកែវទៀត ព្រោះគេមិនបានអ្វីចូលក្រពះទេយូរណាស់ហើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now