EP59 : គេចង់បានកូន

3.6K 454 9
                                    

ក្រោយពីចំណាយពេលលួងលោមមនុស្សជាទីស្រឡាញ់ឱ្យគេស្កប់ស្កល់ចិត្តទៅវិញបានហើយ ។ Jungkook ក៏បីគេចេញពីបន្ទប់ទឹកយកទៅដាក់លើគ្រែវិញ ព្រោះអាហារក៏មកដល់ហើយគេត្រូវរៀបចំអាហារឱ្យប្រពន្ធរបស់គេដោយខ្លួនឯង ។ យប់ថ្មាលនេះទៅហើយគេមិនចង់រំខានពេលវេលាអ្នកណាសម្រាកទេ ទោះបង់លុយឱ្យពេញថ្លៃក៏គេយល់ដល់ចំណុចនេះដែរ ។

« បងមានញ៉ំាអ្វីរួចឬនៅ?? » ទើបតែញ៉ំាបានពីរ បីម៉ាត់ នាយតូច ក៏នឹកដល់អ្នកដែលកំពុងតែបញ្ចុកខ្លួន ចង់ដឹងថាគេមានញ៉ំាអ្វីរួចឬនៅ គេមិនទាន់ញ៉ំា?? ទេ!! តែនេះវាយប់ណាស់ទៅហើយ គេប្រហែលជាញ៉ំារួចហើយ ។

« បងញ៉ំារួចហើយ »

« កុំកុហកអូន បើបងមិនទាន់ញ៉ំា ញ៉ំាជាមួយអូនពេលនេះក៏បានដែរ »

« មិនអីទេ អូនញ៉ំាខ្លួនឯងសិនទៅ »

« មើលអូន!! ឃើញទេ?? បងកុហកហើយ » Tae អើតមុខទៅតាមជម្រិតសួរគេឱ្យច្បាស់ គ្រាន់តែគេបញ្ចេញកាយវិការមិនហ៊ានមើលចេញមកនឹងក៏ខ្លួនដឹងបាត់ទៅហើយថាគេកំពុងតែកុហក ។

« ឃើញទេ?? បងកុហកហើយ » នាយតូច ចងចញ្ចើមសម្លក់មុខគេរួចក៏ទម្រេតខ្លួនគេងបែរខ្នងដាក់គេវិញ មិនចង់មើលមុខមនុស្សកុហកទេ ធំប៉ុន្នឹងទៅហើយនៅពិបាករឿងបាយទឹកទៀត បើឈឺគិតយ៉ាងមិច?? អ្នកណាមើល??

« Tae ហ្ហា៎?? » Jungkook ដាក់ស្លាបព្រាទៅទុកក្នុងចានអាហារវិញ លូកដៃទៅប៉ះស្មាគេបំណងចង់លើកគេមកវិញតែគេក៏រុលខ្លួនគេចចេញមិនឱ្យប៉ះបានតែម្តង ឱ្យតែខឹងគឺបែបនឹងរហូត មុខក៏មិនមើល ខ្លួនក៏មិនឱ្យប៉ះដែរ ។

« ... » ឆឹស!! ខ្ពើមនិយាយជាមួយ ។

« ប្រពន្ធបង?? ទើបតែភ្ញាក់មកទេ ញ៉ំាអ្វីសិនមកចាំខឹងតាមក្រោយ »

« ទេ!! » មួយម៉ាត់យ៉ាងខ្លី ទេ!! គ្មានស្រណោះតែម្តង ចិត្តរឹងសម្បើមណាស់ ។

« Okay!! បងញ៉ំាជាមួយអូន »

« ហក៎!! » គ្រាន់តែឮគេឆ្លើយថាព្រមភ្លាម នាយតូច ក៏បែរខ្លួនក្រោកមកអង្គុយផ្អែកខ្នងនឹងគ្រែដោយខ្លួនឯងយ៉ាងរំភើយ ហាមាត់ចាំឱ្យគេបញ្ចុករួចជាស្រាច់ទៀតផង ។ មើលទៅទើបតែក្រោកមកទេតែគេឆាប់មាំទាំលឿនណាស់ ពិបាកតែរឿងរបួសនៅលើខ្លួននិងជើងដែលត្រូវគ្រាប់តែប៉ុណ្ណោះ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now