EP95 : អូននៅទីនេះហើយ

1.9K 201 9
                                    

  ថ្ងៃចុងសប្តាហ៍ដែលត្រូវជាថ្ងៃឈប់សម្រាក ក្រុមគ្រួសារមួយនេះក៏បានចុះទៅខេត្តដើម្បីទៅលេងលោកយាយដូចសព្វដង ។ ពួកគេតែងតែមក Busan ជាញឹកញាប់ ព្រោះមួយរយៈក្រោយនេះសុខភាពរបស់លោកយាយគឺមិនសូវល្អនោះទេ គាត់ចាស់ណាស់ហើយមានជំងឺជាប់ខ្លួនក៏មិនចម្លែកដែរ ។ ប៉ុន្តែពួកគេប្រកែកចង់មកលេងដើម្បីក៉ំឱ្យស្ងាត់ផ្ទះពេក ។

« បងនៅមើល Harin ផង អូនរកទៅផ្សារបន្តិចសិន របស់នៅក្នុងទូរទឹកកកមានមិនសូវច្រើនទេអូនចង់ទិញមកបន្ថែម »

« កូនទៅលេងជាមួយក្មេងៗក្នុងភូមិបាត់ជាមួយលោកយាយបាត់ហើយ បងទៅជាមួយអូនក៏បាន »

« បងនេះតាមជាងកូនទៀត! ការងារបងមិនទាន់រួចដៃទេ បងធ្វើបង្ហើយទៅទាន់មេឃនៅត្រជាក់ ក៉ំដល់ពេលមេឃក្តៅចែសឡើងទៅធ្វើ ប្រយ័ត្នអូនមូល » ចុះនិយាយមានទៅខុសស្អីបើប្តីគេពិតជាតាមគេស្អិតជាងកូនមែន ។ គេចង់ទៅណាក៏កូនមិនដែលចេះយំរករឿងទាមទារទៅតាមអ្វីទេ ណាស់តែប្តីទេ រាល់ថ្ងៃបើមិនធ្វើការប្រហែលនៅជាប់គេ 24 ម៉ោង ។

« អូយ៎!! បាទ!! »

« បងយកទឹកទុកផឹកផង ក្រែង Harin មិនមកវិញមិនបានយកទៅឱ្យ »

« ប្រយ័ត្នប្រយែងតាមផ្លូវផងណា៎ មានអ្វីទាក់ទងមកបង » Tae ញញឹមតបទុកជាការអរគុណសម្រាប់បណ្តាំ អើតមុខទៅថើបថ្ពាល់ស្វាមីជាទីស្រឡាញ់មួយខ្សឺតយ៉ាងវែង ទើបដើរទៅយកសោរឡានបើកចេញទៅបាត់ ។

« ប៉ា!! » ប្រពន្ធចេញទៅផុតមិនទាន់បានប៉ុន្នានផង កូនស្រីរបស់គេក៏រត់ចូលមកទាំងបែកញើសសស្រេកសស្រាក់មើលក៏ដឹងថាហត់នឿយខ្លាំងណាស់ ប៉ុន្តែមុខនេះមិនមែនហត់ដោយសារការងារទេ ហត់ដោយសារលេងច្រើនជាង ។

« មកវិញលឿនម្ល៉េះកូនលេងឆ្អែតហើយ? » Jungkook ដើរទៅយកកន្សែងមកជូតញើសឱ្យកូន បន្ទន់ជង្គង់លើកនាងយកមកដាក់លើភ្លៅ ព្រោះឃើញកូនដកដង្ហើមមិនចង់ដល់គ្នាពេក ។ ប្រាប់ប៉ុន្នានដងហើយថាលេងហត់គួរតែសម្រាកសិន តែនាងមិនស្តាប់សោះ តាមមើលសប្បាយណាស់ហើយ ។

« អត់ទេ! មកយកទឹក » Harin គ្រវីក្បាលយកដៃទៅឱបកលោកប៉ាដើម្បីឱ្យគាត់ពរទៅរកទូរទឹកកកយកទឹកផឹក អង្រួនអាវគាត់ចុះឡើងៗទារឱ្យប្រញាប់ពរទៅ ព្រោះទូរទឹកកកខ្ពស់នាងបើកយកមិនដល់ នឹងអាងបានត្រឡប់ទៅលេងបន្តវិញ គេលេងចោលនាងឥឡូវហើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now