EP31 : ចាំមើលថាបងប្រដៅអូនយ៉ាងមិច🔥

5.5K 552 32
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

« អូនមានដឹងថា អូននិយាយអ្វីទេ Jeon Taehyung?? » Jungkook បង្អាក់ដៃលែងច្របាច់ជើង Tae បន្ត ចាប់ស្មាគេឱ្យងាកបែរមកប្រឈមមុខជាមួយខ្លួន ទាំងកំពុងជ្រួញចញ្ចើមបង្ហាញពីការទាស់ទែងចិត្តជាខ្លាំងពេកក្រៃ ។

« ខ្ញុំជាអ្នកនិយាយខ្ញុំដឹងច្បាស់ណាស់ ហើយក៏មិនចាំបាច់ហៅខ្ញុំថា Jeon Taehyung ទៀតដែរ លែងលះទៅ » នាយតូច ប្រលេះដៃគេចេញពីស្មាខ្លួន បែរមុខចេញហើយក៏រំកិលខ្លួនថយពីគេវិញយ៉ាងលឿន ។

« សុខៗក៏លែងលះ អូនគ្មានយល់ពីប...បានតើ!! បងព្រម ប៉ុន្តែមិនមែនពេលនេះទេប្រពន្ធសម្លាញ់ » នៅដើមប្រយោគនិយាយមិនទាន់អស់សាច់ការផង Jungkook ក៏ឈប់និយាយ លើកប្រយោគផ្សេងមកនិយាយជំនួស ។ ចាប់ផ្តួលកាយតូចច្រឡឹងទៅលើពូកដោយមានដៃម្ខាងទៀតនៅទ្រពីក្រោមចាំទប់ដើម្បីកុំឱ្យគេប៉ះទង្គិចខ្លាំង ។

« ហេតុអីក៏អូននិយាយរឿងនោះមក?? អូនសន្យាអ្វីខ្លះជាមួយបងមានចាំខ្លះទេ?? » រង្វង់មុខសង្ហារសន្សឹមៗអោនចុះទៅរកចន្លោះ.កស.ខ្ចីមានក្លិនក្រអូបទាក់ទាញញីចុងច្រមុះត្រដុសទាំងឆ្វេងទាំងស្តាំ ឯមាត់ក៏ចេះតែរអ៊ូរងូវៗដូចមនុស្សស្រវឹងស្រាអញ្ចឹង ។

« ត្រូវចាំថាអូនជាប្រពន្ធរបស់បង » Jungkook ងើបមុខឡើងមកវិញ ច្រត់ដៃនៅនឹងពូកសម្លឹងមើលអ្នកនៅក្រោមទ្រូងទាំងឡាយឡំជាមួយទាំងការខឹងសម្បារ ទាំងការអាក់អន់ចិត្ត ប៉ុន្តែសួរថាមនុស្សដែលគេស្រឡាញ់មានយល់ពីចិត្តរបស់គេខ្លះឬអត់?? ចម្លើយគឺគ្មាននោះទេ សូម្បីតែបន្តិច ។

    ទោះជាកំពុងតែខឹង កំពុងតែអន់ចិត្ត ប៉ុន្តែគេជាមនុស្សដែលអាចបែងចែកអ្វីដែលគួរនិងអ្វីដែលមិនគួរបានច្បាស់ល្អណាស់ ។ Jungkook សាកលូកដៃទៅប៉ះជើងស្រឡូនរបស់ប្រពន្ធដោយប្រុងប្រយ័ត្នបំផុតតែគេគ្មានបញ្ចេញប្រត្តិកម្មអ្វីឡើយ មានន័យថាគេពិតជាលែងឈឺទៀតមែន ។

« អូនសម្រាកទៅ » ទីបំផុតគេក៏ជ្រើសរើសយកការមិនធ្វើ ហើយក៏ក្រោកចេញពីលើប្រពន្ធ ដាក់ខ្លួនអង្គុយក្បែរជើងគេទាំងតប់ប្រម៉ល់ជាខ្លាំង សកដៃទៅយកទូរស័ព្ទ
ចុច call ទៅរកលោកយាយបំណងចង់ពីស្ថានការនៅទីនេះ ប៉ុន្តែ...

ᗕ till i met you ᗒ (✔️)Where stories live. Discover now