EP23 : អ្នកណា?!!

4.8K 446 7
                                    

« បងអនុញ្ញាតិឱ្យអូនធ្វើការនេះដល់ដាច់ខែ 3 ថ្ងៃទៀតតែប៉ុណ្ណោះ អូនត្រូវឈប់ឮទេ?? » CEO រូបសង្ហាឈរអោបដៃផ្អែកខ្នងនឹងឡាននិយាយផ្តែផ្តាំប្រពន្ធជាលើកចុងក្រោយ ព្រោះតែខ្លួនបញ្ឈប់គេឱ្យឈប់ពេលនេះមិនបាន ទើបទុកពេលឱ្យគេធ្វើទាល់តែដាច់ខែ ។ ក្បាច់លួងច្រើនសម្បើមណាស់ ចង់ចិត្តរឹងឱ្យបានយូរតែ 2 នាទីរលាយខ្សុលអាចិត្តរឹងនឹង មិនដឹងថានៅកន្លៀតណានៃសារពាង្គទេ ។

« ឮហើយបាទ!! » នាយតូច សម្រួចមាត់ងក់ក្បាលតិចៗ សេរេអាវឱ្យគេឱ្យបានត្រឹមត្រូវវិញទាល់តែប្រាកដចិត្តថាស្វាមីរបស់ខ្លួនសង្ហាហើយ ទើបលែងរៀបចំអ្វីបន្ត តែរៀបថែមនឹងខ្ទេចវិញឥឡូវហើយ ។

« បងទៅធ្វើការវិញហើយ មើលថែខ្លួនផងណា៎ បងស្រឡាញ់អូន » Jungkook លើកដៃទៅអង្អែលក្បាលប្រពន្ធជាទីស្រឡាញ់ថ្នមៗ អោនបម្រុងនឹងថាថើបបបូរមាត់គេតែគេក៏បង្វែរថ្ពាល់យកមកដាក់ជំនួស ធ្វើសញ្ញាប្រាប់ថាទីនេះមិនមែនជាកន្លែងដែលពួកគេគឺមកថើបបបូរមាត់ឡើយ ទោះជាក្នុងហាងគ្មានមនុស្ស តែនេះតាមផ្លូវបើមានអ្នកបើកឡាន បើកម៉ូតូអីកាត់ទៅ មិនខ្មាស់គេ ។

« អូនក៏ស្រឡាញ់បង » Tae អើតមុខទៅថើបបបូរមាត់គេបន្តិចហើយក៏ដកចេញវិញយ៉ាងលឿន តែដកមិនទាន់នឹងគេគ្មានប្រលែងទេកណ្តាលវាលផងខ្មាស់គេណាស់ ។ ពេលលាគ្នាដូចទម្លាប់ហើយរួចរាល់ Jungkook ក៏ឡើងឡានបើកត្រឡប់ទៅក្រុមហ៊ុនវិញ ឯ Tae ក៏ត្រូវចាំមើលទាល់តែគេទៅផុតទើបដើរចូលទៅក្នុងហាង ។

« ផ្អែមល្ហែមសម្បើមណាស់ន៎ » ចូលមកដល់ភ្លាមកំពូលមិត្តក៏ផ្លែផ្កាឌឺដងភ្លែត ក្រឺតចង់តែញុកនំឱ្យអួលទេ អាអង្គុយមើលហាងហើយនៅឆ្លៀតមើលឯងនៅខាងក្រៅទៀត ។

« ធម្មតាប្តីប្រពន្ធគេផ្អែមល្ហែមអញ្ចឹងហើយ យ៉ាងមិចច្រណែន? យកប្តីដែលទៅ » នាយតូច ដើរអោបដៃចូលមកអង្គុយទល់ពីមុខគេយកស្លាបព្រាមកហើយក៏ញ៉ំានំជាមួយគ្នាត្រៀមពាក្យទុកប្រយុទ្ធប្រឆាំងឱ្យឈ្នះដូចរាល់លើកនឹងឯង ។

« ដើរលេងមិនទាន់ឆ្អែតយកមកធ្វើអីនាំតែជាប់ដៃជាប់ជើង » Jimin ញាក់ស្មាឡើងធ្វើមុខហីៗ ជាពិសេសប្រយោគនឹងគឺដៀមដាមអ្នកអង្គុយទល់មុខខ្លួននឹងឯង មើលតែគេទៅបានប្តីមកត្រូវលួចធ្វើការធ្វើអីពិបាកសឹងស្លាប់ បើនៅទំនេរដូចគេចង់ធ្វើអីក៏គ្មានអ្នកណាមកតាមហាមដែរ ឥឡូវខ្លួននិយាយខុសក៏ត្រូវ??

ᗕ till i met you ᗒ (✔️)Where stories live. Discover now