EP13 : ខ្ញុំស្រឡាញ់ Tae

6.2K 567 6
                                    

Jeon Sofa ( ចន សូហ្វា ) ក្តាប់ដៃចូលគ្នា បើកភ្នែកសម្លក់មុខ នាយតូច ដែលមានឋានៈជាបងថ្លៃទាំងបាក់មុខមិនចេះតិច ព្រោះត្រូវគេដាក់មួយប្រយោគមកឡើងគាំងស្ញេញអស់ទៅហើយ ។ ចាត់ទុកថាលើកនេះបងប្រុសនៅទីនេះដែលគេសំណាង តែលើកក្រោយចាប់បោចសក់ទះឱ្យណាណីម្តង ( Tae ស្លូតណាស់ទះចុះ 🧘🏻‍♀️ ) ។

« អូយ!! ខ្លាចណាស់បើកភ្នែកដូចអាប » Tae ជ្រួញច្រមុះបង្ហាញកាយវិការធ្វើជាខ្លាចរអាចេញមក ជ្រុបមុខទៅដើមដៃមាំធំហើយក៏វាយចញ្ចើមម្ខាងឌឺនាងបន្ថែម ចង់ខឹងដល់ផ្ទុះទៀតក៏គេមិនខ្លាចដែរ ចង់ទះក៏ចូលមកឱ្យតែឈ្នះគេ ។

« ឯង!!! » ស្រីស្រស់ចិត្តក្តៅមិនចេះអត់ទ្រាំក៏លើកដៃឡើងបម្រុងនឹងថាទះ នាយតូច ប៉ុន្តែ Jungkook ក៏លើកដៃមកទប់មិនឱ្យប៉ះបានទេ ។

« Fa!! នេះជាបងថ្លៃរបស់ឯង លើកដៃលើកជើងដាក់បែបនឹងសមមែនទេ?? បើមិនចូលចិត្តមិនគោរពគេ ឯងក៏គួរតែយល់មុខបងនៅត្រង់នេះ គេជាប្រពន្ធរបស់បង »

« បងក៏ឃើញថាគេនិយាយអ្វីដាក់ខ្ញុំមុន វាសមមែនទេ?? »

« ប្រពន្ធបង បងចេះមើលហើយ ចូលផ្ទះទៅ Tae » បញ្ចប់ប្រយោគ Jungkook ក៏ងាកទៅនិយាយជាមួយប្រពន្ធ រឿងគេបន្ទោសគេច្បាស់ជាបន្ទោសហើយ តែគេមិនបន្ទោសប្រពន្ធមុខអ្នកណាទេ គឺត្រូវនៅតែពីរនាក់ គេមិនចង់ឱ្យប្រពន្ធមកខ្មាសអ្នកណាដោយសារតែខ្លួនទេ ។

« ខ្ញុំមកជួយលើកឥវ៉ាន់ » នាយតូច ដកដៃចេញពីដើមដៃគេវិញ ដើរទៅជួយលើកប្រអប់ដាក់គ្រឿងទេសមកកាន់រួចទើបបង្វែរខ្លួនដើរចូលផ្ទះវិញ តែដោយសារតែជើងខោគេរាងវែង គេមិនបានពាក់ស្បែកជើងខ្ពស់ឡើយ គឺពាក់ស្បែកជើងរាបរបស់លោកយាយដែលធំជាងជើងរបស់គេ ទើបជ្រុលជាន់ជើងខោខ្លួនឯងដួលព្រូសទៅតែម្តង ។

« អូយ៎!!! ហ៉ឹកៗ..ប្តី » Tae ពេបមាត់តម្លើងសម្លេងយំបន្ថែម សុខចិត្តយំតែក៏មិនព្រមក្រោកដែរនៅដេកក្រាបលើដីពេបមាត់ឱ្យច្រវែបៗ ព្រោះដៃគេក្រឡិតគេឈឺមែន ហើយក៏មិនភ្លេចដែលរឿងស្រែកហៅសព្វនាមរបស់ស្វាមី គោលបំណងច្បាស់ណាស់គឺចង់រំអួយដាក់ ។

« Tae?!! ឈឺត្រង់ណាខ្លះ?? ខ្ញុំមើលបន្តិច » គោលបំណងដែលចង់ឱ្យគេមកជួយមកក៏ពិតជាបានសម្រេច គ្រាន់តែឮសម្លេងយំភ្លាម Jungkook ក៏ស្ទុះស្ទារត់ទៅជួយលើកប្រពន្ធឱ្យអង្គុយស្រួលបួលវិញ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now