EP49 : បំបែក

3.6K 438 27
                                    

« ប្តីអូនមកដល់វិញហើយ » Tae ងើបមុខទៅស្ញេញបង្ហាញធ្មេញទាំងពីរជួរដាក់គេទាំងសប្បាយចិត្តជាខ្លាំងព្រោះឃើញថាគេមកដល់វិញហើយ ទើបប្រញាប់ក្រោករត់ទៅរកគេ តែមិនហ៊ានអោបមិនហ៊ានប៉ះឡើយដែលសារតែខ្លួនប្រាណប្រលាក់សុទ្ធតែភក់នេះឯង ។

« ហេតុអ្វីក៏អូនលេងវា វាកង្វក់ណាស់អូនឃើញទេ?? អើយ!!! ពេញមុខពេញមាត់តែម្តងហើយ មុនទៅបងផ្តាំអូនអ្វីខ្លះអូនមិនយកចិត្តទុកដាក់ជាមួយសម្តីបងខ្លះទេឬ?? » គេនិយាយឡើងបណ្តើរដៃក៏ជួយជូតដីនៅលើមុខប្រពន្ធចេញមុន ទុកយូរមិនបានទេមេរោគមិនដឹងស្អីៗខ្លះទេ ពិបាកគេឈឺនឹងអ្នកណានៅមើលបើបន្តិចទៀតខ្លួនត្រូវឡើងទៅកូរ៉េខាងជើងផង ។

« ស្តាប់ » នាយតូច ងក់ក្បាលឆ្ងក់ៗបញ្ជាក់ថាខ្លួនពិតជាបានស្តាប់ គេបានប្រាប់ខ្លួនថាកុំឱ្យទៅណាទៅណីផ្តេសផ្តាសនៅលេងក្នុងរបងផ្ទះនេះបានហើយ ចុះនេះខ្លួនមិនលេងក្នុងរបងផ្ទះ ថាខ្លួនមិនស្តាប់យ៉ាងមិចនឹងកើត??

« នេះឬស្តាប់?? អូនលេងភក់ដូចក្មេង 3 4 ឆ្នាំ ប្រលាក់ឡើងពេញខ្លួន អូនឃើញទេនេះ?? មេរោគច្រើនណាស់ » Jungkook សកដៃទៅកាន់ដៃតូចស្រឡូនទាំងគូមកបង្ហាញឱ្យគេមើលថាគេលេងឹងកង្វក់ប៉ុណ្ណា ដឹកដៃគេនាំទៅលាងសម្អាតដៃចេញជាមុននឹងអាលបានឱ្យគេទៅងូចទឹកប្តូរសម្លៀកបំពាក់ថ្មី ។

« អូនមិនទាន់ចាស់ទេអូននៅលេងបាន បងកុំមកស្តីឱ្យអូន » Tae ងើយមុខទៅនិយាយជាមួយគេវិញបប៉ាច់ៗ ខាំបបូរមាត់ផ្នែកខាងក្រោមសម្លក់គេថ្មែរ តែគេបែរជាមើលឃើញថាគួរឱ្យស្រឡាញ់ទៅវិញ ។

« អា៎!! នេះអូនធ្វើខុសហើយនៅមកខឹងបងវិញទៀតឬ?? » រាងសង្ហា លូកដៃទៅច្បិចចុងច្រមុះគេទាំងក្រឺតទាំងក្នាញ់ជាខ្លាំង ធ្វើខុសប៉ុន្នឹងហើយនៅមកហាមខ្លួនកុំឱ្យស្តីឱ្យទៀត សមតែចាប់វាយឱ្យបែកគូទទេ ក្បាលខូចយ៉ាងនឹងៗនេះ ។

« អូនមិនបានខុសទេកុំមកមើលមុខអូន អូនស្អប់បងហើយ » នាយតូច ក្រវាសដៃគេចេញពីមុខ ហាមគេថែមពីលើមួយតង់ទៀតសុទ្ធតែមិនឱ្យមើលមុខ យូរៗទៅសូម្បីតែមុខក៏ប្តីមើលលែងបានដែរ ។

« Tae ហ្ហា៎!! » គេហៅឈ្មោះរបស់ប្រពន្ធបង្អូសយ៉ាងវែង បំណងចង់ឱ្យគេនៅចាំខ្លួន គ្រាន់តែលាងមុខលាងមាត់ឱ្យស្អាតបាតក៏ដើរប្រុចគេចពីគេយ៉ាងលឿន អម្បាញ់មិញនៅសំងំស្ងៀមសោះនឹង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now