EP12 : នាងស្រឡាញ់ប្តីខ្ញុំហ្ហេស??

6.1K 553 6
                                    

ក្រោយពីមានអ្នកមកបង្អាក់កិច្ចការ Tae ក៏ប្រញាប់ប្រញាលទាញអាវមកពាក់វិញ ចេញទៅជួបមិត្តភក្តិដោយមាន Jungkook ជាអ្នកបី ព្រោះខ្លួននៅដើរមិនទាន់កើតទេ ចង់ទៅណាគឺត្រូវពឹងគេឱ្យបីជូនខ្លួនទៅ គេជាអ្នកធ្វើឱ្យខ្លួនក្លាយជាបែបនេះគេត្រូវតែមើល ហ៊ានទុកចោលមិនមើលដឹងតែសំពោងបែកក្បាលខ្ទេចជាមិនខានទេ ។

« លាហើយអ្នកមិនមេម៉ាយ » ពេលយកថ្នាំយកអីហើយរួចរាល់ Jimin ក៏លាពួកគេត្រឡប់ទៅវិញ ព្រោះថាមិនចង់រំខានទេ ឱ្យនៅជាមួយគ្នាចុះ ។ ទើបតែមួយគូនេះទេដែលខ្លួនថាសមហើយពួកគេមិនលែងលះ មិនឈ្លោះគ្នា រាល់ដងគ្មានទេថាសមៗឈ្លោះគ្នាពេលពាក់ចិញ្ចៀនក៏មានដែរ តែលើកនេះខ្លួនមាត់ល្អ សំខាន់ភ្ញាល់ឈ្នះលុយបានមិនចេះតិចទេ ហុហុ ។

« យើងការប្តីហើយ »

« យើងហៅឯងថាអ្នកមិនមេម៉ាយតើ ចុះខុសស្អី?? ទៅហើយណា៎ Bye Bye » Jimin លើកដៃបក់លាគេម្តងទៀត ដើរចូលទៅក្នុងឡានបើកចេញទៅបាត់ ។

« ឱ្យគេទិញអ្វីមក?? »

« ថ្នាំរិតចង្កេះ នៅឈឺមិនទាន់បាត់ទេ »

« ទៅពេទ្យទេ? »

« ទេ!! ខ្មាសពេទ្យ » នាយតូច ក្រវីក្បាលប្រកែកយ៉ាងលឿន ទៅពេទ្យដោយសារតែឈឺព្រោះធ្វើរឿងនោះគេក៏ខ្មាសដែរ បើគាត់សួរដេញដោលទៀតងាប់ល្មម ។

« តាមចិត្តចុះ បើចង់ទៅប្រាប់បានខ្ញុំនាំទៅ »

« ចង់ទៅផ្សារ រកទិញខោអាវ »

« ផ្លាស់ខោអាវសិនទៅអញ្ចឹង ចាំជូនទៅ » ឮបែបនេះ នាយតូច ក៏រំកិលខ្លួនឡើងទៅអង្គុយពីលើភ្លៅគេវិញ លូកដៃទៅអោប.កគេជាប់ចាំឱ្យគេបីឡើងទៅខាងលើ ។ តែមុននឹងលើកបីទៅ Jungkook ក៏ឆ្លៀតថើបថ្ពាល់ក្រពុំមួយខ្សឺតសិន រួចទើបបីឡើងទៅនាំផ្លាស់ខោអាវ ជូនគេទៅផ្សារបាត់ ។

[ S K I P ]

ព្រឹកព្រលឹមស្រាងៗពួកគេទាំងពីរក៏បានរៀបចំចេញដំណើរទៅ Busan តាមផ្លូវពួកគេក៏បបួលគ្នានិយាយពីនេះពីនោះកំដរមាត់កុំឱ្យស្ងាត់ ម្យ៉ាងនេះក៏ជាឱកាសរបស់ពួកគេដូចគ្នាដែលនៅតែពីរនាក់ គួរតែនិយាយគ្នាឱ្យបានច្រើនដើម្បីឱ្យកាន់តែស្និតស្នាលជាងមុន ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now