ផ្ដើមរឿង

2K 135 47
                                    

+ភូមិគ្រឹះត្រកូលសែងថាម
ភូមិគ្រឹះមួយដែលសាងសង់ឡើងនៅជិតចំកណ្ដាលក្រុងតាំងខ្លួនធំជង្រ្គោងមានរចនាបទបែបសម័យទំនើបគួរជាទីគយគន់។ ខណៈនេះផងដែរភូមិគ្រឹះនេះមិនបានស្ងប់ស្ងាត់ឡើយគឺកំពុងមានមនុស្សមួយក្រុមមានចាស់មានក្មេងនិយាយគ្នាសើចក្អាកក្អាយពេញទាំងភូមិគ្រឹះ ស្របពេលនោះយើងសង្កេតឃើញថាមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមានទឹកមុខស្រងូតស្រងាត់ខុសពីមនុស្សបួននាក់ទៀតដាច់។ អ្នកកំលោះម្នាក់នេះមាននាមថា ផាយ ផារ៉ាណា សែងថាម ជាកូនប្រុសពៅរបស់ត្រកូលសែងថាមនេះ។ ផាយ អង្គុយជិត វេកាស ដែលអ្នកទាំងពីរមាននាមជាសង្សារនឹងគ្នា។ វេកាស អង្គុយញញឹមញញែមកាន់ដៃរបស់ ផាយ ជាប់យ៉ាងណែនហាក់ខ្លាច ផាយ រត់ចេញទៅយ៉ាងអ៊ីចឹង។ តែបើសិនជា ផាយ អាចរត់បាន ផាយ នឹងរត់ទៅពិតមែននោះឯង។
«ចឹងសម្រេចថាខ្ញុំដណ្ដឹងកូន ផាយ បានហើយណា» អ្នកស្រីធីណា ដែលត្រូវជាម្ដាយបង្កើតរបស់ វេកាស ស្ដីឡើងក្រោយពីចរចាត្រូវរូវគ្នាថាបានដណ្ដឹង ផាយ ឱ្យ វេកាស ហើយនោះ។ គាត់ស្រឡាញ់និងចូលចិត្ត ផាយ ខ្លាំងណាស់ព្រោះ ផាយ ជាក្មេងល្អចេះស្ដាប់បង្គាប់ ចេះអត់ធន់ មិនពិបាកប្រដៅ ថែមទាំងរៀនពូកែទៀត។ នេះទើបតែរៀនសកលវិទ្យាល័យនៅឆ្នាំទីបីនៅឡើយទេតែ ផាយ ចេញមកជួយការងារឪពុកនៅឯក្រុមហ៊ុនបាត់ទៅហើយ។
«ហិហិ បាទ! យ៉ាងណាៗខ្ញុំសូមផ្ញើកូនផង គេនៅក្មេងខ្ចីណាស់» លោកភិឆៃ ជាឪពុករបស់ ផាយ ស្ដីឡើងដោយញញឹមបិទមាត់មិនចេញ។ បានធ្វើជាដន្លងរបស់ម្ចាស់រោងចក្រផលិតស្រាក្រហមជួរមុខរបស់ប្រទេសអ្នកណាមិនសប្បាយចិត្តនោះ?
«អ៎េស! តែម៉េចក៏កូន ផាយ ធ្វើមុខស្អុយៗចឹង? មិនសប្បាយចិត្តនឹងបានរៀបការជាមួយបងមែនទេកូន?» លោកកាន់ ឪពុករបស់ វេកាស ញ៉ោះលេងព្រោះឃើញរាងតូចមុខមិនរីក។ វេកាស ឮហើយក៏ងាកមកមើល ផាយ ដូចគ្នាឃើញថា ផាយ ធ្វើមុខមិនរីកមែន នាយតូចដោយសារតែម្នាក់ៗចាប់ផ្ដើមសំឡឹងមុខខ្លួនបែបនេះក៏ចាប់ផ្ដើមធ្វើខ្លួនមិនចង់ត្រូវទើបបានតែញញឹមបែបមិនសម។
«ប្រហែលជាគិតរឿងរៀនហើយ ប៉ុន្មានរយៈនេះឮថាគ្រូឱ្យកិច្ចការមកធ្វើច្រើន» លោកភិឆៃ
«ពិតទេ?» វេកាស
«បាទ» ផាយ តបដោយសំឡេងខ្សាវៗបំផុតស្ដាប់សឹងតែមិនចង់ឮ គេហួសចិត្តនឹងឪពុករបស់គេខ្លាំងណាស់នាពេលនេះ...
«ចឹងពួកខ្ញុំសុំលាសិនហើយណា ចៃដន្យត្រូវទៅប្រជុំបន្តនៅឯក្រុមហ៊ុន។ វេកាស តោះកូន!» លោកកាន់ ចូលខ្លួននិយាយម្ដងហើយក៏នាំប្រពន្ធនិងកូនប្រុសតែម្នាក់ត្រឡប់ទៅវិញអស់។ ក្រោយពីគ្រួសាររបស់ វេកាស ចេញទៅផុតស្នាមញញឹមនៅលើផ្ទៃមុខរបស់ លោកភិឆៃ ក៏រសាយទៅបាត់ដោយពាក់មុខយក្សដាក់ ផាយ ម្ដង។ គាត់សំឡឹងមើលទៅ ផាយ ដោយកំហឹងរហូតធ្វើឱ្យនាយតូចភ័យឡើងញ័រខ្លួនទទ្រើត។
«ខ្ញុំមិនចង់រៀបការទេប៉ា បើសិនជាកូនកំលោះជា វេកាស ទៀតខ្ញុំរឹតតែមិនចង់រៀបការ» ផាយ និយាយចេញមកដាច់ៗព្រោះភ័យខ្លាចឪពុករបស់ខ្លួនវាយ។
ផាច់!
«អាចង្រៃ!» លោកភិឆៃ ប្រើម្រាមដៃទាំងប្រាប់ទះលើថ្ពាល់ប៉ោងរបស់ ផាយ មួយទំហឹងដោយមិនភ្លេចប្រើពាក្យជេរទៅលើនាយតូចឡើយ។ ផាយ ងាកក្បាលទៅតាមកម្លាំងដៃនោះហើយក៏ងាកមុខមកប្រឈមនឹងអ្នកមាននាមជាឪពុកវិញ។ មួយកំផ្លៀងអម្បាញ់មិញនេះគេមិនមានអារម្មណ៍ថាឈឺសូម្បីបន្តិចព្រោះទាំងកាយនិងចិត្តរបស់គេឈឺមករហូតដល់ស្ពឹកទៅហើយ។
«ខ្ញុំស្រឡាញ់ បងដាណៃ» ទោះបីជាខ្លាចយ៉ាងណាគេក៏មិនភ្លេចបញ្ចេញនូវប្រយោគមួយនេះទៅដែរ។ គេមិនបានស្រឡាញ់ វេកាស អ្នកដែលគេស្រឡាញ់គឺ ដាណៃ តែគេរើសយក ដាណៃ មិនបានព្រោះត្រូវឪពុកឃាត់ឃាំង។ នាយតូចនិង វេកាស ទាក់ទងគ្នាតាំងពី ផាយ រៀននៅថ្នាក់ទី១២ម្ល៉េះកាលណោះនាយតូចមានអាយុត្រឹម១៧ឆ្នាំនៅឡើយឯ វេកាស វិញមានអាយុ២៤ឆ្នាំបាត់ទៅហើយ។ គេត្រូវឪពុកបង្ខំឱ្យទាក់ទងជាមួយ វេកាស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមករហូតវាមានរយៈពេល៣ឆ្នាំហើយតែសម្រាប់ ផាយ នាយគិតថាវាមានរយៈពេល៣០ឆ្នាំឯណោះ។ រាល់ពេលដែល វេកាស ចាប់ដៃគេថើបគេៗមានអារម្មណ៍ថារអើមខ្លាំងណាស់។ មិនមែនគេរើសអើងតែគេមិនចង់ឱ្យអ្នកណាប៉ះពាល់ខ្លួនគេក្រៅពីមនុស្សដែលគេស្រឡាញ់។
«អាដាណៃ ម្ចាស់បាររហាមៗនោះមែនទេ? អាផាយ! អាល្ងង់ វេកាស គេជាអ្នកមានលំដាប់មហាសេដ្ឋីហេតុអីឯងមិនយកភ្នែកមើល? បើឯងរៀបការចូលគ្រួសាររបស់គេឯងដឹងទេថាយើងនឹងទទួលបានប្រយោជន៍អីខ្លះ?» លោកភិឆៃ រ៉ាយរ៉ាប់ប្រាប់តែវាមិនបានចូលត្រចៀករបស់ ផាយ អីបន្តិច។
«ចុះ វេកាស? ប៉ាគិតថាគេល្អណាស់ឬ? គេជាពួកម៉ាហ្វៀពួកសង្គមងងឹតរកស៊ីខុសច្បាប់ប៉ាក៏ដឹង! នេះប៉ាចង់ឱ្យខ្ញុំទៅជ្រកក្រោមដំបូលផ្ទះជាមួយមនុស្សជំពូកមនុស្សបែបហ្នឹងឬ?» ផាយ សម្រក់ទឹកភ្នែកស្រែកសួរឪពុកយ៉ាងឈឺចាប់។ ឃាត់ឃាំងស្នេហាគេៗមិនថាតែនេះបង្ខំឱ្យគេទៅរស់នៅជាមួយមនុស្សរកស៊ីបំពានច្បាប់គេទទួលយកមិនបានទេ។
«បិទមាត់ឯងហើយត្រៀមខ្លួនចូលរោងការទៅ!» និយាយចប់ត្រឹមនេះមនុស្សមានវ័យចំណាស់ជាងក៏ឡើងទៅខាងលើបាត់។ ផាយ ក៏មិនបាននៅទៀតដែរគេរត់ទៅរកឡានហើយបើកទៅរកបារដែលមាន ដាណៃ ជាម្ចាស់។

+DP Bar
ផាយ យំផងរត់ផងទៅរក ដាណៃ ដែលអង្គុយក្រេបសុរាម្នាក់ឯងនៅជ្រុងម្ខាងនៃបារនេះ។
«ផាយ! អូនយំទៀតហើយ» មកដល់ ដាណៃ ភ្លាម ផាយ ស្ទុះទៅឱបមាឌក្រាស់ជាងនិងយំយកៗតាមចិត្តចង់។ មានតែ ដាណៃ ទេដែលផ្ដល់ភាពកក់ក្ដៅនិងក្ដីស្រឡាញ់ឱ្យគេរាល់ពេលគេមានទុក្ខ។
«ប៉ាបង្ខំឱ្យអូនរៀបការ! អូននឹងទៅរក បងភីត អូននឹងសុំឱ្យ បងភីត ជួយ» ស្ថិតក្នុងកាលៈទេសៈបែបនេះនាយគិតមិនឃើញអ្នកណាពិតមែនក្រៅពី ភីត ភុងសាកន បងប្រុសភ្លោះពីរនាទីរបស់ខ្លួន។
«បងចាំអូនណា» ដាណៃ ថើបផ្ដិតលើថ្ងាសរបស់ ផាយ ថ្នមៗហាក់ផ្ដល់កម្លាំងចិត្តឱ្យនាយតូចជាខ្លាំង។ ក្រោយពីដកបបូរមាត់ចេញពីថ្ងាសតូច ផាយ ក៏ចាប់មុខរបស់អ្នកមានមាឌធំជាងមកថើបមាត់យ៉ាងរោលរាលបំផុតខណៈនោះក៏មានមនុស្សម្នាក់ទៀតដែរដែលកំពុងមមាញឹកថតរូបរបស់ពួកគេ។ ម្ចាស់កាយមាំដែលចុចថតរូបនោះថតបណ្ដើរគ្រវីក្បាលបណ្ដើរ ក្រោយពីថតហើយ ឃីន ម្ចាស់កាយខ្ពស់មួយនោះក៏ចុចផ្ញើររូបទាំងឡាយឱ្យ វេកាស មើលដោយភ្ជាប់នឹងសារមួយខ្សែថា
មើលសង្សាររបស់ឯងឱ្យស្រួលបួលវើយ!

~~~~~~~~~~~~~~~~~~~
យកមាន់ថ្មីមកផ្ញើរ ខឹខឹ 💙

Thanks for reading 💙
~Nerissa/ណេរីសសា 🌻

ភរិយាជំនួស {ចប់}Where stories live. Discover now