ភាគទី៣៤ : ញ៉ែខ្ញុំទៅ!

958 133 22
                                    

**ភាគមុននោះភាគទី៣៣តែច្រឡំដាក់ភាគទី៣៥😭*

+ព្រឹកថ្ងៃថ្មី
ម៉ោងប្រាំបួនជាង ភីត មានអ្នកបើកឡានទៅយកដើម្បីមកក្រុមហ៊ុន FairyP ដែលជាក្រុមហ៊ុនផលិត wine ទើបនឹងបង្កើតឡើងនៅសឹង្ហបុរីនេះ។ កាយតូចចុះចេញពីឡានសម្លឹងមើលក្រុមហ៊ុនទើបនឹងសាងសង់ហើយយ៉ាងស្ងប់ស្ងែង បើមិនប្រាប់នាយគិតថាជាក្រុមហ៊ុនកកើតមកយូរហើយ! វាធំខ្លាំងណាស់ ធំមែនទែន ងាកទៅឆ្វេងទៅស្ដាំក៏ឃើញថាមានតែជនល្បីៗមករួមការងារ។

ខុសអីពីនាយដែលជាជនគ្មានឈ្មោះបោះសំឡេងបង្កើតត្រឹមតែការិយាល័យតូចមួយនៅសហរដ្ឋអាមេរិក design នេះ design នោះឱ្យគេយកលុយមកចិញ្ចឹមក្រពះខ្លួនឯងនិងកូនប៉ុណ្ណោះ។ គិតដល់ត្រឹមនេះ ភីត ភ្ញាក់ខ្លួនបន្តិចដែរ ក្រុមហ៊ុនស្រានេះទំនងជាគ្រប់គ្រងដោយអ្នកមានអំណាចណាម្នាក់ គ្រប់គ្នាដែលមកនិយាយការងារសុទ្ធសឹងជាបុគ្គលល្បី ចុះហេតុអីត្រូវជ្រើសរើសគេដែលជា designer តូចតាចកំប៉ិកកំប៉ុកមក design ឱ្យ? បើថាគេរស់នៅទីនេះមិនថាទេតែគេនៅដល់សហរដ្ឋអាមេរិកឯណោះ។

គិតបានបែបនេះ ភីត ចង់រត់ចេញទៅវិញតែក៏មិនហ៊ានដ្បិតទទួលយកការងារគេរួចរាល់ហើយ។ នាយតូចប្រឹងគិតតែរឿងវិជ្ជមានដូចជាគេចង់ឱ្យនាយមានកេរ្តិ៍ឈ្មោះបោះសំឡេងព្រោះឃើញស្នាដៃល្អឬអាចមកពីគេឃើញស្នាដៃរបស់នាយពីមុនៗវាគួរឱ្យទាក់ទាញ។

គិតចុះគិតឡើងមាឌល្អិតត្រូវលេខាស្រីរាងស្ដើងម្នាក់នាំមកដល់មុខបន្ទប់ CEO បាត់ទៅហើយ។ នាងប្រាប់ឱ្យ ភីត ចូលទៅខាងក្នុងមុននឹងដើរចេញពីត្រង់នោះបាត់ទៅ។ ពេលនេះនៅសល់តែ ភីត ម្នាក់គត់ នាយតូចនៅឈររេរាមិនព្រមចូលទៅខាងក្នុង ទាំងភ័យទាំងបុកពោះ បើពេលនេះមាន ចនសាន់ ឬ ផានុ នៅក្បែរប្រហែលជាល្អណាស់។

ក្រាក!

ទីបំផុតគេប្រមូលភាពក្លាហានដើរចូលទៅខាងក្នុងបានសម្រេច។ ទទេ! ទទេស្អាតគ្មានមនុស្សឬសូម្បីតែមូសមួយក្បាលក៏មិនប្រទះដែរ ភីត ដកដង្ហើមធំមួយឃូសងាកចុះងាកឡើងស្វែងរកម្ចាស់បន្ទប់។ ខណៈនោះកែវភ្នែកថ្លាយង់ក៏ប្រទះឃើញមនុស្សមាឌមាំ រាងខ្ពស់ស្រឡះម្នាក់ឈរបែរខ្នងនៅរានហាល ងើយ.កបង្ហុយផ្សែងទៅក្នុងបរិយាកាស ទំនងជាកំពុងជក់បារី។

ភរិយាជំនួស {ចប់}Where stories live. Discover now