ភាគទី២១ : Unboxing 🔥

782 110 29
                                    

+ល្ងាចឡើង
ក្រោយពីត្រឡប់មកពីក្រុមហ៊ុនវិញ វេកាស និង ភីត ក៏ទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងផ្អែមល្ហែមបន្ទាប់មកទើបនាំគ្នាឡើងមកបន្ទប់ដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់ចូលគេងដោយ ភីត ជាអ្នកងូតមុន។

«វេកាស កុំទាន់ងូតទឹកចាំមួយភ្លែតសិន» កាយតូចដែលទើបនឹងចេញពីបន្ទប់ទឹកមានតែកន្សែងពោះគោពណ៌.សក្បុសមួយពាក់នឹងចង្កេះរហ័សមកឃាត់ វេកាស ខណៈរាងក្រាស់ងើបពីសាឡុងបម្រុងចូលងូតទឹក។

«មានអីមែនទេ?» គេដាក់បង្គុយលើសាឡុងវិញមុននឹងសួរជាមួយទឹកមុខឆ្ងល់ៗ។

«អូន unboxing ខោអាវទិញថ្ងៃមិញ! ចង់ឱ្យបងមើលមុនគេ» មាឌតូចរត់ទៅបើកទូខោអាវប្រមូលយកថង់ខ្ចប់ខោអាវបួនដប់ថង់ចេញមកដាក់លើពូក។ នៅមានច្រើនទៀតតែសុំមកលរតែប៉ុន្មានឈុតសិនសល់ប៉ុន្មានចាំគិតទៀត។

«យកអាណាមុនចេះ? យកអានេះហើយ» ឈរគិតមួយសន្ទុះនាយតូចក៏ចាប់យកខោខៅប៊យត្រឹមជង្គង់មួយនិងអាវវាលក្លៀកមួយមកឱបជាប់នឹងទ្រូងរួចដើរចូលបន្ទប់ទឹកដើម្បីផ្លាស់។

«ផ្លាស់ត្រង់នេះហើយ»

«ហ៎ា?» ភីត ឈប់នៅនឹងថ្កល់ងាកមកមើលមុខ វេកាស វិញពេលបានឮពាក្យពេចន៍របស់គេហើយ។

«មកផ្លាស់ត្រង់នេះហើយមិនបាច់រត់ចូលបន្ទប់ចុះឡើងនាំតែហត់ទេ»

«អត់ទេ! អៀន» ឱ្យនាយមកផ្លាស់ខោអាវនៅនឹងមុខរាងក្រាស់នេះណា? អូយ៎! ជួយមិនបានទេ។

«បងឃើញអស់ហើយអៀនធ្វើអី? មកនេះមក» រាងក្រាស់ងើបពីសាឡុងជាថ្មីរួចទាញរាងតូចឱ្យមកអង្គុយលើគ្រែ។ ដៃមាំចាប់ទាញអាវពីដៃ ភីត មកពាក់ឱ្យបម្រុងនឹងស្លៀកខោឱ្យមួយទៀតហើយតែ ភីត ចាប់ដៃជាប់មុន។

«អូនស្លៀកខ្លួនឯងក៏បាន» រាងតូចប្រញាប់យកខោមកស្លៀកទាំងមុខក្រហមងាំង។ វេកាស ឯណោះញញឹមខ្ជឹបឈរឱបដៃមើលដូចជា ភីត ហ្នឹងជារឿងភាគល្អមើលយ៉ាងអ៊ីចឹង។

«រួចហើយ! ស្អាតទេ? អូនថាទុកពាក់ពេលទៅលេងសមុទ្រ» ភីត បង្វិលខ្លួនពីរបីជុំឱ្យមាឌមាំមើលទាំងទឹកមុខស្រស់ញញឹម។ គេស្រឡាញ់ outfit នេះណាស់ឡូយហើយក៏ខ្ជូតទុកពាក់បង្អួតសម្រស់ពេលបានទៅលេងសមុទ្រ ហិហិ។

ភរិយាជំនួស {ចប់}Where stories live. Discover now