ភាគទី១៧ : កុំចេះ!

606 109 68
                                    

ច្រើនថ្ងៃកន្លងផុតទៅ ភីត ហាក់នៅខឹងនឹង វេកាស មិនទាន់បាត់នោះទេដោយហេតុថានាយមិនព្រមនិយាយរក វេកាស សោះសូម្បីតែប្ដូរក្រណាត់និងលាបរបួសក៏ឱ្យអ្នកផ្សេងធ្វើជំនួសគេដែរ។ និយាយពីរបួសរបស់ វេកាស ពេលនេះរាងគ្រាន់បើហើយគេអាចប្រើបានពេញលេញមកវិញនិងមិនចាំបាច់រុំក្រណាត់ទៀតដែរគ្រាន់តែនៅលាបថ្នាំនិងរង់ចាំឱ្យក្រៀមជាសះតែប៉ុណ្ណោះ។ មួយវិញទៀត ណុប បានមករកពួកគេឃើញច្រើនថ្ងៃដែរហើយ ប៉ុន្តែ វេកាស នៅមិនទាន់ចង់ទៅម្យ៉ាងក៏ចាប់បានអ្នកធ្វើបាបគេហើយដែរនោះទើបសម្រេចចិត្តស្នាក់នៅភូមិនេះបន្តទៀតសិន។ គេមានគម្រោងនឹងនាំ ភីត ទៅបាងកកវិញឆាប់ៗនេះឯង។

ខណៈនេះផងដែរគ្រប់គ្នានៅក្នុងភូមិកំពុងមមាញឹកក្នុងការរៀបចំតុបតែងភូមិសម្រាប់ឱកាសបុណ្យភូមិនាយប់នេះ។ ម្នាក់ៗញាប់ដៃញាប់ជើងគ្រប់គ្នា អ្នកខ្លះបោសសំអាតទីតាំង ខ្លះទៀតយកស្លឹកឈើនិងក្រណាត់មកតុបតែងតាមកន្លែងដែលត្រូវដាក់ ខ្លះក៏ទៅរកអូស ចំណែកស្រីៗមួយចំនួនបូករួម ភីត និង ឌីហ្វា កំពុងមមាញឹកក្នុងការចម្អិនម្ហូប។ ឯ វេកាស វិញហេតុតែឈឺដៃទើបគ្មានអ្នកណាប្រើនិយាយរួមគឺអង្គុយលេងមើលគេមើលឯងនិងនិយាយគ្នាជាមួយលោកមេភូមិពីនេះពីនោះ។

«ពៅមាសឱ្យខ្ញុំជួយទេ?» ស្របពេលដែល ភីត កំពុងលើកទឹកមួយធុងធំល្មមនោះ ណាម កូនប្រុសច្បងរបស់ មេភូមិឌីម មានអាយុស្របាលនឹងនាយតូចក៏ស្នើរសុំជួយ។ ភីត និង ណាម មួយរយៈចុងក្រោយនេះស្និទ្ធស្នាលនឹងគ្នាណាស់ទើប ភីត ឱ្យ ណាម ហៅគេថាពៅមាសជាឈ្មោះដែល វេកាស ធ្លាប់ហៅគេពីមុន។ ភីត ឱ្យហៅគេបែបនេះព្រោះមិនចង់ឱ្យអ្នកណាមកហៅគេថា ផាយ ម្យ៉ាងអ្នកដែលមកនិយាយរកគេគឺមានតែ ណាម ម្នាក់ហ្នឹងឯង។

«មិនអីទេខ្ញុំលើកខ្លួនឯងបានតើ» នាយតូចប្រកែកចាងឡើងទឹកប៉ុនៗនេះគេលើកបានមិនពិបាកទេប៉ុន្តែប្រហែលជា ណាម បារម្ភរឿងដែលគេមិនស្រួលខ្លួនតាំងពីម្សិលមិញទើបមកជួយ។

«ម៉ោះកុំឌឺខ្លួនម៉ាញិបផងកុំលើករបស់ធ្ងន់ពេក» ណាម បញ្ជូនស្នាមញញឹមយ៉ាងស្រស់មួយឱ្យនាយតូចមុននឹងទាញធុងទឹកមកលើកខ្លួនឯង។ ភីត មិនប្រកែកអ្វីទៀតមិនបានទើបដើរទៅតាមរាងខ្ពស់របស់អ្នកកំលោះទៅ។ វេកាស ឯណោះគេឃើញហើយស្ដាប់ឮតែទាំងអស់ហ្នឹង គេខឹងណាស់ហៅថាប្រច័ណ្ឌក៏បានសឹងតែហក់ទៅដាល់ ណាម ឱ្យណាណីទៅហើយ។ កុំតែគេប្រាប់គ្រប់គ្នាថា ភីត ជាមិត្តភ័ក្តិទេកុំអីស្លាប់មិនខាន។ រាងក្រាស់ចង់ភ័យម្ដងៗដែរព្រោះ ភីត និយាយរកតែ ណាម មិននិយាយរកខ្លួន។ ណាម ទៀតសោតក៏មានរូបសម្បត្តិស្រស់សង្ហារមិនចាញ់គេ រាងខ្ពស់ស្រឡះ សាច់ដុំមាំទាំ សម្បុរខ្មៅស្រអែមអ្វីដែលសំខាន់ជាកូនមេភូមិទៀត យកចិត្តក៏ពូកែ លួងលោមក៏ពូកែ បើ ភីត លង់ហើយឈប់ស្រឡាញ់គេគិតយ៉ាងម៉េច?

ភរិយាជំនួស {ចប់}Where stories live. Discover now