ភាគទី២០ : ប្រុសសាវា

694 114 45
                                    

+ផ្សារទំនើប
ក្រោយពីបានកាតខ្មៅពីស្វាមីអេតាស៊ីវិលភ្លាមព្រឹកឡើងមិនទាន់ទេ ភីត ចាប់អូស ផស មកផ្សារទំនើប shopping ភ្លែត។ ពេលមកដល់ហាងលក់សម្លៀកបំពាក់បុរសមួយ ភីត ក៏រហ័សចូលមកមើលក្រវ៉ាត់.កមុនគេ។

«ផស ក្រវ៉ាត់.កនេះស្អាតទេ?» ភីត លើកក្រវ៉ាត់.កពណ៌ទឹកប៊ិកចាស់មួយឱ្យអ្នកជាមិត្តមើល។

«ស្អាតតើ។ តែឯងទិញឱ្យអ្នកណារាល់ដងមិនឃើញពាក់ក្រវ៉ាត់.កផង» ផស ចោទសួរខណៈចិញ្ចើមក្រាស់លើកឡើងខ្ពស់ឆ្ងល់នឹងមិត្តសម្លាញ់ព្រោះរាល់ដង ភីត មិនដែលពាក់ក្រវ៉ាត់.កឡើយ។ សូម្បីតែទិញក៏មិនទិញដែរដោយហេតុថាកាលនៅសឹង្ហបុរីក្នុងផ្ទះគឺមានតែ ភីត ហ្នឹងហើយជាមនុស្សប្រុសបើ ភីត មិនពាក់ផង ភីត ទិញធ្វើអី។

«ទិញឱ្យប្ដី» ភីត វាយចិញ្ចើមច្រលើមដាក់មុននឹងងាកមករើសក្រវ៉ាត់.កបន្ត។ រើសចុះរើសឡើងក៏សម្រេចចិត្តយកក្រវ៉ាត់.កពណ៌ទឹកប៊ិកដែលលើកបង្ហាញ ផស អម្បាញ់មិញនោះឯង។

«ទៅណាទៀត? អស់កន្លែងទៅហើយ» ផស អេះក្បាលតិចៗមិនដឹងថាគួរទៅទៀតស្របពេលដែលផ្សារទំនើបមួយនេះគេដើរឡើងសុសសាច់ទិញឡើងអង្គរក្សដែលដើរតាមយួរថង់ឥវ៉ាន់ឡើងចង់បាក់ដៃទៅហើយ។ អង្គរក្សពីរបីនាក់ដែលឈរពីក្រោយកំលោះៗទាំងពីរពេលបានឮថាអស់កន្លែងទៅក៏លួចញញឹមតិចៗគិតថានឹងរួចខ្លួន។

«ទៅរកទិញ crop top ពីរបីសិនទុកពាក់ទាក់ប្ដី» ថាហើយពួកគេទាំងពីរនាក់ក៏ទៅរើសអាវ crop top នៅក្នុងហាងមួយកន្លែងក្រោមទឹកមុខមិនសូវស្រស់របស់អ្នកយួរឥវ៉ាន់តែក៏ត្រូវទ្រាំព្រោះជាកូនចៅក្រោមបង្គាប់គេ។

«មួយនេះម៉េចដែរ? ឯងថាទាក់ប្ដីបានអត់?» ភីត ដាក់អាវខើចមួយពណ៌ខៀវស្រាលលើខ្លួុនមុននឹងសួរទៅកាន់ ផស ដែលអង្គុយលើសាឡុងសម្រាក។

«បើថាចង់ទាក់ប្ដីណាស់ស្រាតហ្មងទៅមិត្តយើងគាំទ្រទាក់បានមួយរយភាគរយ ចំណាយទុនតិចចំណេញច្រើនស្រួលមិនស្រួលហុចកាតធនាគារឱ្យឯងដប់ទៀត» ផស ឆ្លើយដោយការហត់នឿយ។ ពួកគេចូលមករើសអាវ crop top ពីរបីហាងហើយតែ ភីត ហាក់មិនពេញចិត្តសូម្បីតែមួយ។

ភរិយាជំនួស {ចប់}Where stories live. Discover now