ភាគទី២៨ : អ្នកជំនួស

619 120 59
                                    

+ពីរខែក្រោយមក (កាត់ៗឆាប់ចប់🙈)
«ភីត!» វេកាស ស្រែកហៅ ភីត ដែលដើរកាត់គេ។

«...» គ្មានចម្លើយតប.តសូម្បីតែងាកមើលបន្តិចក៏នាយមិនបានងាកមកមើលផង។ ភីត ដើរហួសទៅទាំងចិត្តដាច់បំផុត។

សកម្មភាពបែបនេះកន្លងមកពីរខែហើយរាប់ចាប់ពីថ្ងៃនោះនាយតូចរើឥវ៉ាន់ឈប់គេងជាមួយ វេកាស ពេលខ្លះក៏គេងនៅភូមិគ្រឹះ លោកភិឆៃ ខ្លះទៀតក៏បាត់ដំណឹងសូន្យតែម្ដង។ ទោះបីជា វេកាស ចូលទៅនិយាយជាមួយយ៉ាងម៉េចក៏នាយមិនខ្វល់និងដើរចេញ។

ឯ ធីងអឺ វិញកាលពីកន្លះខែមុនក៏ទទួលដំណឹងថាមានកូនរឹតតែធ្វើឱ្យសម្ព័ន្ធភាពរវាង វេកាស និង ភីត កាន់តែពិបាកស្រោចស្រង់។ ធីងអឺ ទទួលបានការយកចិត្តទុកដាក់ជាពិសេសពីឪពុកម្ដាយក្មេកស្របពេលដែល ភីត មិនត្រូវបានពួកគាត់យកចិត្តទុកដាក់ដូចពីមុន។ វាក៏បែបនេះហើយយើងមិនមានចៅឱ្យពួកគាត់ពរ។

និយាយពី ធីងអឺ ក៏គួររំលឹកពី លីហ្វឹង។ ប្រុសមុខត្រីអណ្ដែងម្នាក់នោះតាម ភីត មិនឈប់ តាមអង្វរករ តាមទិញនេះទិញនោះឱ្យយកលេសថាពេញចិត្តនាយតូច។ តែមុខដូច លីហ្វឹង នឹងមែនទេដែលមកពេញចិត្តប្រពន្ធរបស់សត្រូវ?

គិតថាមករំខានប្រសាទ វេកាស ច្រើនជាងការធ្វើបែបនេះធ្វើឱ្យ វេកាស ក្ដៅក្រហាយមិនស្ទើរដោយសារ ភីត ព្រមនិយាយជាមួយ លីហ្វឹង ទោះមិនបាននិយាយពិរោះស្ដាប់យ៉ាងហោចណាស់ក៏ ភីត ព្រមនិយាយជាមួយមិនដូចគេឡើយ។

«ពេលណាអូនឈប់ខឹងបងទៅ ភីត?» សំណួរដែលគ្មានចម្លើយរបូតចេញមកពីមាត់នាយសង្ហារមុននឹងដើរទៅរកឡានរបស់គេបើកចេញទៅធ្វើការខណៈឃើញ ធីងអឺ ចុះមកខាងក្រោម។ គេសុខចិត្តអត់អាហារពេលព្រឹកក៏មិននៅរួមតុជាមួយនាងដែរ។

ធីងអឺ មិនបានខ្វល់អ្វីច្រើនទេនាងចុះកខាងក្រោមទទួលទានអាហារតាមទម្លាប់ដើម្បីយកជីវជាតិឱ្យកូនរបស់នាង។ មួយសន្ទុះក្រោយមក លីហ្វឹង ក៏មកជាមួយ ភីត តែបើពិនិត្យឱ្យច្បាស់ទៅនោះមិនមែនជា ភីត ឡើយតែជា ផាយ ទៅវិញទេ។

«បងហ្វឹង!» ឃើញបងប្រុសភ្លាម ធីងអឺ រំភើបក្រៃលែងរត់មកឱបគេទាំងសប្បាយចិត្តឥតឧបមា។

ភរិយាជំនួស {ចប់}Where stories live. Discover now