ភាគទី២៦ : ពិធីជប់លៀង

557 105 39
                                    

+ពីរបីថ្ងៃក្រោយមក
+ភូមិគ្រឹះត្រកូល វ៉ាង
ថ្ងៃនេះ ធីងអឺ នាងត្រឡប់មកលំនៅដ្ឋានរបស់នាងវិញដើម្បីមកជួបជាមួយឪពុករបស់នាងដ្បិតថាគាត់ដាក់បញ្ជាឱ្យនាងមករកនៅឯភូមិគ្រឹះនោះឯង។ ចាង ដើរតាមពីក្រោយត្រុកៗក្នុងដៃក៏មានកាន់នំនែកនិងផ្លែឈើដែលយកមកផ្ញើរ លោកវ៉ាង។

«ប៉ាជម្រាបសួរ!» ឃើញវ័យចំណាស់ភ្លាមតូចតន់រហ័សលើកដៃសំពះជម្រាបសួរភ្លែត។ ធីងអឺ ស្រឡាញ់ឪពុកនាងណាស់គាត់និយាយអ្វីបញ្ជាអ្វីនាងនឹងធ្វើភ្លាមដោយមិនរអារឡើយ។ តួយ៉ាងដូចជាការចុះអេតាស៊ីវិលនឹង វេកាស នាងសុខចិត្តចុះអេតាស៊ីវិលនិងទៅនៅក្រោមដំបូលជាមួយរាងក្រាស់ទោះបីជានាងមិនបានស្រឡាញ់គេសូម្បីតែប៉ុនចុងក្រចក។ សម្រាប់នាងគឺមានអ្នកនៅក្នុងបេះដូងរួចទៅហើយថែមទាំងមានចិត្តលើគ្នាទៅវិញទៅមកទៀតផង។

«យ៉ាងម៉េចហើយរឿងដែលឱ្យទៅស៊ើប?» មិនសូញសាញច្រើនមនុស្សចំណាស់រហ័សចោទសួរពីរឿងដែលឱ្យទៅស៊ើបភ្លាម។ ដែលគាត់បញ្ជាឱ្យនាងទៅក្នុងភូមិគ្រឹះនោះក៏ដោយសារតែចង់ដឹងពីរឿងផ្ទៃក្នុងរបស់ វេកាស។ រួមមានរូបមន្តធ្វើស្រាក្រហម ការជួញដូររបស់ឱ្យទៅពួកអ៊ីតាលីនិងយ៉ាគូសា និងការឌីសាញអាវុធថ្មីៗសម្រាប់លក់ឱ្យប៉ូលីស។

«ខ្ញុំមិនទាន់បានដឹងរឿងអីនៅឡើយទេប៉ា! វេកាស ប្រុងប្រយ័ត្នខ្លាំងណាស់ ចូលទៅជិតគេខ្ញុំមិនទាំងបានចូលផង»

ផាច់!

សំឡេងម្រាមដៃប៉ះនឹងថ្ពាល់ស្រីស្រស់បន្លឺឡើយ មុខរបស់ ធីងអឺ ត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់ឪពុកនាងដែលទះនាងមួយទំហឹងមនុស្សប្រុស។ តំណក់ឈាមពណ៌ក្រហមឆ្អៅជ្រាបចេញរឹមៗតាមគែមបបូរមាត់តូចស្ដើង។ នាងប្រើដៃស្រឡូនស្ទាបថ្ពាល់រលោងដែលមានស្នមម្រាមដៃប្រាំដិតក្រឡៅលើ។

ដ្បិតថាឪពុកវាយយ៉ាងនេះក្ដីនាងនៅតែប្រើក្រសែភ្នែកស្រទន់ជាមួយស្នាមញញឹមស្រាលបញ្ជូនឱ្យឪពុកវិញដែរ។ នាងតែងតែគិតថាគាត់មានគុណសែនធំលើនាងវាយដំតែប៉ុនៗនេះវាមិនទៅធ្ងន់អីណាស់ណាឡើយ។

«កូនចោរម្សៀត!»

«ខ្ញុំសុំទោសលោកប៉ា»

«យើងចង់ឱ្យឯងធ្វើរឿងមួយទៀតឱ្យយើង» គាត់ធ្វើមុខហាក់មិនចង់ទទួលពាក្យសុំទោសពី ធីងអឺ ប៉ុន្តែបែរជាចង់បញ្ជានាងឱ្យទៅធ្វើអីផ្សេងទៀតហើយ។

ភរិយាជំនួស {ចប់}Where stories live. Discover now