ភាគទី៣១ : ចាកចេញ (២)

672 119 26
                                    

+ជាយក្រុង
«បងចាំខ្ញុំទីនេះសិនហើយខ្ញុំទៅធ្វើធុរៈបន្តិច» ធីងអឺ ចុះពីឡានតាស៊ីមុននឹងដើរចូលទៅខាងក្នុងផ្ទះចំណាស់មួយដែលនៅដាច់ស្រយាលពីឯង អ្នកមិនដឹងអាចនឹងគិតថាជាផ្ទះខ្មោចទៀត។

មកដល់កណ្ដាលផ្ទះមានមនុស្សប្រុសបួនប្រាំនាក់ស្លៀកពាក់ដូចជាជើងកាងអង្គុយផឹកស្រាស្រវឹងដេកលើដីសន្លប់មិនដឹងខ្លួន។

តូចតន់មិនខ្វល់ពីពួកគេហើយបន្តដំណើរទៅជ្រុងម្ខាងនៃផ្ទះដែលមានកាយតូចស្ដើងរបស់ ផាយ ដេកក្រាបនឹងដីជើងជាប់ច្រវ៉ាក់ដូចជាសត្វធាតុ។ ផ្ទៃមុខពោរពេញទៅដោយស្នាមជាប់បង្កឡើងពីការដាល់និងទះកំភ្លៀងព្រោះ ផាយ ទៅតមាត់ជាមួយពួកជើងកាងអស់នោះ។ ក្បាលមានបង់រុំរបួសកើតមកព្រោះ លីហ្វឹង វាយគេមួយថូផ្កាកាលពីថ្ងៃមុន។

ក្រោយប្រមូលបានឯកសារសំខាន់ហើយ លីហ្វឹង បានយក ផាយ មកទុកនៅទីនេះសិនបើរឿងដំណើរការទៅមិនល្អនឹងសម្លាប់នាយតូចចោលភ្លាម។

«ផាយ! ភ្ញាក់ឡើងពួកយើងគ្មានពេលច្រើនទេ» ម្រាមដៃស្រឡូនៗដូចបន្លាក្រូចលូកមកទះថ្ពាល់ ផាយ តិចៗ។

«ហ៊ឹម!?» ផាយ កម្រើកខ្លួនតិចៗថ្ងួចថ្ងូរព្រោះឈឺរបួសដែលមានលើដងខ្លួនព្រមទាំងផ្ទៃមុខ។ សំណាងណាស់ពួកអស់នោះវាគ្រាន់តែវាយដំមិនបានលូកលាន់គេឱ្យលើសលួសអ្វីបើមិនចឹងគេខាំអណ្ដាតខ្លួនឯងឱ្យស្លាប់ក្លាយជាខ្មោចតាមលងយកជីវិតពួកវាវិញមិនខាន។

«ដើររួចទេ?» ខណៈដែលអ្នកមកខាងទៀតដឹងខ្លួនហើយ ធីងអឺ រហ័សយកសោរមកចាក់ដោះច្រវ៉ាក់ចេញពីជើង ផាយ។ នាងជាអ្នកយក ផាយ មកឃុំដូចនេះហើយនាងក៏ដឹងថាសោរនៅទីណាដែរ។

«ធីងអឺ!?» ផាយ ហាក់មិនចង់ជឿនឹងភ្នែកថា ធីងអឺ មកជួុយខ្លួន។

«ខ្ញុំគ្មានពេលដែលត្រូវបកស្រាយទេពេលនេះពួកយើងត្រូវចាកចេញពីទីនេះសិន!»

«ខ្ញុំមិនជឿនាងទៀតទេ» គេធ្លាប់បោកម្ដងរួចទៅហើយវាធ្វើឱ្យនាយតូចស្ទាក់ស្ទើរក្នុងការជឿម្ដងទៀតណាស់។

«ផាយ ជឿលើខ្ញុំម្ដងទៀតណា! លើកនេះខ្ញុំមិនធ្វើអីនាយឡើយ»

«នាងមិនគួរឱ្យទុកចិត្ត»

ភរិយាជំនួស {ចប់}Where stories live. Discover now