ភាគទី១៦ : អូនហត់នឿយហើយ

590 111 22
                                    

ភីត ដើរមកផ្ទះវិញយ៉ាងញាប់ជើងដូចមិនចង់ចាំ វេកាស អីបន្តិច។ មកដល់ផ្ទះភ្លាមក៏យកខោអាវមកស្លៀកមុននឹងដាក់បង្គុយនៅស្ងៀមមិននិយាយអ្វីទាំងអស់ទោះជាឃើញវត្តមានរបស់ វេកាស តាមមកហើយក៏ដោយ។ វេកាស ហាក់ដឹងចិត្ត ភីត ក៏មិនហ៊ានទៅនិយាយរកខ្លាចថា ភីត នឹងខឹងគេ ម្យ៉ាងអ្វីដែលគេធ្វើពេលនៅទឹកជ្រោះនោះក៏ខុសជាមួយ ភីត ផង។ រាងក្រាស់អង្គុយលើរនាបហើយបកក្រណាត់រុំរបួសចេញដោយខ្លួនឯង ចិត្តចង់ហៅឱ្យ ភីត ជួយដែរតែខ្លាចគេខឹងក៏សុខចិត្តធ្វើខ្លួនឯងតែម្ដងទៅ។

«ចាំអូនជួយ» ដោយពិបាកភ្នែកពេករាងតូចចុះពីលើគ្រែមកបកក្រណាត់រុំរបួសចេញ ជួយលាបថ្នាំឱ្យ និងជួយរុំក្រណាត់ថ្មីឱ្យផងតាមដោយកែវភ្នែកស្រទន់របស់រាងក្រាស់តាមមើលមិនដាក់និងស្នាមញញឹមទន់ភ្លន់របស់គេចងផ្អោបលើមុខមិនលែង។

«ឈឺរបួសដែរទេ?» ភីត សួរដោយក្ដីបារម្ភខណៈបានឃើញពីស្ថានភាពរបួសរបស់ វេកាស ជាក់ស្ដែង។ នាយនឹកស្មានថារបួសក្រៀមខ្លះហើយតែការពិតនោះមិនទាន់មានការធូរស្បើយសូម្បីបន្តិចសោះ។

«អត់ទេ! ឱ្យតែអូននៅក្បែរបងទោះស្ថិតក្នុងខ្ទះខ្លាញ់ក៏បងអត់ក្ដៅឬឈឺដែរ»

«ឆ្កួត!» មិននិយាយតែមាត់ទេ ភីត លើកដៃបម្រុងនឹងវាយទៅលើតំបន់របួស វេកាស ទៀតចេះសំណាងដឹងខ្លួនទាន់ទើបទម្លាក់ដៃចុះវិញ។

«បងវេកាស ខ្ញុំយកបាយមកឱ្យ» ឌីហ្វា ចូលមកកាត់សង្វាក់ផ្អែមល្ហែមដោយមានថាសបាយម្ហូបមកដូចរាល់ដង។ នាងដាក់ថាសម្ហូបនៅលើរនាបក្បែរអ្នកកំលោះទាំងពីររួចដាក់បង្គុយជិតនោះដែរ។

«សួស្ដី បងផាយ! ខ្ញុំឈ្មោះ ឌីហ្វា បងហៅខ្ញុំថា ហ្វា ធម្មតាៗក៏បានដែរ» ឌីហ្វា និយាយរៀបរាប់ខ្លួនដ្បិតនៅមិនទាន់បានណែនាំឱ្យនាយតូចស្គាល់នៅឡើយ។ ភីត ដំបូងក៏ញញឹមរាក់ទាក់តាមមារយាទតែពេលស្ដាប់ឮតូចតន់ហៅនាយថា "ផាយ" ស្នាមញញឹមអម្បាញ់មិញក៏រលាយទៅបាត់ភ្លាមៗ។ ចិញ្ចើមក្រាស់ល្មមចងចូលគ្នាសឹងតែក្លាយជាខ្សែបូរ កែវភ្នែកពណ៌និលមុតថ្លាងាកទៅសម្លក់រាងក្រាស់ដែលពេលនេះធ្វើមុខភ័យៗបន្តិចនោះរួចទើបដើរចេញទៅខាងក្រៅផ្ទះដោយមិននិយាយអ្វីមួយម៉ាត់។ ឯ ឌីហ្វា វិញចាប់ផ្ដើមភ័យដែរព្រោះខ្លាច ភីត ខឹងនឹងនាង សុខៗក៏ដើរចេញទៅបែបនេះ។

ភរិយាជំនួស {ចប់}Where stories live. Discover now