ភាគទី៣៥ : ល្មមឈប់ខ្វល់ខ្វាយនឹងខ្ញុំបានហើយ!

726 119 32
                                    

«ភីត ការងារថ្មីមកហើយ! ទទួលអត់? នៀក៎គេឱ្យdesignដបស្រា គេ send detail មកហើយឯងមើលទៅអាលនឹងប្រាប់គេវិញ» ចនសាន់ ហុចឯកសារពីរបីសន្លឹកឱ្យ ភីត ពិនិត្យមើលមុននឹងទទួលការងារ។ គេធ្លាប់មានប្រវត្តិទទួលការងារដោយមិនពិភាក្សានឹង ភីត ត្រូវ ភីត ទេសនាឱ្យស្ដាប់រាប់ខែព្រោះ project កាលណោះវាអាសអាភាសពេកមិនល្អភ្នែកមើល!

«FairyP ឈ្មោះស្អីចម្លែកម្ល៉េះ?» ចិញ្ចើមក្រាស់ចងចូលគ្នាមាត់ជីបអូចៗខណៈកំពុងអានឯកសារដែល ចនសាន់ យកមកឱ្យពិនិត្យមើល។ ក្រុមហ៊ុននេះជាក្រុមហ៊ុនផលិតស្រាក្រហមដែលទើបនឹងបើកបានកន្លះឆ្នាំហើយចង់បានគម្រូដបស្រាថ្មី។

«យើងសាកធ្វើក៏បានប្រាប់គេទៅថាយើងទទួលហើយ» ចុងក្រោយមាឌតូចនៅតែព្រមទទួលយកការងារមួយនេះដដែល អានមើលទៅក៏គួរឱ្យចាប់អារម្មណ៍ម្យ៉ាង ជាពិសេសរោងចក្រនៅសឹង្ហបុរីទៀតផង។ បើបានទៅនឹងឈៀងចូលទៅលេងម្ដាយផងខានជួបគ្នាមកបីឆ្នាំហើយ។

«អូខេ! ខាងគេប្រាប់ថាបើព្រមទទួលពីរថ្ងៃទៀតគេកក់សំបុត្រយន្តហោះឱ្យទៅសឹង្ហបុរីនិយាយការងារតែម្ដង»

«យក ផានុ ទៅបានអត់? មិនចង់ទុកឱ្យគេនៅម្នាក់ឯង»

«យើងមើលថែគេបានតើ! យើងមានបានទៅតាមឯងឯណា?» ចនសាន់ និយាយដូចមិនចង់ឱ្យអាច្រម៉ក់ទៅតាម។ គេមើល ផានុ មកតាំងពីតូចក្រូចឆ្មាមិនចង់ឃ្លាតសូម្បីតែបន្តិចសុខៗក៏ចង់យកសំណព្វចិត្តគេទៅមែនទេ?

«ចង់នាំគេទៅជួបម៉ាក់យើងផង»

«ខ្មោចអីចូលទើបនឹកឃើញដល់ម្ដាយ?»

«យើងថាវាយូរពេកហើយដែលមិនបានទៅលេងគាត់ មិនដែលផ្ដល់ដំណឹងថាសុខទុក្ខយើងយ៉ាងម៉េចហើយ! យើងគ្មានភាពក្លាហានខ្លួនឯងតែពេលនេះយើងចង់ជម្នះវាឱ្យបាន»

«អូខេ! សម្រេចថាយើងទៅដែរ! យើងមិនចង់ចេញពីកូនខ្លាឃ្មុំរបស់យើងទេ» និយាយបណ្ដើរនឹកគ្រឺតក្នាញ់ថ្ពាល់ប៉ោងៗរបស់ ផានុ បណ្ដើរ។

+ពីរថ្ងៃក្រោយ
ប្រើពេលដប់ប្រាំបួនម៉ោងជាងទីបំផុត ភីត និង ចនសាន់ ក៏មកដល់ព្រលានយន្តហោះនៃប្រទេសសឹង្ហបុរី។ ចនសាន់ ជាអ្នកអូសវ៉ាលីសពីរឯ ភីត ពរ ផានុ ដោយដៃម្ខាងនិងកាន់វ៉ាលីសមួយទៀត។ ពួកគេហៅតាស៊ីជិះមកកាន់សណ្ឋាគារដែលបានកក់ទុកក្រោយមកក៏នាំគ្នាទៅលេងផ្ទះរបស់ ម្ដាយភីត។

ភរិយាជំនួស {ចប់}Where stories live. Discover now