ភាគទី២៤ : រត់ចោលផ្ទះតែប៉ុន្មានថ្ងៃអស់ចិត្តហើយមែន?

728 135 34
                                    

«នាំយើងចេញពីទីនេះបន្តិចមក! ទៅណាក៏បានឱ្យឆ្ងាយពីទីនេះ កន្លែងដែលយើងមិនអាចជួប វេកាស បាន» ស្ដាប់តែប៉ុណ្ណោះក៏ដឹងបាត់ទៅហើយថាមិត្តជំនិតទៅឈ្លោះជាមួយស្វាមីអេតាស៊ីវិលមក។ ផស ដកដង្ហើមធំអាណិត ភីត ដែលមិនដែលមានក្ដីសុខសោះតាំងពីជួបនឹង វេកាស។ គេចង់តែនាំ ភីត ទៅសឹង្ហបុរីវិញនោះទេ។

«ទៅសឹង្ហបុរីវិញទេ?»

«ទៅបារ! យើងចង់ទៅបារ» ស្ដាប់ចម្លើយអ្នកម្ខាងទៀតហើយ ផស សឹងតែដួលផ្ងារក្រោយទៅហើយ។ សុំឱ្យនាំទៅកន្លែងឆ្ងាយតែជាបារនេះណា? វេកាស មានបណ្ដាញច្រើនសឹងអីទៅហើយទៅលាក់ពួននៅបារមិនបានយូរប្រាកដណាស់។

«ចាំចេញពីរៀនអូខេទេ?»

«ទៅឥឡូវនេះ! តែទៅទិញខោអាវទុកពាក់សិនយើងផ្ញើរខ្លួននៅផ្ទះឯងប៉ុន្មានថ្ងៃសិនមកពេលមានអារម្មណ៍ល្អយើងទៅវិញហើយ» ភីត តបដោយញញឹមចុងមាត់តិចៗខណៈនឹកឃើញពីវិធីដែលអាចក្រឡុក វេកាស បាន។ មនុស្សដូចជាគេត្រូវតែសងសឹកទៅលើអ្នកដែលធ្វើឱ្យឈឺចាប់ គេមិនទុកដោយទោះបីជាអ្នកនោះជាមនុស្សដែលគេស្រឡាញ់ក៏ដោយចុះ។ ទាស់តែថាវិធីសងសឹករបស់គេខុសពីពេលគេសងសឹកជាមួយមនុស្សទូទៅ។

+យប់ឡើង
ភាពងងឹតបានគ្របដណ្ដប់ភពផែនដីទាំងមូល ភ្លើងពណ៌ចម្រុះក្នុងទីក្រុងចាប់ផ្ដើមបន្លឺឡើងគ្រប់ច្រកល្ហក។ មិនខុសពីផ្ទះនិងភូមិគ្រឹះរបស់អ្នកដទៃទៀតភូមិគ្រឹះ វេកាស ក៏បើកភ្លើងព្រោងព្រាតតែខុសពីគេត្រង់មានមនុស្សឆ្លេឆ្លាដើរចុះដើរឡើងពេញប្រៀប។ ដោយហេតុថាយប់ជ្រៅស្មើនេះទៅហើយអ្នកប្រុសតូចនៃភូមិគ្រឹះនេះមិនទាន់ឃើញមកទៀតទើបម្នាក់ៗនាំគ្នាមមាញឹកតាមរក ភីត នៅក្នុងបរិវេណភូមិគ្រឹះ ឯមួយចំនួនធំទៀតត្រូវបាន វេកាស ឱ្យចេញតាមរកពេញទីក្រុង។

វេកាស គេដឹងច្បាស់ថាគ្មានអ្នកណាចាប់ជម្រិតនាយតូចអីទេបើមែននោះពេលនេះមានអ្នកតេមកហើយ ប្រាកដណាស់ថាក្មេងកំហូចនោះមានចេតនាក្រឡុកគេ។ ពីដំបូងចង់បណ្ដោយដែរប៉ុន្តែបកមកគិតជាថ្មីក៏ខ្លាចថាមានជនអាក្រក់ប៉ុនប៉ងធ្វើបាបទៅលើ ភីត កំពុងមានសត្រូវជុំទិសផង។ ដោយក្ដីបារម្ភគេបញ្ជាឱ្យកូនចៅតាមរកតែម្ដងទៅ។

ភរិយាជំនួស {ចប់}Where stories live. Discover now