ភាគទី២៣ : យើងខុសមែនទេ?

615 115 32
                                    

+ស្អែកឡើង
ភីត ចាប់ផ្ដើមថ្ងៃថ្មីដោយអារម្មណ៍ស្រស់ស្រាយនាយចុះមកស្រស់ស្រូបអាហារពេលព្រឹកតាំងពីព្រលឹមព្រោះដល់ថ្ងៃចូលរៀនវិញហើយ។ ឯភារកិច្ចជាលេខារបស់ វេកាស គឺឆាចោលតែម្ដងដោយសារនាយតូចរៀនពីរផ្នែកទៅហើយបើឱ្យមកជួយការងារ វេកាស ទៀតដឹងតែខ្យល់ចាប់មិនខាន។

«មីរ៉ា អានេះរសជាតិអត់សូវដិតទេលើកក្រោយសុំឱ្យដិតជាងនេះបន្តិចណា» ភីត លើកសាច់គោប្រឡាក់គ្រឿងចៀនមួយដុំបង្ហាញ មីរ៉ា ដើម្បីលើកក្រោយស្ថាបនាថ្វីដៃធ្វើម្ហូបឱ្យបានល្អជាងនេះ។ មិនមែនមិនឆ្ងាញ់ទេតែមិនសូវត្រូវមាត់ ហិហិ។

«អរុណសួស្ដី ភីត!» កំពុងតែញ៉ាំអាហារយ៉ាងរីករាយ ធីងអឺ ក៏អូសវ៉ាលីសមកជាមួយអ្នកបម្រើម្នាក់ទៀតមកពីណាក៏មិនដឹងមករាក់ទាក់ ភីត ដោយទឹកមុខញញឹមញញែមបែបឌឺដង។ នាយតូចដៀងភ្នែកមើលបន្តិចទើបបន្តញ៉ាំអាហារពេលព្រឹកបន្តព្រោះមិនចង់ទាស់សម្ដីជាមួយមនុស្សចំណូលថ្មីទាំងព្រឹក។ ម្យ៉ាងទៀតថ្ងៃនេះទើបតែថ្ងៃទីមួយទេនាយមិនអាចមកប្រកាសសង្គ្រាមបានឡើយ។

«អត់មារយាទម្ល៉េះ?» មិនឃើញអ្នកម្ខាងទៀតតបបង្កចិត្តរបស់ស្រីស្រស់មួរម៉ៅជាខ្លាំងដើរតាំងៗមកទាញ ភីត ឱ្យងើបពីកៅអីឱ្យឈរប្រឈមមុខនឹងនាង។ មីរ៉ា ឃើញដូចនេះប្រញាប់មកជួយអន្តរ៉ាគមន៍តែត្រូវ ធីងអឺ បោះសម្ដីមាក់ងាយមកវិញ។

«ស្រីបម្រើថោកទាបដូចជានាងឈានជើងថយចេញពីខ្ញុំដប់ជំហាន!» ដៃម្ខាងចាប់ច្របាច់ដៃរបស់ ភីត យ៉ាងណែនរហូតឡើងក្រហមរងាលឯមាត់វិញតិះដៀល មីរ៉ា សឹងតែនាយតូចទ្រាំពុំបានហក់ទះទៅហើយ។

«ប៉ះពាល់ខ្ញុំបានតែហាមប៉ះពាល់ មីរ៉ា!»

«មនុស្សថោកទាបគេការពារគ្នាទេតើ ហ៊ឹស!» ធីងអឺ ឡកលើយឱ្យមិនឈប់។ ចេតនានាងគឺបញ្ឆេះឱ្យ ភីត ខឹងនោះឯង ភីត ទៀតសោតក៏ដឹងយ៉ាងច្បាស់ថានាងចង់ឱ្យគេខឹងឱ្យគេបញ្ចេញកំហឹង។

«ម៉េចក៏មិននិយាយ? និយាយចំចំណុចពេករហូតហើបមាត់មិនរួចឬ? គួរឱ្យសង្វេកណាស់!»

ព្រូស!

អត់ទ្រាំពុំបាន ភីត គ្រវាសដៃខ្លួនចេញពីការចាប់រឹតរបស់ ធីងអឺ រួុចច្រានកាយតូចច្រឡឹងឱ្យដួលព្រូសលើឥដ្ឋ។ ចាង ជាអ្នកបម្រើជំនិតរបស់នាងតូចក៏មកជួយលើកគ្រាហ៍ឱ្យងើបពេញជំហរវិញ។

ភរិយាជំនួស {ចប់}Where stories live. Discover now