ភាគទី៦ : តោះទៅបន្ទប់

739 129 50
                                    

«ឆ្អែតនៅ?» ភីត បញ្ចុកបាយ វេកាស មួយម៉ាត់ចុងក្រោយមុននឹងសួរ។ ខណៈនេះនាយតូចនៅតែអង្គុយលើភ្លៅរបស់ វេកាស ដដែលដោយមានដៃមាំៗនៅឱបចង្កេះយ៉ាងណែនដូចគ្នា។
«នៅទេបាទពៅមាស» វេកាស ញ៉ោះ ភីត ដោយហៅគេថាពៅមាសមិនឈប់។ មួយម៉ាត់ណាក៏មានពៅមាសដែរបើមិនដើមទេក៏កណ្ដាលមិនចឹងក៏ចុងប្រយោគដែរ រហូតធ្វើឱ្យនាយតូចជ្រេញខ្លួនឯងសឹងតែខាំអណ្ដាតខ្លួនឯងឱ្យស្លាប់ទៅហើយ។
«ញ៉ាំខ្លួនឯងម្ដងទៅ» នាយទម្លាក់ស្លាបព្រាលើចានបាយខ្លាំងៗ។
«ញ៉ាំខ្លួនឯងមិនឆ្ងាញ់ដូចពៅមាសរបស់បងបញ្ចុកទេ»
«ឈប់ហៅខ្ញុំថាពៅមាសភ្លាម!!! ត្រលាន់» ភីត ចាប់ផ្ដើមរករឿងជាថ្មីកាលបើគេចាប់ផ្ដើមធុញនឹងឈ្មោះ ពៅមាស ហើយស្ដាប់យូរៗដូចត្រលាន់ៗយ៉ាងម៉េចទេ អ្ហឹកៗ។ ណាមួយ វេកាស ក៏ចូលចិត្តញ៉ោះគេទៀត មិនដឹងជាស្អី! ក្រែងថាកាចនោះអី? ម៉េចក៏មិនកាចដូចគេឯទៀតថា?
«អ៎ៅ!? ចឹងឱ្យបងហៅអីវិញ? ប្រពន្ធសម្លាញ់? សំណព្វចិត្ត? កូនស្វា?»
«មិនបាច់ហៅឈ្មោះទៅចឹង»
«រករឿងបងខ្លាំងណាស់អូនឯង» វេកាស ចាប់ឱ្យ ភីត អង្គុយច្រកគាវពីលើភ្លៅគេនិងបែរមុខទៅរកគេផង។
«ចង់រករឿង!!» ភីត ពេបមាត់តវ៉ាមិនដាច់សូរ។ នាយទើបតែមកនៅជាមួយ វេកាស រាប់ទៅថាពីរថ្ងៃចុះតែនាយបែរជាមានអារម្មណ៍ថាចូលចិត្តពេលបានរករឿងនិងតវ៉ា ទោះមុននឹងមកទីនេះ វេកាស រាងប្រើកម្លាំងដាក់នាយបន្តិចក៏ដោយ ប៉ុន្តែក៏ថ្នមនាយដូចគ្នា។
«អ៎េស! ម៉េចក៏អូនស្លៀកពាក់បែបនេះ?» រាងមាំទើបតែចាប់ភ្លឹកថា ភីត ពាក់អាវយឺតនិងខោក្រណាត់ខ្លីត្រឹមជង្គង់បញ្ចេញសាច់ជើងសខ្ចីបង្អួតភ្នែកញាតិឡើងមួយព្រឹកទៅហើយ។ គេទទួលស្គាល់ថាគេប្រច័ណ្ឌអម្បាញ់មិញអង្គរក្សក៏នៅពេញហ្នឹង~~
«គឺ... វាក្ដៅហ្នឹងណា» ភីត ស្រាប់តែនឹកឃើញថា ផាយ ចូលចិត្តស្លៀកពាក់ជិតៗខុសពីគេទាំងស្រុងដែលចូលចិត្តស្លៀកពាក់បែបនេះមករហូត ពេលខ្លះក៏ស្លៀកខ្លីជាងនេះទៅទៀត។
«ពេលក្រោយហាមស្លៀកពាក់បែបនេះចេញមកក្រៅទៀត» វេកាស ពោលដោយចងចិញ្ចើមជាប់រឹតតែនឹកឃើញថាពពួកអង្គរក្សបានឃើញសាច់ខ្ចីៗរបស់សំណព្វចិត្តគេ គេរឹតតែក្ដៅចិត្តចង់តែយកសមទៅចាក់ភ្នែកឱ្យខ្វាក់អស់។
«លោកមិនចូលចិត្តហ៎?»
«ស្លៀកនៅក្នុងបន្ទប់ឱ្យបងមើលតែម្នាក់ឯងបានហើយ»
«ក៏បាន!» ភីត និយាយតែពីរម៉ាត់នេះ វេកាស ក៏ប្ដូរទឹកមុខមកជាញញឹមខ្ជឹបស្រស់ស្រាយវិញមួយរំពេច។ នាយតូចឃើញបែបនេះក៏លួចជ្រេញក្នុងចិត្តដូចគ្នា។
«បងឆ្អែតហើយ!»
«អូខេ» នាយតូចបម្រុងនឹងងើបចេញពីភ្លៅរបស់ វេកាស តែក៏ត្រូវមាឌមាំជាងឱបចង្កេះជាប់មិនឱ្យងើបចេញបាន។
«លោក! ខ្ញុំត្រូវការងើប»
«បងចង់ឱ្យអង្គុយបែបនេះ អូនមិនដែលធ្វើបែបនេះដាក់បងទេតាំងពីដើមមក អូនពូកែកំណាញ់ខ្លួនខ្លាំងណាស់» អ្នកកំលោះឱបចង្កេះរបស់នាយតូចយ៉ាងជាប់ដោយមិនភ្លេចយកច្រមុះទៅឈ្មុសឈ្មុលត្រង់តំបន់.ករបស់ ភីត។ ពីមុនគេមិនដែលមានឱកាសធ្វើបែបនេះជាមួយ ផាយ ឡើយនាយកំណាញ់ខ្លួនជាងអីទៅទៀត បានប៉ះបានចាប់ដៃក៏ទុកថាបានធ្វើបុណ្យមកប្រាំពីរវត្តទៅហើយ។
«វេកាស ខ្ញុំរសើបណាស់» នាយប្រើដៃស្រឡូនៗរុញក្បាលរបស់ វេកាស ចេញមុននឹងប្រាប់ដោយទឹកមុខមិនសូវស្រួលប៉ុន្មាន។ គេក៏កំណាញ់ខ្លួនមិនចាញ់ ផាយ ដែរតាំងពីកើតមក វេកាស ជាមនុស្សទីមួយហើយដែលហ៊ានធ្វើដាក់គេបែបនេះ ឯនាយនេះក៏អ៊ីចឹងទៀតបណ្ដែតបណ្ដោយរហូតទាល់តែ វេកាស បានចិត្តលូកលាន់នាយមិនឈប់។
«បងឈប់ក៏បានបើអូនមិនទាន់ព្រមបងក៏មិនបង្ខំដែរ» ថ្ពាល់ ភីត ចាប់ផ្ដើមឡើងក្រហមងាំងភ្លាមៗគ្រាន់តែស្ដាប់ វេកាស និយាយចប់។ គ្រាន់តែស្ដាប់ក័ដឹងថា វេកាស សម្ដៅដល់រឿងលើគ្រែប្រាកដណាស់ ដំបូង ភីត គ្រាន់តែគិតថា វេកាស ចង់ថើបធម្មតាៗមិនបានចង់ធ្វើអីបែបហ្នឹងទេ។
«តោះទៅបន្ទប់» វេកាស សារេចាប់អៀវ ភីត ឡើងឯនាយឯណោះក៏ចាប់ផ្ដើមស្លេកមុខព្រោះនឹកភ្នកថា វេកាស ចង់បំពានគេបែបស៊ីជម្រៅដោយគ្រាន់តែឮសំនួនបបួលរបស់រាងក្រាស់។
«ក្រែងលោកថាមិនបង្ខំខ្ញុំនោះអី»
«អូនគិតដល់ណាហ្នឹង? បងគ្រាន់តែចង់យកអូនទៅគេងថ្ងៃតើ» វេកាស សើចតិចៗខណៈសម្លឹង ភីត ដែលពេលនេះជ្រប់មុខនឹងទ្រូងរឹងមាំគេចមុខពីគេមិនហ៊ានប្រឈមមុខចំៗ ទំនងជាអៀនឬខ្មាសដែលមកនិយាយបែបហ្នឹងព្រោះមើលទៅត្រចៀកឃើញថាឡើងក្រហមងាំងដូចផ្លែប៉ោមទុំទៅហើយ។
«ហ៊ឹមៗ» នាយតូចគ្រហឹមនៅបំពង់.កពីរបីដងហើយក៏ឈប់មាត់ រាងក្រាស់ក៏បីនាយឡើងទៅបន្ទប់ទៅ។

ភរិយាជំនួស {ចប់}Where stories live. Discover now