ភាគទី៩ : យកគេចេញពីជីវិតរបស់ខ្ញុំ

723 148 62
                                    

«គេយ៉ាងម៉េចហើយ?» វេកាស រហ័សសួរដេញដោលលោកគ្រូពេទ្យវ័យកណ្ដាលម្នាក់បន្ទាប់ពីគាត់ត្រួតពិនិត្យរាងកាយរបស់ ភីត រួច។ ក្រោយពី ភីត សន្លប់បាត់រាងក្រាស់ក៏រុះរាន់យកនាយតូចមកមន្ទីរពេទ្យភ្លាមៗមិនបង្អង់ឡើយ។
«គេមិនអីទេ។ តាមការពិនិត្យទៅខ្ញុំថាគេទន់ខ្សោយខ្លាំងណាស់ ដែលសន្លប់នេះអាចមកពីគិតច្រើនពេករហូតដល់ឈឺក្បាល។ ខ្ញុំគិតថាលោកគួរតែនាំអ្នកជម្ងឺមកពិនិត្យសុខភាពជាប្រចាំល្អជាង ទោះមើលទៅគេអាចរឹងមាំមែនតែបើមានអ្វីដែលទង្គិចផ្លូវចិត្តឬការគិតគេនឹងធ្លាក់ខ្លួនឈឺភ្លាម» លោកគ្រូពេទ្យរៀបរាប់តាមអ្វីដែលគាត់ពិនិត្យឃើញនិងសន្និដ្ឋានរួមជាសេចក្ដី។ វេកាស ងក់ក្បាលតិចៗអនុញ្ញាតិឱ្យមនុស្សមានវ័យចាស់ជាងចេញទៅ គេដាក់ខ្លួនអង្គុយលើសាឡុងហើយសម្លឹងមើលទៅ ភីត មិនដកភ្នែក។ នាយតូចធ្លាក់ខ្លួនឈឺភ្លាមៗបែបនេះកាន់តែ.សបញ្ជាក់ថានាយមិនមែនជា ផាយ ព្រោះ ផាយ មិនងាយឈឺផ្ដេសផ្ដាស។
ក្រាក!
ទ្វារបន្ទប់បើកឡើយបង្ហាញឱ្យឃើញ លោកភិឆៃ ចូលមករក ភីត ដោយក្ដីបារម្ភជាពន់ពេក។ គ្រាន់តែឮដំណឹងថាកូនធ្លាក់ខ្លួនឈឺភ្លាមគាត់ក៏ប្រញាប់មកពេទ្យភ្លែតតែម្ដង។
«វេកាស កូនខ្ញុំកើតអី?» លោកភិឆៃ សួរ វេកាស ដោយការដាក់សម្ពាធនិងសំឡេងបែបចោទថា វេកាស ជាអ្នកធ្វើ។
«គេគិតច្រើនហើយក៏ធ្លាក់ខ្លួនឈឺ»
«ភីត! ប៉ាសុំទោសណា ប៉ាមើលថែកូនមិនបានល្អ» លោកភិឆៃ ភ្លាត់មាត់ហៅឈ្មោះពិតរបស់នាយតូចឡើងមកធ្វើឱ្យ វេកាស ក្រោកឈរមកទាញវ័យចំណាស់ឱ្យប្រឈមមុខនឹងគេ។ គេសម្លក់ លោកភិឆៃ សឹងតែជ្រុះគ្រាប់ភ្នែកដោយគេដៅថា លោកភិឆៃ ឱ្យ ភីត មករៀបការជាមួយនឹងគេព្រោះ ផាយ មិនចង់រៀបការ។ គេក៏សង្កេតឃើញដូចគ្នាថា លោកភិឆៃ ញ័រចង់ឱ្យ ផាយ រៀបការនឹងគេណាស់។ ថ្នាក់កាលទាក់ទងនឹង ផាយ ដំបូងៗក៏ លោកភិឆៃ ជាអ្នកផ្សំផ្គុំឱ្យទាំង ផាយ ទើបនឹងមានវ័យដប់ប្រាំពីរឆ្នាំសោះ។
«ភីត!? អ្នកណាជា ភីត?»
«ជាអ្នកដែលកំពុងគេងលើគ្រែនេះហើយ» លោកភិឆៃ ឆ្លើយទាំងញ័រមាត់ដោយដៃចង្អុលទៅកាន់ ភីត។ រឿងមកដំណាក់កាលនេះទៅហើយគាត់ក៏គួរតែលាតត្រដាងការពិតមកទាំងអស់ដែរ។
«គេជាអ្នកណាឱ្យប្រាកដ?» វេកាស ក្របួច.កអាវរបស់ លោកភិឆៃ ស្រែកជម្រិតសួរដោយសំលេងកាចៗធ្វើឱ្យ លោកភិឆៃ ខ្លបខ្លាចគេកាន់តែខ្លាំងឡើងដ្បិតមើលពីខាងក្រៅ វេកាស អាចនឹងផ្អែមល្ហែមសុភាពបុរសពិតមែនតែធាតុពិត វេកាស គួរឱ្យខ្លាចខ្លាំងណាស់។
«គេជាបងប្រុសភ្លោះរបស់ ផាយ កូនប្រុសច្បងរបស់ខ្ញុំ។ គេរើទៅនៅសឹង្ហបុរីតាំងពីអាយុដប់ឆ្នាំព្រោះខ្ញុំនិងម្ដាយគេលែងលះគ្នា» លោកភិឆៃ បានតែនិយាយតែមិនហ៊ានសម្លឹងភ្នែករបស់ វេកាស ចំឡើយ។ គាត់ពិតជាខ្លាច វេកាស ខ្លាំងណាស់ជាពិសេសនៅពេលដែលរាងក្រាស់កំពុងមួរម៉ៅបែបនេះ។ រំលឹកទៅដប់ឆ្នាំជាងមុនវិញ លោកភិឆៃ មិនទាន់មានមុខមានមាត់ក្នុងសង្គមនៅឡើយទេ គាត់គ្រាន់តែជាអ្នកជំនួញតូចតាចម្នាក់ដែលមានជីវភាពរាងពិបាកមើលគួរសម។ ទោះបីជាពិបាកយ៉ាងណាក៏គាត់រស់នៅជាមួយប្រពន្ធនិងកូនប្រុសទាំងពីរយ៉ាងមានក្ដីសុខដែររហូតដល់ថ្ងៃមួយប្រពន្ធរបស់គាត់បានសុំគាត់លែងលះដើម្បីទៅចាប់ផ្ដើមជីវិតថ្មីនៅលើទឹកដីប្រទេសសឹង្ហបុរី។ គាត់ក៏ព្រមព្រោះមិនចង់ឱ្យប្រពន្ធមកលំបាកជាមួយដោយចង់ទុក ភីត នៅជាមួយគាត់។ គាត់ស្រឡាញ់ ភីត ណាស់សឹងតែបាត់ ភីត មិនបានទៅហើយតែដោយសារគាត់រវល់នឹងការងារម្យ៉ាងគាត់ចូលចិត្តដាក់សម្ពាធឱ្យកូនផងទើប ភីត មិនអាចនៅជាមួយគាត់បានដ្បិតនាយតូចមានជម្ងឺជាប់ខ្លួននិងទន់ខ្សោយខ្លាំងណាស់។ ទើបចុងក្រោយគាត់ក៏ទទួលបាន ផាយ ជំនួសវិញ។ គាត់ខឹងណាស់តែមិនដឹងបញ្ចេញកំហឹងដាក់អ្នកណាទើបមកទម្លាក់ឱ្យ ផាយ ទាំងអស់។ បន្ទាប់ពីលែងលះបានប៉ុន្មានឆ្នាំមុខជំនួញគាត់ក៏ចាប់ផ្ដើមរីកសុសសាយទើបអាចមានប្រាក់មានកាសសន្ធឹកសន្ធាប់មានគេស្គាល់ដល់រាល់ថ្ងៃនេះ។ ដោយសារតែខ្លាចត្រូវធ្លាក់ទៅនៅទ្រនុំដើមដូច្នេះគាត់ក៏យក ផាយ ជាឈ្នាន់ដោយឱ្យរៀបការចូលគ្រួសារ វេកាស។ ម្យ៉ាងគាត់ក៏ដឹងថា វេកាស ស្រឡាញ់កូនគាត់ដែរ។ វេកាស ជាកូនអ្នកមានអនាគតប្រាកដជាបានស្នងមរតកមហាលសាលប្រាកដណាស់ ធ្វើបែបនេះគាត់នឹងមិនបារម្ភថាក្រុមហ៊ុនគាត់នឹងរលាយ។
«ផាយ នៅសឹង្ហបុរីមែនទេ?»
«ត្រូវហើយ! គេរត់គេចព្រោះមិនចង់រៀបការជាមួយលោក»
«គេមិនចង់រៀបការជាមួយខ្ញុំ!? អូខេ ទុកថាខ្ញុំធ្វើបុណ្យទៅចុះ! ខ្ញុំសម្រេចចិត្តថារំសាយពិធីមង្គលការចោល ហើយយក ភីត ទៅផ្ទះរបស់លោកវិញចុះ» វេកាស បិទភ្នែកសម្រួលអារម្មណ៍បន្តិចទើបព្រលែង លោកភិឆៃ វិញ។ គេនិយាយតាមអ្វីដែលចិត្តគេបញ្ជាមក មិនមែនថាពីរអាទិត្យមកនេះគេមិនរង្គោះរង្គើចិត្តជាមួយ ភីត នោះទេវាក៏មានខ្លះគ្រាន់តែគេមិនដឹងថាទង្វើដែល ភីត ធ្វើវាជាការសម្ដែងឬវាចេញពីចិត្តរបស់ ភីត មែនឬអត់។ គេហៀបនឹងដើរចេញទៅហើយតែ លោកភិឆៃ និយាយប្រយោគមួយជាមុនគាត់ទាយដឹងដូចគ្នាថាបើ ភីត ភ្ញាក់ឡើងនាយនឹងនិយាយបែបនេះដូចគ្នា។
«ភីត គេស្រឡាញ់លោក!» គាត់មិនដឹងថាអ្វីមកបណ្ដាលចិត្តឱ្យគាត់និយាយបែបនេះនោះទេ។ បើគាត់មិននិយាយអ្វីទាំងអស់ ពេល ភីត ភ្ញាក់ឡើងគាត់នឹងកុហកថា វេកាស បោះបង់នាយចោលនោះ។ គាត់ប្រាកដជាអាចយក ភីត ទៅនៅជាមួយគាត់បានដោយមិនមានឧបសគ្គអ្វីឡើយ។
«យកគេចេញពីជីវិតរបស់ខ្ញុំ ហើយខ្ញុំសូមហាមមិនឱ្យសមាជិកគ្រួសារណាម្នាក់របស់លោកមកពាក់ព័ន្ធនឹងខ្ញុំទៀតជាពិសេសគឺ ភីត និង ផាយ!» និយាយតែប៉ុណ្ណេះ វេកាស ក៏ដើរចេញទៅបាត់ទៅ។ លោកភិឆៃ សម្លឹងផែនខ្នងរបស់ វេកាស ដែលដើរចេញទៅយ៉ាងចិត្តដាច់បំផុតនោះដោយអារម្មណ៍អាណិតកូនប្រុសជាពន់ពេក។ បើ ភីត ងើបមកឮសម្ដីរបស់ វេកាស ផ្ទាល់ត្រចៀកមិនដឹងថានាយខូចចិត្តប៉ុណ្ណានោះទេ។
«កូននិងគេប្រហែលគ្មាននិស្ស័យនឹងគ្នាទេ! តែវាក៏ល្អបើកូនមិនបានរៀបការជាមួយគេព្រោះទោះស្ថិតក្នុងនាមជា ផាយ ឬ ភីត កូននឹងនៅតែជាប់នាមថាប្រពន្ធជំនួស» វ័យចំណាស់ដើរទៅជិតកូនប្រុសបណ្ដូលចិត្ត លូកដៃទៅអង្អែលសក់ក្បាលរលោងៗនោះថ្នមៗ មុននឹងនិយាយចេញមកដូចចង់លួងលោមកូនប្រុសទោះបីជានាយតូចមិនបានឮក្ដី។

ភរិយាជំនួស {ចប់}Where stories live. Discover now