ភាគទី១២ : គ្រោះថ្នាក់

711 117 41
                                    

ធ្មិចបើកៗមួយខែក៏បានផុតទៅចំណែក វេកាស និង ភីត ក៏ប្រើជីវិតជាប្ដីប្រពន្ធនឹងគ្នាបានយ៉ាងរលូនគ្រាន់តែ ភីត នៅតែប្រើឈ្មោះរបស់ ផាយ។ ភីត បានទៅរៀនជំនួស ផាយ ដោយមិនអាចទៅរៀនផ្នែកដែលខ្លួនឯងចង់រៀនបាន។ គេក៏មានអារម្មណ៍ថាគេគិតខុសដែរដែលព្រមរស់នៅក្រោមឈ្មោះជា ផាយ។ គ្រប់យ៉ាងដែលគេមានពេលនេះប្រៀបដូចជារបស់ ផាយ អ៊ីចឹងមិនមែនរបស់គេឡើយ។

«ផាយ ធ្វើអីហ្នឹង?» វេកាស ដើរមកអង្គុយជិត ភីត ដែលកំពុងអង្គុយអានប្រលោមលោកនៅលើសាឡុងឯបន្ទប់ទទួលភ្ញៀវ។ ដោយសារតែមានអ្នកបម្រើនៅឆ្វេងស្ដាំទើប វេកាស ហៅនាយដោយប្រើឈ្មោះ ផាយ បែបនេះឯ ភីត ក៏ទម្លាប់ទៅហើយ។

«អានរឿងនេះអីអត់ឃើញទេហ្អ៎?»

«បងគ្រាន់តែសួរតើ មើលមុខណ៎» រាងក្រាស់ច្បិចចុងច្រមុះរបស់ ភីត លេងតិចៗ។ រាល់ថ្ងៃនេះក្នាញ់សឹងតែចាប់គ្រញិចឱ្យបាត់ៗទៅហើយ។

«កុំរំខានអូន! កំពុងតែជក់អានរឿងផង មិនងាយបានពេលវេលាបែបនេះទេណា» នាយតូចរៀបរាប់ដោយប្រើសំឡេងគួរឱ្យអាណិត។ តែក៏ដូចជាថាហ្នឹងនាយមិនសូវបានពេលវេលាបែបនេះទេព្រោះត្រូវប្រើទៅលើការរៀនសឹងតែទាំងអស់ ថែមទាំងរៀនពេលដែលគេជិតចប់ឆ្នាំទៀត ចឹងក៏ត្រូវរៀនឱ្យធ្ងន់រៀនឱ្យច្រើនជាងគេ។ ពេលនេះប្រឡងចប់បាន vacation ក៏ត្រូវប្រើពេលមកអានរឿងចឹងហើយ។

«តាំងពីបានសៀវភៅរឿងអានអូនលែងចាប់អារម្មណ៍នឹងបងហើយ ហ៊ើយ! ធ្វើម៉េចយើងមិនសំខាន់សម្រាប់គេ» វេកាស ពេបមាត់ពេប.កធ្វើដូចជាអន់ចិត្តនឹងរាងតូចណាស់អ៊ីចឹងតែតាមពិតគឺគ្រាន់តែចង់ឱ្យអ្នកមាននាមជាប្រពន្ធអេតាស៊ីវិលលួងតែប៉ុណ្ណោះ។

«ចាស់ទេតែអន់ចិត្តមើលតែក្មេង»

«អ្នកណាថាបងចាស់? បងមិនបានចាស់ទេ មុខអត់មានជ្រួញមួយផ្នត់ផង»

«ទៅមិនចាស់ក៏មិនចាស់» ភីត ខ្ជិលខ្វល់ក៏និយាយឌឺចោលរួចអានសៀវភៅរបស់ខ្លួនបន្ត។ តែមិនបានយូរទេព្រោះប្រុសចាស់ដូចជា វេកាស តាមមកនិយាយរកទៀត។

«ទៅលេងឈៀងម៉ៃទេ?»

«ហ៎ា?» ភីត ទុកសៀវភៅមួយឡែកហើយងាកមកសួរបញ្ជាក់អ្នកចំពោះមុខដោយទឹកមុខភ្ញាក់ផ្អើលបែបមិនចង់ជឿនឹងត្រចៀក។ រាល់ដងអនុញ្ញាត្តិឱ្យទៅតែសាលានិងភូមិគ្រឹះប៉ុណ្ណោះសូម្បីផ្ទះប៉ារបស់គេក៏មិនឱ្យទៅដែរ ពេលនេះនឹកឃើញអីបានជាចង់នាំទៅដល់ឈៀងម៉ៃ?

ភរិយាជំនួស {ចប់}Where stories live. Discover now