ភាគទី៣០ : ចាកចេញ

618 120 11
                                    

+ពីរថ្ងៃក្រោយមក
ភីត ត្រូវបាន វេកាស ឃុំទុកក្នុងបន្ទប់មិនឱ្យទៅណាបានខោអាវក៏មិនបានផ្លាស់ព្រោះផ្លាស់មិនកើត។

ក្រាក! សំឡេងទ្វារបើកស្របនឹងរាងក្រាស់ដើរចូលមកដោយមានកាន់ថាសអាហារនៅក្នុងដៃ។ គេដាក់ថាសនៅលើតុរួចទើបមកដោះច្រវ៉ាក់ឱ្យ ភីត ជាក្រោយ។ នាយតូចគ្រាន់តែច្រវ៉ាក់ត្រូវបានដោះចេញពីខ្លួនភ្លាមក៏ញញឹមហែកថ្ពាល់សប្បាយចិត្តសឹងតែហោះនឹកស្មានថាខ្លួនត្រូវបានដោះលេងឱ្យមានសេរីភាព។

«ទៅងូតទឹកហើយមកញ៉ាំបាយស្អុយខ្លួុនណាស់» ទឹកមុខដែលសប្បាយមិញនេះត្រូវទម្លាក់ចុះភ្លាមៗខណៈបានឮពាក្យពេចន៍របស់អ្នកម្ខាងទៀត។ មិនប្រកែកអ្វី ភីត ដើរចូលបន្ទប់ទឹកសំអាតកាយឱ្យស្អាតហើយចេញមកវិញជាមួយកន្សែងរុំចង្កេះ។

«ទៅស្លៀកពាក់ហើយចាំមកញ៉ាំបាយ» ប្រាប់នោះប្រាប់ធ្វើមើលតែគេហ្នឹងជាក្មេងប្រាំខួប ភីត ចងចិញ្ចើមតែនៅតែដើរទៅយកខោអាវមកស្លៀក។ មាឌតូចដើរមកយកថាសអាហារហើយទៅអង្គុយញ៉ាំលើពូក។

«កុំញ៉ាំលើពូកប្រឡាក់កម្រាលអស់ហើយមកញ៉ាំនៅតុមក»

«...» មិនតបតអ្វីទាំងអស់ ភីត កាន់ថាសអាហារមកអង្គុយញ៉ាំលើតុយ៉ាងស្ងាត់ស្ងៀម។ គេមិនចង់ញ៉ាំអាហារដែល វេកាស យកមកឱ្យប៉ុន្មានឡើយតែដើម្បីកូននាយចេះតែទ្រាំៗលេបទៅ។

«មិនគិតនិយាយអ្វីមួយម៉ាត់ឬយ៉ាងម៉េច? គរហើយមែនទេ?» សុខៗរាងក្រាស់ស្រាប់តែគំហកសួរ ភីត ភ្ញាក់កន្ត្រាក់ខ្លួនតែក៏នៅតែរក្សាភាពស្ងប់ស្ងាត់ដដែល។ ដែល វេកាស មួរម់ៅគំហកដាក់បែបនេះដោយសារតែនាយតូចមិនព្រមហារស្ដីរកគេមួយម៉ាត់ឡើយពីរថ្ងៃមួយនេះ។

«...» នៅតែមិនតបដដែលថែមទាំងប្រឹងទប់ទឹកភ្នែករហូតភ្នែកឡើងក្រហមទៀតផង។ គេមិននិយាយមិនមាត់មិន.កក៏ដោយសារតែ វេកាស ខ្លួនឯងនោះឯង គេនិយាយអ្វីក៏មិនព្រមជឿទើបជ្រើសរើសយកភាពស្ងៀមស្ងាត់។

«ម៉េចក៏ពិបាកនិយាយគ្នាម្ល៉េះវ៉ី!?»

ផាំង! ផាំង!

រាងក្រាស់ទាត់តុទាត់ទូឱ្យតាពាសព្រោះមួរម៉ៅដល់ទប់លេងជាប់។ ភីត រក្សាភាពនឹងនររបស់ខ្លួនញ៉ាំបាយយ៉ាងស្ងៀមស្ងាត់បន្តតែពេលនេះទឹកភ្នែកដែលខំទប់ក៏ស្រក់មកម៉ាត់ៗដោយទប់ទៀតលែងបាន។

ភរិយាជំនួស {ចប់}Where stories live. Discover now