ភាគទី១១ : អេតាស៊ីវិល

819 132 58
                                    

+ពីរថ្ងៃក្រោយមក
ភីត បានជាស្រួលបួលវិញហើយក្រោមការព្យាបាលរបស់គ្រូពេទ្យប្រចាំត្រកូលរបស់ វេកាស និងការមើលថែរបស់ វេកាស ដូចគ្នា។ លោកភិឆៃ គាត់មកលេងកូនញឹកញាប់ដែរខណៈដែល ភីត ឈឺនោះតែគាត់មិនព្រមយក ភីត ទៅវិញទេទុកឱ្យក្មេងៗគេដោះស្រាយរឿងគេឱ្យហើយសិនទៅ។ និយាយពីរឿងនេះ ភីត គេនៅង៉ក់ងរមិនព្រមនិយាយរក វេកាស មកពីរថ្ងៃហើយទោះរាងក្រាស់ព្យាយាមតាមលួងយ៉ាងណាក៏នាយតូចមិនខ្ចីបាត់ខឹង មិនខ្ចីនិយាយរក ហើយក៏មិនខ្ចីងាកភ្នែកមើលដូចគ្នា។ សូម្បីតែបន្ទប់ក៏គេងបែកគ្នាដែរ វេកាស ចង់អន់ចិត្តជាមួយ ភីត វិញព្រោះគេចង់គេងឱបរាងតូចហើយបានស្រង់ក្លិនកាយក្រអូបៗរបស់នាយផង។
តុក! តុក!
សំឡេងគោះទ្វារបន្ទប់របស់ ភីត បន្លឺឡើងម្ចាស់បន្ទប់ងាកទៅមើលទ្វារដោយក្រសែភ្នែកឆ្នាស់ៗបន្តិចមុននឹងស្ដីសួរ។
«អ្នកណា?»
«នាងខ្ញុំ មីរ៉ា អ្នកប្រុសតូច!» ពេលដឹងថាជា មីរ៉ា ទើបនាយតូចព្រមដើរទៅបើកទ្វារឱ្យតែពេលបើកហើយឃើញថា វេកាស កំពុងឈរនៅនឹងមុខក៏រហ័សបិទទ្វារវិញយ៉ាងលឿនតែគិតមែនទេថា វេកាស នឹងចុះញ៉ម? គេមិនបានចុះញ៉មឡើយផ្ទុយទៅវិញគេប្រឹងរុញទ្វារបើកល្មមអាចឱ្យគេចូលទៅក្នុងបន្ទប់បានសម្រេចទើបទាញទ្វារបិទវិញ។
«ភីត ឈប់ងរបានទេ? បងខុសបងសុំទោស» នេះមិនដឹងជាលើកទីប៉ុន្មាននោះទេដែលរាងក្រាស់មកនិយាយសុំទោសគេគ្រាន់តែដឹងថាលើកនេះជាលើកចុងក្រោយហើយតែមិនលើកលែងទោសឱ្យគេនឹងចាប់ ភីត វាយម្ដង។
«មិនដឹងទេ! លោកឯងចេញទៅ!!» ភីត ស្រែកដេញរាងមាំជាងដោយមិនកោតក្រែងថែមទាំងប្រឹងប្រើកម្លាំងដែលមានទាំងអម្បាលហ្មានរុញ វេកាស ទៅដល់មាត់ទ្វារទៀត។ ពេលជា ញ៉ាំឆ្អែត គេងលក់ស្រួល មានកម្លាំងពេញបឹប។
«ភីត!!!» វេកាស ដោយទប់អារម្មណ៍មិនបានក៏ធ្លោយមាត់ស្រែកហៅឈ្មោះរបស់នាយតូចដោយសម្លេងខ្លាំងខុសធម្មតា។ រាងក្រាស់ត្រូវភ្ញាក់ខ្លួនមកវិញខណៈឃើញ ភីត ប្ដូរទឹកមុខមកជាស្មើ។ ភីត ឈរនឹងថ្កល់មួយកន្លែងមួយសន្ទុះទើបដើរទៅអង្គុយលើគ្រែដោយមិននិយាយអ្វីមួយម៉ាត់។ នាយតូចអន់ចិត្តនឹងរាងមាំជាខ្លាំងកាលដែលនាយនៅជា ផាយ តែនិយាយសម្ដីលើសលួសបន្តិចក៏មិនមានដែរ។ ភ្លេចទៅថាកេមិនមែនជា ផាយ ផងគេជា ភីត យ៉ាងណាក៏គ្មានថ្ងៃអាចបានបេះដូងរបស់ វេកាស ដែរ។
«ស៊ីញ៉េទៅល្ងាចបន្តិចខ្ញុំមកយក» វេកាស ចេញទៅក្រៅបន្តិចរួចចូលមកវិញជាមួយក្រដាសប៉ុន្មានសន្លឹកដាក់នៅលើតុរួចដើរចេញទៅបាត់។ ភីត អង្គុយសម្រួលអារម្មណ៍បន្តិចទើបដាច់ចិត្តទាញក្រដាសនោះមកអានជាមុនសិន។ អានក្បាលដំបូងក៏រំភើបព្រោះវាជាក្រដាសអេតាស៊ីវិលតែពេលអានមកដល់ឈ្មោះរបស់កូនកំលោះ នាយក៏ស្រាប់តែយំមកភ្លាមៗ។ មានឈ្មោះរបស់ វេកាស ធម្មតាតែគ្មានឈ្មោះរបស់នាយឡើយឈ្មោះរបស់នាយបានជំនួសមកជា ផាយ ទៅវិញ។
«លោកស្រឡាញ់ ផាយ ដល់ថ្នាក់ហ្នឹងឬ? អ្ហឹកៗ!» ភីត យំយកៗខណៈខ្ញាំក្រដាសអេតាស៊ីវិលរហូតទក់ទីអស់។ ត្រឹមតែមួយពព្រិចភ្នែកក្រដាសអេតាស៊ីវិលចាប់ផ្ដើមទក់ទីនិងមានដាបទឹកភ្នែករបស់នាយតូចផង។ គេឈឺចាប់ខ្លាំងណាស់ឈឺសឹងតែប្រេះទ្រូងទៅហើយ យកអេតាស៊ីវិលមកឱ្យគេស៊ីញ៉េតែបែរជាប្រើឈ្មោះរបស់ប្អូនគេទៅវិញ? ចុងក្រោយ ភីត នៅតែទាញប៊ិចមកស៊ីញ៉េលើក្រដាសទាំងនោះដោយទឹកភ្នែកហូរមកមិនស្រាកស្រាន្ត។ ភីត ខឹងខ្លួនឯងខ្លាំងណាស់ដែលសុខចិត្តស៊ីញ៉េលើក្រដាសមួយនោះព្រោះតែបេះដូងវាបញ្ជាមក។ គេពិតជាមើលទៅស្រេកឃ្លានស្នេហាពិតមែន! គេគួរតែមិនស៊ីញ៉េហើយចាកចេញពីទីនេះ!
«ខ្ញុំជាតួជំនួស! តួជំនួសតាំងពីដំបូង អាភីត ម៉េចក៏ឯងល្ងង់បែបនេះ? ហេតុអីទៅលង់ស្នេហ៍នឹងមនុស្សដែលគេមិនដែលចាត់ទុកឯងជាឯង?» ភីត ទុកក្រដាសទាំងនោះនៅលើតុក្បែរនោះមុននឹងសម្រូតខ្លួនឱ្យអង្គុយផ្ទាល់នៅនឹងឥដ្ឋឱបជង្គង់យំសស្រាក់។ កំហុសដ៏ធំដែលនាយធ្វើក្នុងមួយជីវិតនេះគឺលង់ស្នេហ៍នឹង វេកាស។ នាយលង់នឹងអំពើល្អនិងក្ដីថ្នាក់ថ្នមដែល វេកាស ធ្វើមកលើនាយទោះបីជាដឹងហើយក្ដីថាទង្វើទាំងនោះរាងក្រាស់ធ្វើឡើងព្រោះគិតថានាយជា ផាយ។
«ខ្ញុំឱ្យបេះដូងរបស់ខ្ញុំទៅលោកហើយលោកក៏យកបេះដូងខ្ញុំទៅជាន់ឈ្លី! ខ្ញុំស្អប់លោកណាស់ វេកាស!»

ភរិយាជំនួស {ចប់}Where stories live. Discover now