ភាគទី១ ៖ គូរដណ្តឹង

4K 123 0
                                    


" ហ្ហា បែបនេះហេីយល្អណាស់ " សម្លេងមនុស្សម្នាក់បន្លឺឡេីងទៅកាន់កម្លេាះរាងតូចស្តេីងដែលកំពុងឈរកាន់ទឹកអប់ញញឹមយ៉ាងស្រស់នៅមុខកាំមេរ៉ាកាច់រាងទៅតាមស្តាយ៍ដែលខ្លួនចេះ មានដុងពីកំណេីត ។ បេីមេីលទៅតាមកាយវិការគឺថាពិតជាទាក់ទាញមិនធម្មតាបូករួមជាមួយនឹងរូបសម្រស់ដ៏ស្រស់ត្រកាលស្បែកសរម្មដ្ឋរលេាង បបូរមាត់រាងបេះដូង កម្ពស់ខ្ពស់ល្មម សក់ខ្មៅក្រឹបទម្លាក់ត្រឹមចញ្ចេីម គ្រងដេាយឈុតអាវពណ៌សរមានរេាមជាមួយខេាពណ៌សរដូចគ្នា មេីលពីខាងណាក៏ស្អាត់ឥតខ្ជេាះគ្មានទាស់ត្រង់ណា ដែលធ្វេីអេាយអ្នកដែលឈរមេីលលាន់មាត់សរសេីគ្រប់គ្នានៅសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ ។

" ខាត់ !!! ល្អណាស់ " គ្រាន់តែលឺបញ្ចប់ភ្លាមរាងតូចបញ្ឈប់សម្មភាពដេីរមកយកទឹកផឹកពីដៃអ្នកចាត់ការរបស់ខ្លួនដែលជាភេទទី៣ ។

" ថ្ងៃនេះអូនថេយ៍ធ្វេីបានល្អណាស់ " គូតា

" ចុះរាល់ថ្ងៃខ្ញុំមិនល្អទេ " ថេយ៉ុងសួរចំអន់ទៅអ្នកចាត់ការរបស់ខ្លួនទាំងសម្តែងមុខធ្វេីខឹង

" អ្ហា បងមិនមែនចង់មានន័យបែបនេះ ថេយ៍គឺល្អរាល់ថ្ងៃនឹង តែថ្ងៃនេះក៏រឹតតែល្អទៅទៀតធ្វេីកុំធ្វេីមុខអញ្ចេឹងមេីល " គូតា

" ហាសហា ខ្ញុំនិយាយលេងទេបងធ្វេីកុំភ័យមេីល " ថេយ៉ុង

" ចេះតែធ្វេីបាបបងរហូតអូនថេយ៍ " គូតា

" ទៅគេសូមទេាស " ថេយ៉ុងនិយាយពេាលពាក្យសូមទេាសទៅកាន់អ្នកចាត់ការរបស់ខ្លួនលក្ខណះលេងសេីច ។ បេីមេីលទៅតាមស្ថានភាពពេលនេះថេយ៉ុងនឹងគូតាពួកគេទាំងពីរពិតជាមានភាពជិតស្និតជាមួយគ្នាខ្លាំងណាស់ ទេាះបីគេជាតារាបង្ហាញម៉ូតតែគេមិនប្រកាន់ខ្លួននេាះទេ ។

___________________

គីម ថេយ៉ុង អាយុ 23 ឆ្នាំ កម្ពស់ 1.70cm រាល់ថ្ងៃគេគឺជាតារាបង្ហាញម៉ូតដល់ល្បីល្បាញមួយរូបប្រចាំប្រទេសកូរ៉េខាងត្បូង ។ គេមានរូបសម្បត្តិស្រស់ស្អាត មេីលពីត្រង់ណាក៏ឃេីញទាក់ទាញគ្រប់ជ្រុងជ្រេាយ ដែលជាទីប្រាថ្នារបស់មនុស្សប្រុសស្រីគ្រប់រូប ។ គេជាកូនប្រុសច្បងក្នុងគ្រួសារអភិជនល្បីក្នុងប្រទេសកូរ៉េម្នាក់ ដែលប៉ារបស់គេឈ្មេាះ គីម ស៊ូហាន
ម្តាយឈ្មេាះ គីម យ៉ុងអុី នឹង ប្អូនស្រីពៅរបស់គេឈ្មោះ គីម ចនវីកា មានមិត្ភភក្តិស្និតខ្លាំងបំផុតចំនួន 2 នាក់ គឺ ផាក ជីមីន និង ស៊ែវ ចាន់។ ប៉ារបស់គេកាន់កាប់ជំនួញជាច្រេីននៅក្នុងដៃ ដែលជាអ្នកជំនួញល្បីល្បាញ់លំដាប់ទី4 ក្នុងប្រទេស ។ ទេាះបី គីម ថេយ៉ុង ជាតារា ល្បីមួយរូបមែនបន្តែគេមានគូរដណ្តឹងរួចទៅហេីយ តែប្រជាប្រិយភាពរបស់គេនៅតែមាន ព្រេាះដេាយសារតែគេមានសមត្ថភាពអស្ចារ្យ ចរិកបទបែនតាមកាលៈទេសៈ ធ្វេីអេាយមានអ្នកគាំទ្រជាហូហែល រួសរាយរាក់ទាក់ទៅកាន់មនុស្សគ្រប់គ្នា ទាំងក្នុងគ្រួសារ អ្នកគាំទ្រ នឹងមនុស្សមនុស្សជុំវិញខ្លួន ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now