ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?

1.3K 67 1
                                    

                  @ភូមិគ្រឹះចន

            ព្រឹកថ្ងៃបន្ទាប់ពេលនេះក៏ដូចជាថេយ៉ុងបានប្រាប់មិត្តភក្តិគេហេីយថាគ្រួសារគេនឹងមកភូមិគ្រឹះចនដេីម្បីនិយាយរឿងផ្តាច់ពាក្យរបស់គេនឹងជុងហ្គុក។ ជាក់ស្តែងព្រឹកនេះក៏ពិតមែនគ្រួសារក្រកូលគីមបានមកដល់ភូមិគ្រឹះចនហេីយ ខណៈដែលម្ចាស់ផ្ទះពេលដែលឃេីញដន្លងមកបែបនេះទេីបប្រញាប់ចេញទៅទទួលរាក់ទាក់យ៉ាងឌិតដល់មិនឲខ្វះចន្លេាះខាតត្រង់ណាឲគ្រួសារខាងនេាះមិនពេញចិត្តទេ ។

" មកហេីយមែនទេ មកអង្គុយសិនមក នាងអីនឆាប់ទៅលេីកទឹក នឹង នុំនែក ខ្លះមក " អ្នកស្រីចនប្រាប់ទៅកាន់អ្នកបម្រេីស្រីរបស់ខ្លួនឲយកទឹកមកបម្រេីភ្ញៀវដែលត្រូវជាអនាគតដន្លងគេនៅពេលអនាគតនេះ ។

" ចាស៎!លេាកស្រី "

" និយាយចឹងមែនរឿងអីចង់និយាយមែនទេ បានជាមករកយេីងដល់ផ្ទះបែបនេះ " លេាកចនចាប់សួរឡេីងបន្ទាប់ពីអ្នកបម្រេីយកទឹកនឹងនុំដាក់លេីតុរួចរាល់ ។

" មិនលាក់បាំងទេ យេីងមកទីនេះព្រេាះមានរឿងត្រូវប្រាប់ឯងទាក់ទងនឹងកូនទាំងពីរនាក់នឹងណា "
លេាកគីម

" មានរឿងអីឆាប់និយាយមកចុះ " លេាកចន

" ហុឹម..គឺអញ្ចេះទេពួកយេីងចង់សុំអ្នកទីពីរផ្តាច់ពាក្យរវាងថេយ៉ុងនឹងក្មួយជុងហ្គុក សង្ឃឹមថាឯងមិនថាអីទៅចុះណា " លេាកគីមដកដង្ហេីមធំបន្តិចទេីប
និយាយប្រាប់ទៅខាងគ្រួសារចនវិញអំពីការផ្តាច់ពាក្យ ។

" ថាមិចផ្តាច់ពាក្យអញ្ចឹងហ្ហេស " អ្នកស្រីចនស្រែកទាំងភ្ញាក់ផ្អេីសឹងតែមិនជឿរថាអាចមានរឿងនេះកេីតឡេីង ។

" ត្រូវហើយ តេីមានរឿងអ្វីមែនទេបានជាអ្នកទាំងពីរចង់ផ្តាច់ពាក្យបែបនេះ " លេាកចនមុនដំបូងក៏រាងភ្ញាក់ផ្អេីដែល ប៉ុន្តែក៏សម្រួលអារម្មណ៍ធ្វេីធម្មតាដេីម្បីសួរទៅកាន់គ្រួសារគីមវិញ ។

" ថេយ៉ុងកូននិយាយទៅ " លេាកគីមហាក់និយាយមិនចេញទេ ព្រេាះវាជារឿងអ្នកទាំងពីរដែលមានរឿងជាមួយគ្នា ដូច្នេះទុកឲម្ចាស់សាមីខ្លួនជាអ្នកអធិប្បាយទៅចុះ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now