ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?

1.2K 61 0
                                    

                @មីនគ្រុប

" លេាកអគ្គនាយក មានដឹងដំណឹងលេាកចន ហេីយនឹងថេយ៉ុងនៅ " ជីមីនដែលកំពុងតែយកគំរូឌីហ្សាញអេាយយ៉ុនហ្គីក៏បានឆ្លៀតសួរដំណឹងអំពីមិត្ត ។

" នៅទេ " យ៉ុនហ្គី

" អរ បេីអញ្ចឹងខ្ញុំលាទៅវិញសិនហេីយ " ជីមីនរៀបនឹងចេញទៅហេីយយ៉ុនហ្គីក៏បានឃាត់ ។

" ឈប់សិន បេីសិនយេីងដឹងដំណឹងពួកគេយេីងនឹងប្រាប់ឯង "

" បាទ! អរគុណលេាកហេីយ អញ្ចឹងខ្ញុំចេញទៅហេីយ  " នៅពេលទទួលបានការងក់ក្បាលបញ្ជាក់ថាទៅបានហេីយជីមីនក៏បានបេីកទ្វាចេញទៅដេីម្បីទៅកន្លែងធ្វេីការវិញ ហេីយក៏បានឃេីញអ្នកជាមិត្តកំពុងឈររងចាំគេល្មម ។

" ជីមីនយ៉ាងមិចហេីយលេាកអគ្គនាយកមានដឹងដំណឹងថេយ៉ុង នឹង លេាកចនទេ " ចាន់កឺ

" គាត់ថាមិនទាន់ដឹងទេ បេីសិនជាដឹងគាត់ថានឹងប្រាប់យេីង...ហេុីយមិនដឹងថាពេលនេះថេយ៉ុងនៅឯណាទេយេីងបារម្ភខ្លាំងណាស់ " ជីមីននិយាយទាំងទឹកមុខស្រពេានក្នុងចិត្តមិនស្ងប់ព្រួយបារម្ភជាខ្លាំងទៅកាន់អ្នកជាមិត្តដែលបាត់ខ្លួនមិនដឹងទៅណា ។

" យេីងក៏អញ្ចឹងដែល សង្ឃឹមថានឹងឆាប់រកពួកគេអេាយឃេីញឆាប់ៗទៅចុះ " ចាន់កឺនិយាយរួចពួកគេក៏បានបំបែកគ្នាទៅធ្វេីការរៀងៗខ្លួនវិញ ។

" អឹម តេាះយេីងឆាប់ធ្វេីការទៅ "ជីមីន

_________________

           ពន្លឺពេលរាត្រីចេញពីព្រះច័ន្ទសាយបំភ្លឺពេញផែនដីខ្យល់បក់ល្វេីយៗរសាត់ប៉ះនឹងសក់កម្លេាះសង្ហាដែលកំពុងអង្គុយមេីលព្រះច័ន្ទពេញវង់រះចែកចាំងពន្លឺយ៉ាងស្រស់ស្អាតបន្តិចក្រេាយមកមានរាងស្រឡូនតូចកំពុងដេីរមកដាក់ខ្លួនអង្គុយក្បែរគេ ។

" បងកំពុងគិតអី " ថេយ៉ុងដាក់ខ្លួនអង្គុយភ្លាមក៏បានចេាទសំណួរសួរទៅកាន់រាងក្រាស ។

" ................" ជុងហ្គុក

" ស្អែកអ៊ុំចូរថាទូកគេនឹងមកទីនេះហេីយ ពួកយេីងជិតបានត្រឡប់ទៅវិញហេីយ បងសប្បាយចិត្តទេ អូនវិញរំភេីបខ្លាំងណាស់មិនដឹងថាអ្នកផ្ទះបារម្ភពីពួកយេីងប៉ុណ្ណាទេ " ថេយ៉ុងនៅតែព្យាយាមនិយាយទេាះដឹងថារាងក្រាសមិនចង់និយាយជាមួយខ្លួនក៏ដេាយ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now