ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ

1.1K 50 2
                                    

          សម្លេងតន្ត្រីលាន់លឺរំពងពាសពេញបរិវេនក្លឹបទាំងមូល ។ មនុស្សម្នាខ្លះផឹកហេីយក៏ចូលរាំលេងតាមចង្វាក់ដែលឌីជេបានចាក់កន្រ្តាក់អារម្មណ៍ រីឯអ្នកនៅតុក៏គេាះជេីងលេងតាមចង្វាក់ភ្លេងដែរ ដេីម្បីធ្វេីអេាយអារម្មណ៍បានស្រស់ស្រាយទេាះបីជាមិនចូលវង់រាំក៏ដេាយ ។ ពេលវេលាកាន់តែរំកិលទៅមុខបន្តិចម្តងពេលនេះក៏ឈានចូលពេលយប់គួរសមសម្រាប់អ្នកខ្លះក៏ត្រូវត្រឡប់ទៅផ្ទះរៀងៗខ្លួន ដូចជាពេលនេះក្រុមកម្លេាះទាំងបួនក៏ចាប់ផ្តេីមសុំលាគ្នាទៅផ្ទះបណ្តេីរៗហេីយ ។ ចំណែកអ្នកខ្លះទៀតក៏មិនទាន់ទៅដេាយសារតែមិនទាន់អស់ភាពសប្បាយ ។

" យេីងត្រូវទៅផ្ទះមុនហេីយ " រាងសង្ហាជុងហ្គុកងេីបឈរឡេីងនិយាយទៅកាន់គ្នីគ្នារបស់គេដេាយដៃងាកទៅមេីលត្រនិចនាឡិកាតម្លៃថ្លៃរបស់ខ្លួន ។

" មិចក៏ឆាប់ទៅម្លេះ មិននៅតិចទៀតសិនទៅ "
ហូស៊ុក

" អត់ទេ ព្រេាះយេីងមានកិច្ចការខ្លះត្រូវបង្ហេីយ "
ជុងហ្គុក

" អឺ មិនអីទេចឹង សុខសប្បាយតាមផ្លូវ " ហូស៊ុក

" អឹម " ជុងហ្គុកក្រហឹមបន្តិចរៀបនឹងឈានជេីងត្រឡប់ទៅវិញហេីយ ក៏ត្រូវបង្អាក់ដំណេីរវិញ
ដេាយសារសម្លេងស្រួយស្តេីងពីណាមិនដឹងស្រែកហៅគេអេាយឈប់ ។

" លេាកចនឈប់សិន " ជីមីនដេីរសំដៅមករករាងក្រាស នៅពេលគេឈប់ហេីយងាកមករកខ្លួនដេាយចង្ងល់ ។

" ជីមីន លេាកមានការងារអីមែនទេ ? " ជុងហ្គុក
លេីកចញ្ចេីមសួរ ។

" គឺថាលេាកចន ត្រឡប់ទៅផ្ទះហេីយមែនទេ ? "
ជីមីន

" ត្រូវហេីយ " ជុងហ្គុក

" បេីអញ្ចឹងខ្ញុំផ្ញេីរថេយ៉ុងអេាយទៅជាមួយលេាកផងបានទេ ពេលនេះគេស្រវឹងខ្លាំងណាស់មិនអាចនៅទៀតទេ ហេីយក៏ឃេីញថាផ្លូវទៅផ្ទះលេាកក៏ឆ្លងកាត់ខន់ដូររបស់ថេយ៉ុងដែរ " ជីមីន

" ចុះពួកលេាកមិនជូនគេទៅវិញខ្លួនឯង " ជុងហ្គុក
មេីលមុខគេចំៗទាំងលេីកចញ្ចេីមសួរដេាយមានការ
សង្ស័យ ។

" អឺ គឺខ្ញុំហេីយចាន់កឺមិនទាន់ទៅវិញឥឡូវទេ ដេាយឃេីញលេាករៀបទៅផ្ទះហេីយទេីបពឹងបែបនេះ តែបេីលេាកមិនចង់ក៏មិនអីដែរ " ជីមីនសម្តែងទាំងធ្វេីមុខកម្សត់កុំអេាយរាងក្រាសមានការសង្ស័យ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now