ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង

1.2K 63 0
                                    

                @ខាងក្រៅក្លឹប

" ថេយ៉ុង ឈប់ " ជុងហ្គុកស្រែកប្រាប់អ្នកដែលកំពុងចេញទៅរកតាក់សុីនេាះទាំងដំណេីរមិនត្រង់ផ្លូវ ។ រាងស្តេីងទេាះបីជាលឺមានអ្នកស្រែកហៅយ៉ាងណាក៏មិនព្រមបញ្ឈប់ដំណេីរដែរ ។

" គីម ថេយ៉ុង ប្រាប់ថាឲឈប់ " ជុងហ្គុកស្រែករាងខ្លាំងជាមុនរួចក៏រត់សំដៅយ៉ាងលឿនទៅចាប់ដៃអ្នកខាងនេាះ ។

" អ្ហឹស...លែងទៅ " ថេយ៉ុងក្រវាសដៃរាងក្រាសចេញពីខ្លួនហេីយក៏ព្យាយាមដេីរទៅទៀត ។

" កំុរឹងក្បាលពេក ចាំយេីងជូនទៅវិញ " ជុងហ្គុកនៅតែព្យាយាមឃាត់រាងស្តេីង ។

" មិនចាំបាច់ទេ ក្រែងបងមិនចង់ជូនខ្ញុំទៅ ហេីយពេលនេះមកឃាត់ខ្ញុំធ្វេីអី " ថេយ៉ុងងាកមកនិយាយជាមួយរាងក្រាសទាំងស្រវឹងសឺៗ ។

" យប់បែបនេះវាគ្រេាះថ្នាក់ណាស់ ឆាប់ទៅជាមួយយេីងភ្លាមកុំឲយេីងប្រេីធម៌ក្តៅ " ជុងហ្គុកមេីលទៅកាន់រាងស្តេីងទាំងក្រសែលភ្នែកបែបដាក់កំហិត តែគិតហ្ហេសថាអ្នកខាងនេាះនឹងខ្លាច គ្មានផ្លូវទេ ។

" វាជារឿងរបស់ខ្ញុំបងមិនបាច់ខ្វល់ទេ ហេីយយ៉ាងមិចបេីខ្ញុំមិនទៅបងចង់ធ្វេីអីខ្ញុំ " ថេយ៉ុងនិយាយទាំងសេីចឌឺទៅកាន់រាងក្រាស ធ្វេីឲគេក្តៅស្លឹកត្រចៀកនឹងក្មេងក្បាលរឹងនេះជាខ្លាំង ។

" ធ្វេីយ៉ាងមិចហ្ហេស បាន.." ជុងហ្គុកយកអណ្តាតទល់ថ្ពាល់ងក់ក្បាលតិចៗហេីយក៏...។

" ន៎ែ!!! លែងបងធ្វេីអីខ្ញុំ ឆាប់ដាក់ខ្ញុំចុះភ្លាម " ថេយ៉ុងស្រែកឆោលេាភ្ញាក់ពេលដែលរាងក្រាសចាប់លីគេ
ដាក់លេីស្មាដេីរសំដៅទៅរកឡានដែលចតនេាះ ទេាះបីជារាងស្តេីងវាយគេយ៉ាងណាក៏រាងក្រាសមិនដាក់ចុះដែលរហូតមកដល់ក្នុងឡាន រួចក៏រុញគេចូលហេីយមិនភ្លេចគម្រាមគេនេាះដែរ ។

" បេីឯងហ៊ានតែចេញនឹងបានស្គាល់យេីងកាន់តែច្បាស់ " ជុងហ្គុកលេីកដៃចង្អុលអ្នកនៅក្នុងឡានទាំងមុខមាំមិនបានលេងសេីចធ្វេីឲថេយ៉ុងព្រមស្តាប់តាមទាំងមុខក្រញៅ ។ គម្រាមរួចគេក៏បានដេីរសំដៅទៅកន្លែងបញ្ជាឡានដេីម្បីបេីកជូនគេត្រឡប់ទៅវិញ ។ ស្ថានភាពនៅក្នុងឡានគ្មានអ្នកណានិយាយអ្វីទៀតនេាះទេជុងហ្គុកផ្តេាតតែលេីការបេីកឡាន រីឯថេយ៉ុងដេាយសារតែស្រវឹងរាងវិលមុខទេីបសំងំបិទភ្នែកដេក ពេលនេះគេគ្មានអារម្មណ៍ប្រកែកតវ៉ាជាមួយរាងក្រាសទៀតនេាះទេ មានតែតាមដំណេីរនឹងទៅ ។ ប៉ុន្តែមេីលទៅលែងស្ងាត់ទៀតហេីយដេាយសារតែរាងក្រាសចាប់ផ្តេីមនិយាយឡេីងបន្ទាប់ពីស្ងប់ស្ងាត់ជាយូនេាះ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now