ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ

1.2K 50 0
                                    

                   @ភូមិគ្រឹះមីន

" ជម្រាបចៅហ្វាយ ខ្ញុំបានទៅសេុីបមេីលកន្លែងអ្នកប្រុសថេយ៉ុងបាត់ខ្លួនហេីយគឺមិនដឹងថាជាក្រុមពួកណាទេបាទ! ព្រេាះថាពួកគេមកទីនេះបានត្រៀមរួចរាល់អស់ហេីយ បានជាពួកយេីងគ្មានតម្រុយអ្វីសេាះ " ឃេវីនប្រាប់ទៅកាន់ជុងហ្គុកបន្ទាប់ពីបានទៅកន្លែងកេីតហេតុ ប៉ុន្តែគ្មានតម្រុយអ្វីគួរឲកត់សម្គាល់សេាះ ទេីបប្រញាប់មកវិញរាយការណ៍រឿងទាំងអស់នេះឲចៅហ្វាយបានដឹង ។

" គិតធ្វេីយ៉ាងមិចទៅចឹង " អុីប៉ូនិយាយឡេីងបន្ទាប់ពីរបានឮឃេវីនប្រាប់ដូច្នេះ ។

" មែនហេីយ តេីពួកគេជានរណាទៅបានជាចាប់ខ្លួន
ថេយ៉ុងទៅចឹង " ហូស៊ុក

" យេីងមិនដឹងទេ " ជុងហ្គុកពេលនេះស្មុគស្មាញយ៉ាងខ្លាំងមិនដឹងថាទៅរករាងស្តេីងនៅទីណា ។

" តេីអាចជា ឆា អ៊ុនវ៉ូទេ ? " យ៉ុនហ្គីនិយាយហេីយជុងហ្គុកក៏សម្លឹងមេីលមុខគេបញ្ជាក់ថាអាចទៅរួចព្រេាះគេក៏បានស្រលាញ់ថេយ៉ុងដែរ ។

" អាចទៅរួច ព្រេាះក្រៅពីគេគ្មានអ្នកណាទៀតនេាះទេ " អុីប៉ូ

" ឃេវីនចេញឡេីងយេីងនឹងទៅភូមិគ្រឹះឆា " ជុងហ្គុកមិនចាំយូគេក៏បានឲជំនិតទៅយកឡានដេីម្បីបេីកចេញទៅកាន់ភូមិគ្រឹះរបស់អ៊ុនវ៉ូ ព្រេាះថាដូចមិត្តគេនិយាយអញ្ចឹងពេលនេះគ្មានអ្នកក្រៅពីគេនេាះទេដែលអាចប្រឆាំងនឹងគេបានមានតែគេម្នាក់ប៉ុណ្ណេាះដែលមានអំណាចជិតស្មេីរនឹងខ្លួននេាះ ។ មិត្តផ្សេងទៀតក៏បានតាមទៅដែរ ដេាយទុកឲជីមីន
ចាន់កឺនៅភូមិគ្រឹះមេីលថែជេហា ខ្លាចគេភ្ញាក់មកយំរកថេយ៉ុងទៀត ។


                    @ភូមិគ្រឹះឆា

          ឡានទំនេីបពីរគ្រឿងបេីកចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹងស្កៃរបស់ត្រកូលឆា សាងជាភាពចម្ងល់ដល់ជំនិតរបស់អ៊ុនវ៉ូដែលកំពុងតែលាងឡាននៅខាងមុខភូមិគ្រឹះឲឆ្ងល់ជាងខ្លាំង តេីចៅហ្វាយគេអញ្ចេីញអ្នកណាមកមែនទេ មិចបានជាគេមិនដឹងរឿងនេះយ៉ាងចឹង ។

" តេីចៅហ្វាយឯងនៅខាងក្នុងទេ " ជុងហ្គុកចុះចេញពីលេីឡានសួរទៅកាន់ជំនិតរបស់អ៊ុនវ៉ូកំពុងតែសម្លឹងមេីលមកកាន់គេនេាះ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now