ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ

1.2K 60 0
                                    

" អ្នកណាថាមិ....អុះ!.អាយ!!..អឹម " ពេលនេះអ្នកទាំងពីរបេីកភ្នែកធំៗដូចគ្នា ព្រេាះថាមាត់ទល់មាត់ ច្រមុះទល់ច្រមុះ ខណៈដែលដៃរបស់រាងក្រាសកំពុងតែឱបចង្កេះរាងស្តេីងដែលដួលមកលេីខ្លួនអម្បាញ់មិញនេះ ។ ស្ថានភាពពេលនេះធ្វេីឲអ្នកទាំងពីរគាំងរៀងៗខ្លួនមិនដឹងចាប់ផ្តេីមពីរត្រង់ណាទៅណាមុននេាះទេ ។

" អ្ហឹស!! ខ្ញុំសូមទេាសដែលមិនប្រយ័ត្នបែបនេះ "
ថេយ៉ុងភ្ញាក់ស្មារតីពីការភ្លឹកមកវិញ រហ័សងេីបចេញពីរាងក្រាសដេាយមិនភ្លេចពេាលពាក្យសូម
ទេាសទៅកាន់រាងក្រាសដូចគ្នា ដែលខ្លួនអាឡាក់អាឡេីកបែបនេះ ។

" មិន..មិនអីទេ នេះខ្សែរដៃ " ជុងហ្គុកប្រញាប់ហុចខ្សែរដៃនេាះទៅឲថេយ៉ុង ដេីម្បីបង្វែររឿងអម្បាញ់មិញនេះ ។

" អរគុណបង ខ្សែរដៃនេះស្អាតណាស់ " ថេយ៉ុងទទួលយកខ្សែរដៃពីរាងក្រាសយកមកពាក់វានៅលេីដៃដែលមេីលទៅឃេីញថាស្រស់ស្អាតពេលពាក់នៅលេីដៃរបស់គេ ។

" អឹម  អញ្ចឹងយេីងទៅបន្ទប់ហេីយ ឯងបេីចង់នៅទីនេះសិនក៏នៅចុះ តែកុំនៅយូរពេក មេឃចាប់
ផ្តេីមចុះត្រជាក់ហេីយនៅក្រៅយូប្រយ័ត្នផ្តាសាយ " ជុងហ្គុកផ្តែផ្តាំទៅថេយ៉ុងហេីយក៏បានដេីរសំដៅទៅបន្ទប់របស់គេបាត់ទៅ បន្សល់ទុកឲថេយ៉ុងអង្គុយញញឹមនឹងសម្តីរាងក្រាសប្រាប់ខ្លួនមិញនេះ ។

" នេះគាត់កំពុងតែបារម្ភពីខ្ញុំមែនទេ? " ថេយ៉ុងសួរខ្លួនឯងតិចៗទាំងលួចញញឹមនឹងលេីកខ្សែរដៃរាងក្រាសឲមកមិញនឹងយកមកមេីល ។

" ថ្ងៃនេះបងរាងប្លែកមិនសូវសេាះកក្រេាះដាក់ខ្ញុំដូចការពីមុនសេាះ ពេលដែលបងធ្វេីបែបនេះខ្ញុំដូចជាមានអារម្មណ៍ថាមានក្តីសុខខុសពីធម្មតា ទេាះបីជាមិនខ្លាំង ប៉ុន្តែសង្ឃឹមថាតទៅមុខទៀតទំនាក់ទំនងរបស់យេីងអាចល្អប្រសេីរជាងនេះទៀត តែថាមិញនេះខ្ញុំនឹងគាត់ ហិហិ!!! " ថេយ៉ុងនិយាយដល់ត្រឹមនេះក៏បានសេីចតិចៗទាំងយកខ្ទប់មាត់មានអារម្មណ៍ថាអៀនខ្មាស់បន្តិច រំភេីបបន្តិច នេះជាស្នាមថេីបទីពីររបស់គេជាមួយរាងក្រាសហេីយ ។ បន្ទាប់ពីរអង្គុយទីនេះនិយាយម្នាក់ឯងមួយសន្ទុះ ក៏បានត្រឡប់ទៅបន្ទប់វិញព្រេាះមេឃត្រជាក់ខ្លាំងទៅៗហេីយ ថែមទាំងកំពុងតែនៅសមុទ្រទៀត តេីមិនឲត្រជាក់ខ្លាំងយ៉ាងមិចបានទៅ ? ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now