ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ

1K 50 1
                                    

  

      @ក្លឹបកម្សាន្ត

          កម្លេាះតូចទាំងបីផឹកស្រាបណ្តេីរនិយាយគ្នាបណ្តេីរដេាយមិនបានចាប់អារម្មណ៍និងក្រសែភ្នែកមួយគូរដែលមេីលមកពួកគេទាំងជ្រួញចញ្ចេីមមិនពេញចិត្ត ។

" ហេតុអ្វីពួកគេមកទីនេះ ? " មនុស្សប្រុសម្នាក់ក៏បានបន្លឺឡេីងដេាយជ្រួញចញ្ចេីមមានអាការ:ហាក់ដូចជាមិនពេញចិត្តជាខ្លាំង ។

" ជុងហ្គុក ឯងមេីលអី " អុីប៉ូដែលនិយាយជាមួយគ្នីគ្នាសុខៗ តែមិនលឺជុងហ្គុកនិយាយទេីបងាកទៅសួរហេីយក៏មេីលទៅតាមការសម្លឹងរបស់អ្នកជាមិត្ត ។ មិនខុសទេអ្នកដែលសម្លឹងមេីលកម្លេាះទាំងបីដែលនៅតុម្ខាងដែលមិនសូវជាឆ្ងាយពីតុពួកគេប៉ុន្មាន ពេាលគឺរំលងតែតុមួយប៉ុណ្ណេាះ ហេីយម្នាក់នេាះគឺរាងក្រាសជុងហ្គុកនឹងឯង ។

" អ្ហានេាះគឺ គីម ថេយ៉ុង នឹង មិត្តរបស់គេទាំងពីរតេី ចឹងតេីបានជាឯងសម្លឹងមេីលមិនដាក់ភ្នែកបែបនេះ "
អុីប៉ូនិយាយចំអកទៅរាងក្រាសទាំងដឹងហេីយថាមិត្តមិនចូលចិត្ត តែធ្វេីមិចបេីគេចង់ញ៉ោះហេីយ មានរឿងអីចាំដេាះស្រាយបន្តទៀត ។

" បិទមាត់ឯងភ្លាមទៅ អុីប៉ូ " ជុងហ្គុកនិយាយទាំងមុខក្រញៅទៅកាន់មិត្តដឹងថាគេមិនចូលចិត្តហេីយគិតតែបង្អាប់ ។ ចំណែកយ៉ុនហ្គីគ្រាន់តែលឺថាមានមិត្តថេយ៉ុងភ្លាមក៏នឹងឃេីញជីមីនប្រហែលនៅជាមួយគេដែលហេីយទេីបប្រញាប់សួរឡេីង ។

" ពួកគេនៅឯណា " យ៉ុនហ្គី

" នុះ! ពួកគេនៅតុខាងនេាះ " អុីប៉ូចង្អុលទៅកាន់តុពួកគេទាំងបីនាក់ ។

" ហ្ហា! គេចណាស់កាន់តែជួបណាស់ " ហូស៊ុកបានដៃក៏ជួយញ៉ោះជុងហ្គុកបន្ថែមពីអុីប៉ូ ។

" យេីងទៅរកពួកគេសិន " យ៉ុនហ្គីងេីបឡេីងនិយាយទៅកាន់គ្នីគ្នារបស់គេ ។

" ហេីយឯងទៅធ្វេីស្អី ? " ជុងហ្គុកមេីលមកកាន់អ្នកជាមិត្តទាំងជ្រួញចញ្ចេីម ។

" ហៅអេាយមកអង្គុយទីនេះជាមួយពួកយេីងទេដឹង " យ៉ុនហ្គីចាក់បណ្តេាយតាមជុងហ្គុក រួចក៏បានដេីរចេញទៅរកតុរាងស្តេីយេីងទាំងបី តែកុំមេីលមុខជុងហ្គុកដូចម៉ែចែកទ្រព្យមិនស្មេីរពេលមិត្តបេាះ
ប្រយេាគឌឺដងខ្លួន ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now