ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?

1.2K 60 0
                                    

@ទីក្រុងប៉ារីស

" រួចរាល់់ហេីយ ពិតជាល្អខ្លាំងណាស់ ក្រុមហ៊ុនពួកយេីងជ្រេីសរេីសយកលេាក គីម ថេយ៉ុង ពិតជាមិនខកបំណងមែន " អ្នកដឹងនាំនិយាយសរសេីថេយ៉ុងមិនដាច់ពីមាត់នៅភាពបុិនប្រសព្វរបស់គេ រីឯងអ្នកផ្សេងទៀតក៏បានទះដៃអបអរនៅការបញ្ចប់សកម្មភាពថតថ្ងៃទីមួយរបស់ថេយ៉ុង ។ ថេយ៉ុងនឹងអ្នកចាត់ការគេបានត្រៀមខ្លួនមកកន្លែងនេះតាំងពីព្រលឹមមកម្លេះ ព្រេាះតែគេជាមនុស្សគេារព
ពេលវេលា វៃឆ្លាត ទាក់ទាញគ្រប់បែបយ៉ាង ហេតុដូចនេះហេីយទេីបក្រុមហ៊ុនជាច្រេីនតែងតែចង់បានរូបគេមកផ្សព្វផ្សាយឲក្រុមហ៊ុនខ្លួន ។

" អរគុណគ្រប់គ្នាសម្រាប់ថ្ងៃនេះ ជួបគ្នាថ្ងៃស្អែកបន្តទៀត " ថេយ៉ុងអេានគេារពគ្រប់គ្នានៅទីនេះហេីយ ក៏បានទៅប្តូរសម្លៀកបំពាក់របស់គេវិញ ។ ថេយ៉ុងត្រូវថតច្រេីនប្រភេទណាស់សម្រាប់ក្រុមហ៊ុននេះដូច្នេះហេីយត្រូវប្រេីពេលយូគួរសមដែរ ។

" បងគូតាបងទៅមុនចុះ ខ្ញុំចង់ដេីរលេងបន្តិច "
ថេយ៉ុង

" បងទៅជាមួយដែរ " គូតាមិនចង់បណ្តេាយឲថេយ៉ុងទៅតែម្នាក់ឯងខ្លាចមានបញ្ហាអ្វីកេីតឡេីង ។

" មិនអីនេាះទេ ក្រែងបងរវល់ទៀតមិនអញ្ចឹង ខ្ញុំអាចទៅម្នាក់ឯងបានបងកុំបារម្ភអី " ថេយ៉ុងព្យាយាមនិយាយសម្រួលអ្នកចាត់ការរបស់ខ្លួន ព្រេាះដឹងថាគាត់ប្រាកដជាបារម្ភពីខ្លួនហេីយ ទេីបមិនចង់ឲទៅតែឯងបែបនេះ ។

" បន្តែ...អឹមអញ្ចឹងក៏បានដែរ ប្រយ័ត្នប្រយែងផងលឺនៅ " គូតាចង់ប្រកែកតែឃេីញទឹកមុខអង្វរបស់ប្អូនក៏ស្របតាមគេទៅ ប្រហែលជាគេចង់នៅតែម្នាក់ឯងហេីយ ។

" បាទ! ខ្ញុំដឹងហេីយ " ថេយ៉ុងនិយាយរួចក៏បានបក់ដៃហៅតាក់សុីជូនគេទៅកន្លែងដែលគេចង់ទៅ ។

___________

ទីបំផុតថេយ៉ុងក៏បានមកដល់ហាងអាហារល្បីមួយកន្លែងក្នុងក្រុងប៉ារីស ជាដំបូងគេចង់ញុំាអីអេាយឆ្អែតសិន សឹមដេីរលេងបន្តកំអេាយក្រពះធ្វេីទុក ។ តែពេលកំពុងតែដេីរសុខៗក៏មានបុរសណាមិនដឹងទេ
មកបុកគេបិះនឹងដួល ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now